ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១៩-២៣មករា ទទួល​ពាក្យសុំចុះបញ្ជីគណបក្ស​នយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជី​បេក្ខជន​​ឈរឈ្មោះ សម្រាប់ការបោះឆ្នោត​ក្រុមប្រឹក្សាក្រុងស្រុក ទើបបង្កើត​ថ្មី

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប នៅថ្ងៃទី១៣ ខែមករានេះ បានជូនដំណឹង ពីការដាក់ និងការទទួលពាក្យសុំ​ចុះបញ្ជីគណបក្សនយោ​បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះ​ឆ្នោត លើកទី១…

ភ្នំពេញ៖ គ.ជ.ប នៅថ្ងៃទី១៣ ខែមករានេះ បានជូនដំណឹង ពីការដាក់ និងការទទួលពាក្យសុំ​ចុះបញ្ជីគណបក្សនយោ​បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះ​ឆ្នោត លើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ  នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។

គ.ជ.ប ទទួលពាក្យសុំ​ ចាប់ពីថ្ងៃទី១៩មករា ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ ចំណែក​​នៅថ្ងៃទី៩មេសា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត​។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង និងស្រុកថ្មី ដែលទើបបង្កើតនេះ ធ្វើឡើង​ជាលក្ខណៈ​អសកល គឺមានតែអ្នកតំណាងរាស្ត្រ និង​សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងប៉ុណ្ណោះ ជាអ្នកបោះឆ្នោត​។ ក្នុងនោះ នៅស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ មានអ្នកបោះឆ្នោត ៦៨រូប។ រីឯក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ មានអ្នកបោះឆ្នោត ៣៧​រូប​។

ចំណែក​នៅក្រុងសំពៅពូន ក្នុងខេត្តកណ្តាល មាន​អ្នកបោះឆ្នោត ៥១រូប។ រីឯក្រុងអរិយក្សត្រ ក្នុងខេត្តកណ្តាល ​មានអ្នកបោះឆ្នោត ៦៥រូប​។

ចំណែក​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ស្រុកអូរគ្រៀង​សែនជ័យ នៅខេត្តក្រចេះ មានអ្នកបោះឆ្នោត ២៥រូប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ