ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​ចុងភៅ​ម្នាក់ ត្រូវ​ក្រុម​ក្មេង​ទំនើង​ចូល​កា​.​ប់​ដល់​ក្នុងផ្ទះ ខណៈ​កំពុង​ធ្វើ​ម្ហូប​ឱ្យ​ម៉ូយ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​ខណៈ​កំពុង​តែ​ឆា​ម្ហូប ស្រាប់តែ​មាន​ក្មេង​ទំនើង​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ពាក់​ស្លាក​លេខ ភ្នំពេញ​HY-៧៥២៧ មក​ដល់​រួច​កា​.​ប់​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ បណ្ដាល​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​ខណៈ​កំពុង​តែ​ឆា​ម្ហូប ស្រាប់តែ​មាន​ក្មេង​ទំនើង​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ ពាក់​ស្លាក​លេខ ភ្នំពេញ​HY-៧៥២៧ មក​ដល់​រួច​កា​.​ប់​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ បណ្ដាល​រង​របួស​ដេរ​អស់​ចំនួន​២៥​ថ្នេរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​៣៧២ ស្ថិត​ក្នុងភូមិ​ខ្វាវ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ វិបុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ចុងភៅ​ធ្វើ​ម្ហូប​លក់​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​មានឈ្មោះ សុខ អេ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ភេសជ្ជៈ​គ្រប់​ប្រភេទ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្ដី​របស់​គាត់​កំពុង​តែ​ឆា​ម្ហូប​អោយ​ភ្ញៀវ​ដែល​កុម្ម៉ង់​ទិញ​យក​ទៅ​ផ្ទះ ដោយសារ​គាត់​មិន​តម្រូវ​អោយ​ភ្ញៀវ​អង្គុយ​ហូប​នៅ​បន្ទប់​ជួល​នោះ​ទេ ស្រាប់តែ​មាន​ក្មេង​ទំនើង​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ ភ្នំពេញ​HY-៧៥២៧ មក​ដល់ រួច​ក៏​ដើរ​ចូល​សំដៅ​ទៅ​ប្ដី​របស់​គាត់ ហើយ​ក៏​យក​កាំបិត​បុ័ងតោ​របស់​ប្ដី​គាត់​ដែល​ធ្វើ​ម្ហូប​នោះ​យក​មក​កា​.​ប់​ប្ដី​គាត់​ចំ​ក្បាល និង​ដៃ​ខាងឆ្វេង ធ្វើ​ឱ្យ​ហូរ​ឈា​.​ម​ពេញ​ឥដ្ឋការ៉ូ​បន្ទប់​ជួល​តែ​ម្តង​។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា បន្ទាប់​មក​ជន​បង្ក​បានកា​.​ប់​សម្ភារៈ​លក់ដូរ​របស់​គាត់​ធ្វើ​ឱ្យ​ខូចខាត​អស់​មួយ​ចំនួន​ធំ​ទៀត​ផង ហើយ​គ្រានោះ​ក៏​មាន​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​ចាប់​ដែរ តែ​ចាប់​មិន​ជាប់ ដោយសារ​ជនសង្ស័យ​ចំនួន​៣​នាក់​មានកាំបិត​បុ័ងតោ​នៅ​នឹង​ដៃ​ផង រួច​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្តង ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​គ្គី​និក​ឯកជន​មក​ដឹក​ប្ដី​របស់​គាត់​ទៅ​ព្យាបាល​ផង​ដែរ​។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ប្ដី​គាត់​គ្រូពេទ្យ​ប្រាប់​ថា មាន​របួស​២​កន្លែង ដេរ​របួស​សរុប​២៥​ថ្នេរ បន្ទាប់​មក​ប្តី​គាត់​បាន​ធូរស្រាល ក៏​សុំ​ពេទ្យ​មក​ស្នាក់​នៅផ្ទះ​វិញ​។ ក្នុង​នោះ​ផង​ដែរ រូប​គាត់​ស្នើ​សុំ​អំពាវនាវ​ដល់​អធិការដ្ឋាន​ខណ្ឌដង្កោ ជួយ​ស្រាវជ្រាវ​តាម​ស្លាក​លេខ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ភ្នំពេញ​HY-៧៥២៧ ដែល​ជន​បង្ក​ជា​ក្មេង​ទំនើង មាន​មនុស្ស​សរុប​៣​នាក់​ផង​។ ហើយ​សូម​អរគុណ​សមត្ថកិច្ច​ដែល​បាន​មក​ទទួល​ពាក្យបណ្ដឹង​ដល់​គ្លីនិក​ឯក ដោយ​មិន​ចាំបាច់​ប្ដី​គាត់​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​នោះ​ទេ​។

ស្ត្រី​ខាងលើ​បន្ត​ថា ប្រ​សិន​សមត្ថកិច្ច​បង្ក្រាប​មិន​បាន​ទេ ច្បាស់​ជា​ក្មេង​ទំនើង​មក​បង្ក​ហិ​.​ង្សា​ម្ដងទៀត​ជាក់​ជា​មិន​ខាន​ឡើយ​។ សូម​បញ្ជាក់​ថា ប្ដី​និង​រូប​គាត់​ដែល​ជា​ប្រពន្ធ​មិន​បាន​មាន​ទំនាស់​ពាក្យ​សំដី ឬ​បញ្ហា​ណាមួយ​នោះ​ទេ ដោយ​ដឹង​មូលហេតុ​អ្វី ក៏​ស្រាប់តែ​មាន​ក្មេង​ទំនើង​មក​វា​.​យ​កា​.​ប់​ប្ដី​របស់​គាត់​ដល់​បន្ទប់​ជួល​បែប​នេះ​តែ​ម្ដង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ