ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ពង្រាយ​ខ្សែ​អ៊ិ​ន​ធឺ​ណិ​ត មិន​ប្រយ័ត្ន​ជ្រុល​ប៉ះ​ខ្សែកាប​ឆក់​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាង​អ៊ិ​ន​ធឺ​ណិ​តម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លា.ប់ បន្ទាប់​ពី​រូប​ខ្លួន​ដាក់​ជណ្តើរ​ឡើង​លើ​បង្គោល​ភ្លើង ដើម្បី​ពង្រាយ​ខ្សែ​អ៊ិ​ន​ធឺ​ណិ​ត

រាជធានី​ភ្នំពេញ ៖ ជាង​អ៊ិ​ន​ធឺ​ណិ​តម្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ បន្ទាប់​ពី​រូប​ខ្លួន​ដាក់​ជណ្តើរ​ឡើង​លើ​បង្គោល​ភ្លើង ដើម្បី​ពង្រាយ​ខ្សែ​អ៊ិ​ន​ធឺ​ណិ​ត មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​ប៉ះ​នឹង​ខ្សែកាប​បណ្តាល​ឲ្យ​ឆក់​ស្លាប់​មួយ​រំពេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បែរ​ផ្ទះសំណាក់​ស្លឹក​មាស ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជន​រង​គ្រោះ​មានឈ្មោះ នុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជា​ជាង​ត​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ខ្មែរ​ខម និង​មាន​ទីលំនៅ​ផ្ទះ​ជួល​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយ​មានស្រុក​កំណើត​ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ក៏​មាន​ប្រពន្ធ និង​កូន​ស្នាក់​នៅ ភ្នំពេញ​ជាមួយ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់ ដោយ​ពួក​គេ​ទាំង​៣​នាក់​បាន​ចាប់ផ្តើម​ពង្រាយ ខ្សែ​អ៊ិ​ន​ធឺ​ណិ​តតាំង​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃខែ​ដដែល មក​ម្លេះ តាំងពី​ចំណុច​មុខ​ឃ​ខ្លោងទ្វារវត្ត​អង្គ​ពោធិញាណ ដោយ​ក្នុង​នោះ​គ្នា​របស់​ពួក​គេ​ម្នាក់​ជា​អ្នក​រង់ចាំ​នៅ​ចំណុច​ចាប់ផ្តើម និង​២​នាក់​ទៀត​ត្រូវ​ពង្រាយ​ឲ្យ​ដល់​មុខ​ផ្សារ PC ទើប​បញ្ចប់​។ លុះ​ពង្រា​យមក​ដល់​ចំណុច​បង្គោល​ភ្លើង​ខាងលើ ជន​រង​គ្រោះ បាន​ដាក់​ជណ្តើរ​ឡើង​ទៅ​លើ ដោយ​ឲ្យ​គ្នា​គ្នី​ម្នាក់​រង់ចាំ​នៅ​ខាងក្រោម​ហុច​ឧបករណ៍​ផ្សេង​ៗ​ឲ្យ ខ្លួន​។ ខណៈ​ឡើង​ទៅ​បាន​មួយសន្ទុះ បុរស​ជា​អ្នក​នៅ​ខាងក្រោម បាន​ស្រែកសួរ​ជន​រង​គ្រោះ​ថា មាន​ត្រូវការ​អ្វី​ទៀត​ទេ0x017d7 ដោយ​ស្រែកសួរ​ជា​ច្រើន​ដងដោយ​មិន​ឮ​ឆ្លើយ​តប បុរស​ដែល​នៅ​ខាងក្រោម សង្ស័យ​ថា ជន​រង​គ្រោះជា​គ្នា​របស់​ខ្លួន ប្រហែល​ត្រូវ​ខ្សែភ្លើង​ឆក់​ហើយ ក៏​សម្រេច​ធាក់​ជណ្តើរ​ឲ្យ​ដួល ធ្លាក់​ទាំង​ជណ្តើរ និង​មនុស្ស​ចុះ​មក​ដល់​ដី បណ្តាល​ឲ្យ​រង​របួសធ្ងន់​។

ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ទំនាក់ទំនង​រថយន្ត​សា​មុ​យមក ទទួលយក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ ប៉ុន្តែ​ពេល​រថយន្ត​សា​មុ​យមក​ដល់​មិន​បាន​ប៉ុន្មាន​នាទី​ផង ជន​រង​គ្រោះ​ត្រូវ​ដាច់ដង្ហើម​ស្លាប់​បាត់​ទៅ​ហើយ​។ ក្រោយ​ការ​ស្លាប់ សមត្ថកិច្ច​បាន​សម្រេច​ប​ញ្ចូ​ន​សព​មក​កាន់​វត្ត​សន្សំ​កុសល​ដើម្បី​ធ្វើការ​ពិនិត្យ​បន្ថែម​។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​អ​ញ្ចើ​ញ​បុរស​២​នាក់​ដែល​ជា​គ្នីគ្នា​ឲ្យ​ជួយ​បំភ្លឺ​បន្ថែម​ផង​ដែរ ជុំវិញ​ការ​ឆក់ ស្លាប់​ខាងលើ​នេះ​។ យ៉ាងណាមិញ នៅ​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល សមត្ថកិច្ច​ពុំ​ទាន់​អាច​ទំនាក់ទំនង​ទៅ​ក្រុម គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​បាន​នៅឡើយ​ទេ ដោយ​សម្រេច​តម្កល់​ទុក​នៅ​វត្ត​សន្សំ​កុសល​បណ្តោះ អាសន្ន​៕