ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ពុំដែល​បាន​សម្រេច​ប្រគល់​ផ្ទះ និង​ដី​នោះ​ឲ្យ​លោក គង់ គាំ ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ​ទេ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ពុំដែល​បាន​សម្រេច​ប្រគល់​ផ្ទះ និង​ដី​នោះ​ឲ្យ​លោក គង់ គាំ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ពុំដែល​បាន​សម្រេច​ប្រគល់​ផ្ទះ និង​ដី​នោះ​ឲ្យ​លោក គង់ គាំ ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ​ទេ ហើយ​ផ្ទះ និង​ដី​នោះ នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ក្រសួងការបរទេស​ដដែល ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សរសេ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៣​ថា ៖ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​តាម​ហ្វ្រេ​ស​ញ៉ូ អំពី​លិខិត​របស់​លោក គង់ គាំ បំភ្លឺ​អំពី​ដំណើររឿង​ទាក់ទង​នឹង​ដី​និង​ផ្ទះ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រសួងការបរទេស ។ ខ្ញុំ​ទទួលស្គាល់​ថា អ្វី​ដែល​លោក គង់ គាំ បាន​រៀបរាប់​ក្នុង​លិខិត​នោះ ភាគច្រើន ជា​ការ​ពិត ពិសេស​ត្រង់​ចំណុច​ចុង​ក្រោយ​ក្នុង​លិខិត​ដែល​លោក គង់ គាំ បញ្ជាក់​យ៉ាង​ច្បាស់​ថា “​ខ្ញុំ​ចាំ​ថា​ពេល​សម្រេចចិត្ត​ចូល​មក​រស់នៅ​ក្នុងផ្ទះ​នេះ ខ្ញុំ​ពិតជា​បាន​ជូន​ព័ត៌មាន​ចំពោះ​លោក​រដ្ឋមន្ត្រី ដោយ​មិន​អាច​ខ្វះ​ការ​គួរសម​នោះ​ឡើយ ហើយ​លោក​រដ្ឋមន្ត្រី​ក៏​បាន​យោគយល់​រហូត​មក ” ។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា ៖ “​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​ពិតជា​មានការ​យោគយល់​ចំពោះ​ស្នាក់​នៅ​នៅផ្ទះ​របស់​ក្រសួងការបរទេស ប៉ុន្តែ ខ្ញុំ​ពុំដែល​បាន​សម្រេច​ប្រគល់​ផ្ទះ និង​ដី​នោះ​ឱ្យ​លោក គង់ គាំ ធ្វើ​ជា​កម្មសិទ្ធិឯកជន​នោះ​ទេ ហើយ​ផ្ទះ និង​ដី​នោះ នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ក្រសួងការបរទេស​ដដែល ។ រាល់​ការ​រៀបចំ​ឯកសារ​នានា​របស់​លោក គង់ គាំ ដើម្បី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើ​ដី​នេះ គឺជា​ក្លែងបន្លំ​យក​ដី​និង​ផ្ទះ​របស់​រដ្ឋ ធ្វើ​ជា​កម្មសិទ្ធិឯកជន​” ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ខ្លឹមសារ​ដែល​លោក គង់ គាំ បាន​រៀបរាប់​ក្នុង​លិខិត​បំភ្លឺ​របស់​ខ្លួន ផ្ញើ​ទៅ​ហ្វ្រេ​ស​ញ៉ូ ដើម្បី​ផ្សព្វផ្សាយ គឺ ជា​ភស្តុ​តាង​មិន​អាច​ប្រកែក​បាន ដែល​លោក គង់ គាំ បាន​ទទួលស្គាល់​ចំពោះ​រឿង​នេះ​។ ដូច្នេះ តាម​ផ្លូវច្បាប់ ផ្ទះ​និង​ដី​នេះ នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ក្រសួងការបរទេស ហើយ​វា​ដល់​ពេល​ដែល​ក្រសួងការបរទេស មាន​តម្រូវការ​យក​ផ្ទះ និង​ដី​នេះ ត្រឡប់​មក​វិញ ដើម្បី​ចាត់ចែង​ប្រើប្រាស់​បម្រើ​ឱ្យ​កិច្ចការ​របស់​ក្រសួង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ