ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ ណាលី ប្រាប់ពីវិធីសែនយកហេង ក្នុងថ្ងៃចូលឆ្នាំចិនឆ្នាំ២០២៣ខាងមុខនេះ​​​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជឿជាក់​ថា ប្រិ​យ​មិត្ត​ភាគច្រើន ដែល​និយម​តាមដាន​ពី​រឿង​ហុងស៊ុយ​ច្បាស់​ជា​ស្គាល់​អ្នកគ្រូ ហុងស៊ុយ ដ៏​ល្បី​មួយ​រូប​ដែល​កន្លង​មក អ្នកគ្រូ​ធ្លាប់​បាន​ទ​ស្សយ៍​ទាយ​ឆុត​ៗ​មិន​ថា រឿង​ហុយ​ស៊ុ​យ​, កាត់​ឆុង​,…

រាជធានី​ភ្នំពេញ ៖ ជឿជាក់​ថា ប្រិ​យ​មិត្ត​ភាគច្រើន ដែល​និយម​តាមដាន​ពី​រឿង​ហុងស៊ុយ​ច្បាស់​ជា​ស្គាល់​អ្នកគ្រូ ហុងស៊ុយ ដ៏​ល្បី​មួយ​រូប​ដែល​កន្លង​មក អ្នកគ្រូ​ធ្លាប់​បាន​ទ​ស្សយ៍​ទាយ​ឆុត​ៗ​មិន​ថា រឿង​ហុយ​ស៊ុ​យ​, កាត់​ឆុង​, សែន​ចូល​ឆ្នាំ ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ​។

បើ​តាម​អ្នកគ្រូ ណា​លី បាន​បញ្ជាក់​កាលពីពេលថ្មីៗកន្លងមកនេះឲ្យ​ដឹង​ថា ចំពោះ​ការ​សែន​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០២៣​នេះ គឺ​ត្រូវ​សែន​កណ្តាល​ផ្ទះ គឺ​យើង​អត់​ប៉ះ​ឆុង​ទេ ទោះ​យើង​ដុត​ទៀន​កណ្តាល​ផ្ទះ​ក៏​ដោយ តែ​ទៀន​ពណ៌​ក្រហម គឺ​ល្អ ព្រោះ​ដោយសារ​អី តារាសាស្ត្រ​លេខ​៤ គឺ​ត្រូវការ​ពណ៌​ក្រហម ដែល​ជា​ធាតុឈើ​។

រូបតំណាង

មួយវិញទៀត នៅ​ពេល​ដែល​សែន​យើង​ប្រើ​ដើម​រាសី​ដាក់​លាយ​ជាមួយ​ផ្កា តែ​យើង​ប្រើ​ផ្កា​ពណ៌​ក្រហម​ដែរ ។​ឆ្នាំ​នេះ​នៅ​ពេល​ដែល​យើង​សែន គឺ​មាន​ថូរ​ផ្កា​ទាំង​សងខាង ដែល​មាន​ដើម​រាសី និង​ផ្កា​ពណ៌​ក្រហម មិនមែន​ពណ៌​លឿន​ទេ​។​បញ្ជាក់​ដើម​រាសី​ជាមួយ​ផ្កា​ពណ៌​ក្រហម​មក​អប​គ្នា​។​ចំពោះ​ភ្លើងទៀន គឺ​យើង​ប្រើ​ទៀន​ពណ៌​ក្រហម​។​ហេតុ​អី​បានជា​ខ្ញុំ​ឲ្យ​ប្រើ​ដើម​រាសី​លាយ​ជាមួយ​ផ្កា​ពណ៌​ក្រហម? ព្រោះ​តារាសាស្ត្រ​លេខ​៤​គឺជា​ធាតុឈើ ចឹ​ង​ពណ៌​បៃតង​គាំទ្រ​នឹង​ធាតុឈើ​ហើយ តែ​ពណ៌​ក្រហម​ធ្វើ​ឲ្យ​ធាតុឈើ​កាន់តែ​ស្រស់ស្រាយ​។
ដូច្នេះ​ហើយ​នៅ​ពេល​ដែល​យើង​សែន យើង​ប្រើ​ដើម​រាសី​៤​ដើម ឬ​៩​ដើម​សងខាង យល់​ល្អ​នៅ​ពេល​ដែល​យើង​សែន​យក​៩​ដើម​ចុះ ដើម្បី​អី ?​ព្រោះ​យើង​ត្រូវ​គាំទ្រ​នៅ​យុគ​ក្រោយ គឺ​យុគ​៩​មួយទៀត​។

រូបតំណាង

អ្នកគ្រូ ណា​លី បាន​បន្ថែម​ថា នៅ​ពេល​យើង​សែន​ក្នុងឆ្នាំនេះ ឈើ ហើយនឹង​ភ្លើង គឺ​ល្អ​បំផុត​។ នៅ​ពេល​ដែល​យើង​រៀប​សែន​កម្រាល​ដែល​យើង​សែន​នោះ គឺ​ប្រើ​ពណ៌​បៃតង​ចុះ​(​នៅ​កណ្តាល​ផ្ទះ​) បើ​យើង​ប្រើ​ទៀន​ពណ៌​ក្រហម​ទៀត​កាន់តែ​ល្អ ។ នៅ​ពេល​ដែល​យើង​រៀបចំ​សែន​បែប​នេះ គឺ​ធ្វើ​ឲ្យ​យើង​ចម្រើន​រុងរឿង (​អ្នកគ្រូ ណា​លី​និយាយ​)​។

លើស​ពី​នេះ​ទៀត​អ្នកគ្រូ ណា​លី បញ្ជាក់​ថា នៅ​ពេល​សែន​បែរមុខ​យើង​មើល​ថា អ្នក​ណា​រាសី​ត្រូវ​ធាតុ​អី យើង​បែរមុខ​ទៅ​ទិស​ហ្នឹង​ទៅ ។ បើ​យើង​សែន​កណ្តាល​ផ្ទះ​យើង​ត្រូវ តើ​អ្នក​ដែល​រាសី​ធាតុ​ណា​បែរ​ទៅ​ទិស​ធាតុ​ណា?

រូបតំណាង

បើ​សម្រាប់​អ្នក​រាសី​ដែល​ត្រូវ​នឹង​ធាតុទឹក គឺ​ត្រូវ​បែរមុខ​ទៅ​ទិស​ខាងជើង បើ​រាសី​ត្រូវ​ជាមួយ​ធាតុមាស​ត្រូវ​បែរមុខ​ទៅ​ទិស​ខាងលិច ឬ​លិច​ឆៀង​ជើង តែបើ​រាសី​ត្រូវ​ជាមួយ​ធាតុឈើ ត្រូវ​អង្គុយ​បែរមុខ​ទៅ​កើត បើ​រាសី​ត្រូវ​នឹង​ធាតុភ្លើង​ត្រូវ​បែរមុខ​ទៅ​ទិស​ខាងត្បូង បើ​រាសី​ត្រូវ​នឹង​ធាតុដី ត្រូវ​បែរមុខ​ទៅ​ទិស​ជើង​ឆៀង​កើត និង​ត្បូង​ឆៀង​លិច​។ អីចឹង​តាម​រាសី​នីមួយ​នៃ​សមាជិកគ្រួសារ​អង្គុយ​បែរមុខ​ខុស​គ្នា អត់​ចាំបាច់​ទៅ​អង្គុយ​ចំ​កន្លែង​តែ​មួយ​ហើយ​បែរមុខ​ទៅ​ទិស​តែ​មួយ​ទេ (​មិន​ចាំបាច់​ទេ​)​។

ទន្ទឹម​នឹង​នេះ​ដែរ​អ្នកគ្រូ ណា​លី​បាន​បន្ត​ថា សម្រាប់​បងប្អូន​ដែល​មិន​មាន​ថ្ងៃខែ​វិញ ងាយ​ៗ​បែរ​ចំ​តារាសាស្ត្រ​ដែល​ល្អ គឺ​បែរ​ទៅ​ត្បូង នៅ​ក្នុង​ម៉ោង​ហ្នឹង​សែន គឺ​ត្រូវ​បែរមុខ​ទៅ​ទិស​ខាងត្បូង​(​អារម្មណ៍​ដែល​យើង​គិត​គឺ​បាន​ផល ឬអ្វី​ដែល​យើង​បួងសួង តែ​ត្រូវ​ផ្តោត​ឲ្យ​មែនទែន​)​។

ចំពោះ​បងប្អូន​ដែល​រាសី​ត្រូវ​នឹង​ធាតុដី ចៃដន្យ​មិនមែន​នៅ​ភ្នំពេញ​ទេ ចៃដន្យ​គាត់​សែន​នៅ​ភ​ចម្ការ ឬ​នៅ​តំបន់​ដាច់​ស្រយាល​មិន​មាន​អ្នក​ភូមិ​ទិញ​ផាវ​ទៅ​ដុត (​សម្រាប់​តែ​អ្នក​ត្រូវ​នឹង​ធាតុដី​ប៉ុណ្ណោះ​) បែរមុខ និង​ដុត​ទិស​ខាងត្បូង​(​ការ​ដុត​ផាវ​បើក​ទំព័រ​ឆ្នាំ​ថ្មី​) ដែល​ហេង​ៗ​ចូល តែបើ​នៅ​ភ្នំពេញ​មិន​ដុត​ទេ​។

សូម​បញ្ជាក់ ៖ កន្លង​មក​អ្នកគ្រូ​ថា ហ៊ុ​ង​ស៊ុ​យ មិនមែន​ជា​ជំនឿ ហើយ​ក៏​មិនមែន​ជា​រឿង​ងប់​ង​ល់​ដែរ​។​ជំនឿ​សាសនា គឺជា​ការ​គោរព​ប្រត្តិបត្តិ ការ​សែន​ព្រែ​ន ធ្វើ​ពិធី​កម្ម​ផ្សេង​ៗ តាម​បែប​សាសនា មានការ​អុច​ធូប បន់ស្រន់ ផ្សេង​ៗ​ដូច​ជា ការ​រៀប​ជំនៀងផ្ទះ កុងម៉ា គោរព ហុ​កឡុក​ស៊ីវ គោរព​ទេវតា ឆៃ​ស៊ិ​ង​អ៊ា ….. តាម​ការ​គោរព​រៀង​ៗ​ខ្លួន ដោយ​មិន​ពាក់​ព័​ន្ទ​លើ​ហុងស៊ុយ​ទេ។​ចំណែក​ហុងស៊ុយ គឺ​យើង​អាច​ពិសោធន៍​បាន ព្រោះ​វា​ជា​វិទ្យាសាស្ត្រ និយាយ​ពី​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន​យើង និង​ឥទ្ធិពល​តារាសាស្ត្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ