ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះលក់ចាបហ៊ួយ លួចបើក​ល្បែងជល់មាន់​តាមអនឡាញ នៅស្វាយជ្រំ ត្រូវបាន​បង្ក្រាប

1 ឆ្នាំ មុន
  • ស្វាយរៀង

​​ខេត្តស្វាយរៀង៖ បន្ទាប់ពីបានទទួលព័ត៌មាន ទាក់ទងនឹងការភ្នាល់ស៊ីសងល្បែងអនឡាញ ក្នុងភូមិសាស្រ្តស្រុកស្វាយជ្រំ នៅថ្ងៃចន្ទ ​ទី៩ ខែមករា ឆ្នាំ២០២៣នេះ លោក តូច…

​​ខេត្តស្វាយរៀង៖ បន្ទាប់ពីបានទទួលព័ត៌មាន ទាក់ទងនឹងការភ្នាល់ស៊ីសងល្បែងអនឡាញ ក្នុងភូមិសាស្រ្តស្រុកស្វាយជ្រំ នៅថ្ងៃចន្ទ ​ទី៩ ខែមករា ឆ្នាំ២០២៣នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ដែលជាអនុប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសង​ខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ទទួលបន្ទុកស្រុកស្វាយជ្រំ ​បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ ចុះធ្វើរដ្ឋបាល ទៅលើទីតាំងមួយកន្លែង ដែលជួលសម្រាប់ដាក់ម៉ាស៊ីនកុំព្យូទ័រ ភ្នាល់ស៊ីសងល្បែង ជល់មាន់ តាមអនឡាញ។

អាជីវកម្ម​​ នៅផ្ទះលក់ចាបហ៊ួយនេះ ដែល​លួចលាក់បើកលេងខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានអាជ្ញាប័ណ្ណ ស្ថិតនៅក្នុងភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់​ពីចុះធ្វើរដ្ឋបាលរួចមក កម្លាំងចម្រុះបានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រ Laptop ១គ្រឿង ដុំTP-Link ១ និងប័ណ្ណសម្រាប់ចាក់ភ្នាល់មួយចំនួន។

ក្រោយបានសាកសួរព័ត៌មាន និងប្រមូលបានវត្ថុតាងរួចមក ក្រុមការងារ នឹងកសាងសំណុំរឿង​បញ្ជូនទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវីធីបន្ត៕ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ