ខេត្តក្រចេះ ៖ ថ្មីៗនេះ ប្រជាពលរដ្ឋអ្នកលក់ដូរនៅស្រុកស្នួល និងប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ បានធ្វើការរិះគន់ចំពោះក្រុមអ្នករកស៊ីជញ្ជូនឈើតាមរថយន្តសាំយ៉ុងកែច្នៃគ្រប់ប្រភេទ ដែលមានការបើកបរយ៉ាងអនាធិបតេយ្យបំផុតនៅតាមដងផ្លូវសាធារណៈជារៀងរាល់យប់ ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មានក្រុមរថយន្តសាំយ៉ុងកែច្នៃជាច្រើនគ្រឿងក្នុងមួយយប់ៗដែលធ្វើការបើកបរវ៉ាជែងគ្នាពេញផ្លូវ ធ្វើឲ្យមានការព្រួយបារម្ភចំពោះសុវត្ថិភាពអ្នកធ្វើដំណើរតាមផ្លូវនិងអ្នកលក់ដូរនៅតាមចិញ្ចឹមឥឡូវនៅផងដែរ ។ ប្រភពដដែលបន្តថា ជាមួយនឹងសកម្មភាពរបស់ក្រុមអ្នករកស៊ីឈើ បើកបរក្នុងល្បឿនលឿនតែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ជាងញឹកញាប់ បើទោះបីជាហើយក្រុមរថយន្តដឹកឈើទាំងនោះ មិនមានបំពាក់ភ្លើងទៅតាមបច្ចេកទេសឲ្យបានត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏មន្ត្រីនគរបាលជំនាញពាក់ព័ន្ធហាក់មិនមានវិធានការ ទៅលើក្រុមអ្នកបើកបររថយន្តនោះដែរ ។
ឮពាក់ព័ន្ធនិងសកម្មភាពការដឹកជញ្ជូនឈើតាមរថយន្តកែច្នៃគ្រប់ប្រភេទខាងលើនោះ ត្រូវបានគេដឹងថា ដឹកជញ្ជូនចេញមកពីខាងស្រុកកែវសីមា និងមួយចំនួនចេញពីខាងតំបន់ភូមិសាស្ត្រឃុំគ្រញូងសែនជ័យ ហើយខ្លះទៀតចេញមកពីតាមច្រកសំពោចស្រែរនាមឆ្លងកាត់ស្រុកស្នួល ឆ្ពោះទៅកាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយសកម្មភាពនោះគឺបានធ្វើឡើងទាំងយប់ទាំងថ្ងៃ ហាក់មិនមានមិនមានការរំខានពីសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅឡើយ ។

ពាក់ព័ន្ធនឹងសកម្មភាពនេះ ក្រុមអ្នកបើកបរដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យនេះ កាលពីថ្មីៗកន្លងទៅនេះកម្លាំងជម្រុះដឹកនាំដោយឯកឧត្ដម គង់ គីមនី អភិបាលរងខេត្តក្រចេះ ក៏បានចុះពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់រយៈពេល២ថ្ងៃ ក៏ត្រូវបានក្រុមដឹកជញ្ជូនឈើនេះស្ងាត់ លុះ៣ថ្ងៃក្រោយបន្ទាប់ពីកម្លាំងចម្រុះដកវិញ ឃើញថាសកម្មភាពរបស់ក្រុមដឹកជញ្ជូនឈើអនាធិបតេយ្យបើកបរជាក្បូន បញ្ច្រាសមិនដឹងឆ្វេងស្ដាំបិទប្រជាពលរដ្ឋរួមដំណើរតាមផ្លូវមិនអោយវ៉ាជែងជាដដែល ។


ចែករំលែកព័តមាននេះ