ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​កំពុង​មាន​តម្លៃ​ទីផ្សារ​ល្អ​ប្រសើរ​​ណាស់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទីផ្សារ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​តំលៃ​ល្អ​ប្រសើរ ខណៈ​ប្រជា​កសិករ​កំពុង​ពេញ​និយម​ដាំ​នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ។ ប្រជា​កសិករ​បាន​ប្រាប់​ថា ទីផ្សារ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​តំលៃ​ល្អ​ប្រសើរ ហើយ​ប្រជា​កសិករ​ពេញ​និយម​ដាំ​ក្រោយ​ទទួលផល​ឈ្មួញ​ទិញ​ដល់​ចម្ការ​ដែល​លក់​ក្នុង​១​គីឡូក្រាម​លក់​បាន​តំលៃ​ជាង​២​ពាន់​រៀល…

ខេត្តបន្ទាយមានជ័យ ៖ ទីផ្សារ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​តំលៃ​ល្អ​ប្រសើរ ខណៈ​ប្រជា​កសិករ​កំពុង​ពេញ​និយម​ដាំ​នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ប្រជា​កសិករ​បាន​ប្រាប់​ថា ទីផ្សារ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​តំលៃ​ល្អ​ប្រសើរ ហើយ​ប្រជា​កសិករ​ពេញ​និយម​ដាំ​ក្រោយ​ទទួលផល​ឈ្មួញ​ទិញ​ដល់​ចម្ការ​ដែល​លក់​ក្នុង​១​គីឡូក្រាម​លក់​បាន​តំលៃ​ជាង​២​ពាន់​រៀល ដែល​ទិញ​ធ្វើ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​យក​ទៅ​ធ្វើ​បន្លែ​ស្លរ ឆា និង​ធ្វើ​ម្ហូប​អ្វី​ក៏​បាន​តាម​តម្រូវការ ។

ជាក់ស្តែង ឃើញ​ប្រជា​កសិករ​បាន​ដាំ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង ដែល​ជា​បន្លែ​ដែល​មានឱជារស​ដែល​ដាំ​តាម​លក្ខណៈ​ទំនើប​ដោយ​ប្រើ​ក្រឡា​សំណាញ់​ធំ​ហើយ​ធ្វើ​ជា​ទ្រើង សម្រាប់​អោយ​វ​ល្លិ៍​ន​ន​ង​វា​ឡើង​និង​ទទួលផល​ល្អ​ដែល​ឃើញ​បេះ​រាល់ថ្ងៃ​ហើយ​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​តំលៃ​សមរម្យ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​នេះ ដាំ​គ្រាប់​រយៈ​តែ​៣៥​ថ្ងៃ ទៅ​៤០​ថ្ងៃ អាច​ទទួល​បាន​ផល ហើយ​ការ​ប្រមូល​មាន​រយៈពេល​២​ទៅ​៣​ខែ ទើបបាន​អស់​សម្រុង​ការ​ប្រមូល​ផល​ដែល​ត្រូវ​បាន​ស្រក​ទឹក​រយៈពេល​២​ទៅ​៣​ថ្ងៃ​ទើប​ស្រោច​ទឹក​ម្តង​និង​ដាក់​ជី​មាន​ជីធម្មជាតិ​និង​ជីគីមី ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា នៅ​ក្រុង​សិរី​សោភ័ណ​មាន​ប្រជា​កសិករ​ដែល​ដាំ​បន្លែ​ដំណាំ​ន​ន​ង​ជ្រុង​នេះ មាន​ប្រមាណ​២​ទៅ​៣​ហិ​កតា​មាននៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រៈ​ពន្លា នៅ​ជើងភ្នំ​ពង្រ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ហើយ​ដំណាំ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​នេះ​ប្រជា​កសិករ​បាន​ដាំ​ដុះ​នៅ​ពេល​ដែល​ទំនេ​ពី​ធ្វើស្រែ​ហើយ​ដាំ​បន្លែ​ផ្លែ​ន​ន​ង​ជ្រុង​សម្រាប់​លក់​តាម​ទីផ្សារ​ខេត្តបន្ទាយមាន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ