ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នកជា​ឪពុក​ម្តាយ​ដែល​តឹងរ៉ឹង​ពេក​ទេ ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​អ្នក​តឹងរ៉ឹង​ពេក​ទេ​ជាមួយ​កូន ? តើ​អ្នក​បារម្ភ​ថា ការ​រំពឹង​ទុក​របស់​អ្នក​អាច​ខ្ពស់​ពេក​ទេ ? តើ​អ្នក​ចោទសួរ​ខ្លួនឯង​ថា តើ​អ្នក​ពិន័យ​កូន​ធ្ងន់ធ្ងរ​ពេក…

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា តើ​អ្នក​តឹងរ៉ឹង​ពេក​ទេ​ជាមួយ​កូន ? តើ​អ្នក​បារម្ភ​ថា ការ​រំពឹង​ទុក​របស់​អ្នក​អាច​ខ្ពស់​ពេក​ទេ ? តើ​អ្នក​ចោទសួរ​ខ្លួនឯង​ថា តើ​អ្នក​ពិន័យ​កូន​ធ្ងន់ធ្ងរ​ពេក ឬទេ ? ឪពុក​ម្តាយ​តឹងរ៉ឹង គឺ​តឹងរ៉ឹង​ខ្លាំង​ពេក ហើយនឹង​មិន​មានការ​លើកលែង​ចំពោះ​ច្បាប់​របស់​ពួក​គេ​ឡើយ ។ យ៉ាងណាមិញ​កុមារ​អាច​កុហក ឬ​លាក់​រឿង​ពី​ឪពុក​ម្តាយ​ដែល​តឹងរ៉ឹង ពីព្រោះ​ពួក​គេ​ខ្លាច​ផលវិបាក ឬ​ការ​ពិន័យ​នានា ។

ខាងក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន ដែល​អាច​បង្ហាញ​ថា អ្នក​កំពុង​តែ​តឹងរ៉ឹង​ជាមួយ​កូន​របស់​អ្នក​ខ្លាំង​ពេក​ហើយ ៖
១. អ្នក​គ្មាន​គោលការណ៍​អត់ឱន ៖ ខណៈ​ពេល​ដែល​វា​មាន​សារៈសំខាន់​ក្នុង​ការ​មានច្បាប់​ច្បាស់លាស់ វា​ក៏​មាន​សារៈសំខាន់​ដូច​គ្នា​ដែរ​ក្នុង​ការ​ទទួលស្គាល់​ថា តែងតែមាន​ករណី​លើកលែង​ចំពោះ​ច្បាប់ ។ ជា​ជាង​ប្រកាន់​ជំហរ​ផ្តាច់​ការ​លើ​អ្វី​ៗ​គ្រប់យ៉ាង សូម​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​វាយតម្លៃ​អាកប្បកិរិយា​របស់​កូន​អ្នក​ក្នុង​បរិបទ​នៃ​កាលៈទេសៈ ។

២. កូន​របស់​អ្នក​កុហក​ច្រើន ៖ ខណៈ​ពេល​ដែល​វា​ជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ៗ​ក្នុង​ការ​លាតត្រដាង​ការ​ពិត ពេល​ខ្លះ​ការ​ស្រាវជ្រាវ គឺ​ច្បាស់​ណាស់​ថា វិន័យ​ខ្លាំង​ពេក​ប្រែក្លាយ​កុមារ​ឱ្យទៅ​ជា​អ្នក​កុហក ។ បើ​អ្នក​តឹងរ៉ឹង​ពេក កូន​របស់​អ្នក​កុហក ដើម្បី​ព្យាយាម​គេច​ពី​ការ​ដាក់​ទណ្ឌកម្ម ។

៣. កូន​របស់​អ្នក​មានការ​រឹតត្បិត​ច្រើន​ជាង​កុមារ​ដទៃ​ទៀត ៖ គ្មាន​អ្វី​ខុស​ជាមួយ​ការ​មានច្បាប់​ខុស​ពី​មាតាបិតា​ដទៃ​ទៀត​ទេ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​តែងតែ​ជា​ឪពុក​ម្តាយ​តឹងរ៉ឹង​បំផុត​នៅ​ក្នុង​ហ្វូង​មនុស្ស វា​អាច​ជា​សញ្ញា​បង្ហាញ​ថា ការ​រំពឹង​ទុក​របស់​អ្នក​ខ្ពស់​ពេក ។

៤. អ្នក​មានការ​អត់ធ្មត់​តិចតួច ៖ ក្មេង​ភាគច្រើន​ចូល​ចិត្ត​លេងសើច ដូច្នេះ​វា​ជា​រឿង​សំខាន់​ក្នុង
ការ​រីករាយ​ជាមួយ​កូន​អ្នក តែបើ​អ្នក​មិន​ចូល​ចិត្ត​សោះ វា​អាច​នឹង​ធ្វើ​ឱ្យ​កូន​អ្នក​ខកចិត្ត ។

៥. អ្នក​មិន​ទ្រាំ​ជាមួយ​ការ​ខ្វះ​វិន័យ​របស់​អ្នក​ដទៃ ៖ ឪពុក​ម្តាយ​តឹងរ៉ឹង​តែងតែ​មានការ​ពិបាក​ក្នុង​ការ​អត់ធ្មត់​គ្រប់​បែប​យ៉ាង ។ វា​ជា​ការ​ល្អ​សម្រាប់​កុមារ​ក្នុង​ការ​បង្ហាញខ្លួន​ជាមួយ​មនុស្ស​ពេញវ័យ​ដែល​មានច្បាប់​ខុស​គ្នា និង​ប្រភេទ​វិន័យ​ខុស​ៗ​គ្នា ។

៦. អ្នកមាន​បញ្ជី​ច្បាប់​ដ៏​វែង ៖ ច្បាប់ គឺ​ល្អ ប៉ុន្តែ​ច្បាប់​ច្រើន​ពេក​អាច​បង្ក​គ្រោះថ្នាក់ ។ រក្សា​ច្បាប់​របស់​អ្នក​ឱ្យ​សាមញ្ញ ហើយ​រួម​បញ្ចូល​តែ​អ្វី​ដែល​សំខាន់​បំផុត​ដែល​អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ចង​ចាំ ។

៧. កូន​របស់​អ្នកមាន​ពេល​តិចតួច​សម្រាប់​ការ​សប្បាយ ៖ កុមារ​ជា​ច្រើន​ដែល​មាន​ឪពុក​ម្តាយ​តឹងរ៉ឹង​រត់​ពី​សកម្មភាព​មួយ​ទៅ​សកម្មភាព​មួយទៀត​ដោយ​មានការ​សម្រាក​តិចតួច ។

៨. អ្នក​មិន​អនុញ្ញាត​ឱ្យ​មាន​ផលវិបាក​ធម្មជាតិ ៖ ឱ​ពុក​ម្តាយ​តឹងរ៉ឹង ច្រើន​តែ​មិន​ចង់ឱ្យ​កូន​ធ្វើ​ខុស ។ ប៉ុន្តែ​ជា​រឿយ​ៗ​ក្មេង​ៗ​មាន​សមត្ថភាព​រៀន​ពី​កំហុស​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ប្រឈម​នឹង​ផលវិបាក​ធម្មជាតិ ។

៩. អ្នក​និយាយ​ច្រំ​ដែល ៖ ប្រសិនបើ​អ្នក​ឃើញ​ថា ខ្លួន​អ្នក​កំពុងនិយាយ​ច្រំ​ដែល​អំពី​អ្វី​ៗ​គ្រប់យ៉ាង​រាប់​ចាប់ពី​សួរ​ហូត​ថា ពេល​ណា​ដែល​ត្រូវធ្វើ​កិច្ចការ​ផ្ទះ នោះ​ពួក​គេ​នឹង​មិន​រៀន​ធ្វើ​កិច្ចការ​ទាំងនោះ​ដោយ​ខ្លួនឯង​នោះ​ទេ ។

១០. អ្នក​ផ្តល់​ការ​ណែនាំ​ជា​ប្រចាំ ៖ ប្រសិនបើ​អ្នក​តែងតែ​និយាយ​រឿង​ដូច​ជា «​អង្គុយ​ឱ្យ​ត្រង់​» «​ឈប់​ទាញ​ជើង​របស់​កូន​» និង «​កុំ​ផឹកទឹក​ត្រជាក់​» កូន​របស់​អ្នក​នឹង​លែង​សូវ​ស្តាប់ ។ រក្សា​ទុក​ការ​ណែនាំ​របស់​អ្នក​សម្រាប់​បញ្ហា​សំខាន់​បំផុត ដូច្នេះ​សំឡេង​របស់​អ្នក​នឹង​ត្រូវ​បានឮ ។

១១. អ្នក​មិន​ផ្តល់​ជម្រើស​ទេ ៖ ការ​ផ្តល់​ឱ្យ​កុមារ​នូវ​សេរីភាព​បន្តិចបន្តួច ជា​ពិសេស​នៅ​ពេល​ដែល​មាន​ជម្រើស​ដ៏​ល្អ ៕

.

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និងសាលារៀន​ ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី និង​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ ការពារ​ការ សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ព្រមទាំង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ។ ការ​ផ្តល់​ជូន​ខាង លើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ។

សាលារៀន​ជូន​នូវ​វេទិកា និង មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់ ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕