ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចាក់​ដី​ឡូត៍ ​បង្ក​​ផល​ប៉ះពាល់​បន្លែ​ចំការ​ពលរដ្ឋ​២០​គ្រួសារ នៅ​សង្កាត់​ផ្សារឆ្នាំង​២​ឆ្នាំ​ជាប់​គ្នា

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​បាន​ចាក់​ដី​ឡូត៍ លុប​ប្រឡាយ​ចាស់​ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​បាន​លិច​លើ​ដំណាំ ពួក​គាត់​ប្រមាណ ២០ គ្រួសារ​នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុម​ការ​ងារ​ចុះ​ទៅ​ពិនិត្យ​មើល ដល់ទី​តាំង​កើតហេតុ​។

ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ក្រោយ​ពេល​ចុះ​ទៅ​ពិនិត្យ​មើល បានឃើញ​ថា​៖ ដោយសារ​ស្ថានភាព​មុខ​ប្រឡាយ​តូច​ពេក ទើប​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ម្សិលមិញ ពេ ញ​មួយ​ថ្ងៃ​នោះ​ហូរ​ចេញ​មិន​ទាន់ បណ្ដាល​ឱ្យ​លិច​បន្លែ​ក្នុង​ចំការ​ពួក​គាត់​។​ដូច្នេះ​ចំពោះ​វិធានការ ឯកឧត្តម​និង​ឲ្យ​មន្ទីរ​ធនធានទឹក​ខេត្ត យក​គ្រឿង ចក្រ​មក​កាយ​មុខ​ប្រឡាយ​ឲ្យ​ធំ​ដើម្បី​រំដោះ​ទឹក ចេញពី​ចំការ​បន្លែ​ប្រជា ពលរដ្ឋ​។ ចំពោះ​ផែនការ​ខាង មុខ​នេះ​ឯកឧត្តម និង​លើក​គម្រោង​ស្ដារ​ប្រឡាយ​ប្រវែង​ជាង​៤ គីឡូម៉ែត្រ​មា ន​មុខ​ទឹកធំ ចេញពី​ស្ពាន​ខ្សា​ម តាម​ប្រឡាយ​ចាស់​មាន​ស្រាប់ (​តូច​រ៉ា​ក់​) ធ្លាក់​មក​ស្រប​តាម​ចំការ​បន្លែ​ពលរដ្ឋ​ក្នុងភូមិ​កោះក្របី​នេះ ដើម្បី​ឱ្យ​ទឹក​ជំន​ន់​ហូរ​បាន​លឿន​ធ្លាក់​ចូល​ទន្លេ​។

លោក ហួ​ន វ៉​ន ចៅសង្កាត់​ផ្សារឆ្នាំង​រង ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ប្រជា​ព​ល​រដ្ឋ​នៅ​ភូមិ​កោះក្របី​នេះ​រង​ផល​ប៉ះពាល់​មាន​ប្រមាណ ២០ គ្រួ សារ​ដែល​ជា​អ្នក​ដាំ​បន្លែ ក្រោយ​ភូមិ​ជា​រៀ ង​រាល់​ឆ្នាំ​បាន​ជួប​ផល​ប៉ះពាល់​ដោ យ​សារ​តែ​ក្រុមហ៊ុន​ដី​ឡូត៍​ចាក់​លុប​ប្រឡាយ​ចាស់​ទុក​មុខ​ទឹកតែ ៨​តឹក​តូច​ពេក ។ ហើយ​ម្សិលមិញ​នេះ​ពលរដ្ឋ​បាន​ខូចខាត​បន្លែ​ប្រមាណ ៣០%​ដោយសារ​តែ​ជំនន់​ទឹក ភ្លៀង​ធ្លាក់​មក​ពេញ​មួយ​ថ្ងៃ​ទឹក​ហូរ​ចេញ​បន្ទាន់ ។ ហេតុនេះ​ហើយ​ទើប​អា ជ្ញា​ធរ​សង្កាត់ និង​ប្រជាពលរដ្ឋ​សំ​ណូ ម​ពរ​ដល់ ឯកឧត្តម​អភិបាលខេត្ត​ឲ​ជួយ​ចុះ​មក​ពិនិត្យ និង​ជួយ​ដោះ ស្រាយ​។

ស្ត្រី​ជា​អ្នក​ដាំ​បន្លែ​ម្នាក់ បាន​និយាយ​ឲ្យ​ដឹង​ថា​ពួក​គាត់​បាន​រង​ផល​ប៉ះពា ល់​ដូច​ខាងលើ​នេះ​២​ឆ្នាំ​ហើយ ដែល​ពី​មុន​មក​មុខទឹក​ដែល​ហូរ​ចុះ​ទៅ​ទន្លេ​មានមុខ ៣​ទៅ​៤​ម៉ែត្រ​។ តែ​២ ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ក្រុមហ៊ុន​មួយ បាន​ចាក់​ដី​ឡូត៍​លុប​ប្រឡាយ​ចាស់​អស់​ទុក​មុខទឹក​តូច​ពេក ទើប​មាន​ជំនន់​ទឹកភ្លៀង នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ