ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករឃើញសំរាម និង​ក្រណាត់ លុះទៅជិតប្រមូល​ដាក់ឡាន បែរជា​ឃើញ​ទារក ផ្អើល​របងសាលា​កសិកម្មចំការ​ដូង​

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ​សាកស.ព​ទារក​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​រុំ​កន្សែង​ និង​ច្រកចូល​ទៅ​ក្នុង​ថង់

​រាជធានី​ភ្នំពេញ ​៖ ​សាកស.ព​ទារក​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​រុំ​កន្សែង​ និង​ច្រកចូល​ទៅ​ក្នុង​ថង់ រួច​យក​ទៅ​បោះចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​មួយ​កន្លែង ហើយ​ត្រូវ​បាន​កម្មករ​ប្រមូល​​សំរាម​ក្រុម​ហ៊ុន​MIZUDA ​ប្រទះ​ឃើញ រួច​រាយការណ៍​ប្រាប់​នគរបាល​ឲ្យ​ចុះ​ទៅ​ពិ​និ​ត្ត​មើល​។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាល​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង​ជាប់​របង​សាលា​កសិកម្ម​ចំការ​ដូង ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ទារក​នោះ​ទើប​និង​កើត​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ពុំ​ដឹង​ថា​ ស្លា.ប់​ដោយសារ​តែ​ជម្ងឺ ​ឬករណី​អ្វី​​ផ្សេង​នោះ​ទេ ។ ម្យ៉ាងទៀត​ក៏​ពុំ​ដឹង​ថា​ឪពុក​ម្ដាយ​ទារក​នេះ​ជា​នរណា ហើយ​បាន​យកស​.ពកូន​ខ្លួនឯង​ទៅ​បោះចោល​នៅ​ទីនោះ​តាំងពី​ពេល​ណា​នោះ​ឡើយ​ ។ ​នៅ​ជិត​កន្លែង​កើតហេតុ​ក៏​មានផ្ទះ​អ្នក​ភូមិ​ដែរ ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បានឃើញ​អ្នក​យក​ស.ព​ទារក​ទៅ​បោះចោល​នោះ​ទេ​ ហើយ​ក៏​ពុំ​ចាប់អារម្មណ៍​ដែរ ព្រោះ​តាម​ផ្លូវ​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ៗ​ជាប់​ពុំ​ដាច់ ពុំ​ដឹង​ថា​នរណា​ជា​នរណា​ឡើយ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ព្រឹក​នោះ​មាន​កម្មករ​ប្រមូល​​សំរាម​​ក្រុមហ៊ុន​ MIZUDA បាន​ធ្វើ​សកម្មភាព​ប្រមូល​សម្រាម​នៅ​តាម​ដងផ្លូវ​ខាងលើ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​ប្រទះ​ឃើញ​មាន​​សំរាម​ និង​ក្រណាត់​នៅ​ទីនោះ ​។ ​ពេល​នោះ​ក៏​បាន​នាំ​គ្នា​ដើរទៅ​ជិត​ដើម្បី​ប្រមូល​ដាក់​ក្នុង​រថយន្ត ក៏​ប្រទះ​ឃើញ​ស.ព​ទារក​ម្នាក់​នោះ ទើប​ស្រែក​ប្រាប់​អ្នក​ភូមិ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ។ ​បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ខណ្ឌដង្កោ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​និង​យក​ស.ព​ទៅ​បូជា​ ព្រមទាំង​ស្រាវជ្រាវ​រក​ឪពុក​ម្ដាយ​របស់​ស.ព​ទារក​ខាងលើ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ