ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​៥​យ៉ាង​កម្ចាត់​រង្វង់​ខ្មៅ​ក្រោម​ភ្នែក

6 ឆ្នាំ មុន

តើ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​រំខាន​ដល់​អ្នក​ខ្លាំង​ណាស់​មែន​ទេ ? វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​និយាយ​ពាក្យ​ថា​លា​បញ្ហា​នេះ​ហើយ ។ ដោយសារ​ស្បែក​នៅ​ជុំវិញ​ភ្នែក​ស្តើង​ខ្លាំង រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ងាយ​នឹង​លេច​ឡើងជា​ញឹកញាប់​ជា​ពិសេស​ប្រសិនបើ

តើ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​រំខាន​ដល់​អ្នក​ខ្លាំង​ណាស់​មែន​ទេ ? វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​និយាយ​ពាក្យ​ថា​លា​បញ្ហា​នេះ​ហើយ ។ ដោយសារ​ស្បែក​នៅ​ជុំវិញ​ភ្នែក​ស្តើង​ខ្លាំង រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ងាយ​នឹង​លេច​ឡើងជា​ញឹកញាប់​ជា​ពិសេស​ប្រសិនបើ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ពីរ​បី​យប់​ជាប់​គ្នា ។ ប៉ុន្តែ​ជាមួយនឹង​វិធី​ទាំង​៥ ខាងក្រោម អ្នក​អាច​គ្រប់គ្រង​បញ្ហា​នេះ​ដូច​ជា​អ្នកជំនាញ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​បំបាត់​បញ្ហា​នេះ ។

១-​រក្សា​សំណើម​តំបន់​ក្រោម​ភ្នែក
ស្បែក​ដែល​ស្ថិត​នៅ​ខាងក្រោម​ភ្នែក​របស់​អ្នក​ស្តើង​ខ្លាំង គឺ​ស្តើង​ជាង​ស្បែក​មុខ​របស់​អ្នក​ទៅ​ទៀត ដូច្នេះ​វា​ត្រូវការ​ការ​ថែទាំ​បន្ថែម ។ មិន​មាន​ក្រពេញ​ខ្លាញ់​នៅ​តំបន់​នេះ​ទេ ហេតុនេះ​ការ​ប្រើ​ជែ​ល ឬ​ក្រែ​ម​លាប​នៅ​ក្រោម​ភ្នែក​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ ។ ធ្វើ​បែប​នេះ​រៀង​រាល់​យប់​ដើម្បី​រក្សា​ជាតិ​សំណើម​ក្រោម​ភ្នែក និង​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ ព្រមទាំង​អាច​កម្ចាត់​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ផង​ដែរ ។

២-​លាង​សម្អាត​តំបន់​នេះ​ដោយ​ប្រុង​ប្រយ័ត្ន
អ្នក​មិន​គួរ​ប្រើ​សាប៊ូលាងមុខ​ធម្មតា​លាង​នៅ​បរិវេណ​ក្រោម​ភ្នែក​នោះ​ទេ ព្រោះ​វា​អាច​បឺត​ជាតិ​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​នៅ​តំបន់​នេះ​រមាស់ និង​ស្ងួត ។ អ្នក​អាច​ប្រើ​សំឡីកប្បាស ឬ​ក្រដាស​សើម​ដើម្បី​លាង​សម្អាត​តំបន់​នេះ ឬ​ឧបករណ៍​ពិសេស​លាង​សម្អាត​គ្រឿង​តុបតែង​ភ្នែក ប៉ុន្ដែ​សូមកុំ​ជូត​វា ខ្លាំង​ៗ​ពេក ។

៣-​សូម​សាកល្បង​ហាត់​យូ​ហ្គា​លើ​ផ្ទៃមុខ
ដើម្បី​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ និង​រង្វង់​ខ្មៅ​ក្រោម​ភ្នែក សូម​អនុវត្ត​លំ​ហាត់ប្រាណ​នេះ​ដោយ​អ្នកជំនាញ​ខាង​យូ​ហ្គា ។ សូម​ដាក់​ម្រាមដៃ​កណ្តាល​រួម​គ្នា​នៅ​ចន្លោះ​រោមចិញ្ចើម​របស់​អ្នក បន្ទាប់​មក​ដាក់​សម្ពាធ​ទៅ​ជ្រុង​ខាងក្រៅ​នៃ​ភ្នែក​របស់​អ្នក​ជាមួយនឹង​ម្រាមដៃ​នាង​ទាំង​សងខាង​។ សូម​សម្លឹង​ឡើង​លើ ហើយ​ចាប់ផ្តើម​ទាញ​ត្របកភ្នែក​ខាងក្រោម​ឡើង​លើ​ឲ្យ​តឹង ។ បន្ទាប់​មក​សម្រាក និង​ធ្វើ​៦​ដង​ទៀត ។ ដើម្បី​បញ្ចប់​សូម​បិទ​ភ្នែក​រយៈពេល​១០​វិនាទី បន្ទាប់​មក​សម្រាក ។

៤-​សូម​សាកល្បង​ការ​ព្យាបាល ងាយ​ៗ​នៅ​តាម​ផ្ទះ​ទាំងនេះ
យើង​ដឹង​ច្បាស់​ហើយ​ថា​ចំណិត​ត្រសក់​អាច​ធ្វើ​ឲ្យ​បញ្ហា​របស់​យើង​មាន​ភាព​ថមថយ ចំណែកឯ​វិធី​មួយ​ផ្សេង​ទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ភ្នែក​របស់​អ្នក គឺ​ការ​ដាក់​កញ្ចប់​តែ​ត្រជាក់​នៅ​លើ​ភ្នែក ជា​ពិសេស​តែ​បៃតង​ពីព្រោះ​វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ជំនួស​ឱ្យ​ការ​បោះចោល​កញ្ចប់​តែ​ទាំងនោះ អ្នក​អាច​ដាក់​វា​នៅ​ក្នុង​ទូទឹកកក ហើយ​ស្អំ​វា​លើ​ត្របកភ្នែក និង​តំបន់​ជុំវិញ​ភ្នែក ហើយ​សម្រាក ។

៥-​ប្រើ​ក្រែ​ម​លាប​ក្រោម​ភ្នែក
ជែ​ល​ដែល​សារធាតុ​ប្រទាល​កន្ទុយក្រពើ វីតាមីន​E និង​C មាន​សារសំខាន់​ណាស់​សម្រាប់​សុខភាព​ស្បែក​របស់​អ្នក ដោយសារ​វា​ជួយ​ធ្វើ​ឱ្យ​ស្ថានភាព​មាន​ភាព​ធូរស្បើយ ការពារ​ស្បែក និង​បង្កើន​ការ​ផលិត​សារធាតុ​កូ​ឡា​ជែ​ន ៕