ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​នៅ​រដូវវស្សា​ចៀស​ពី​គ្រុនចាញ់

7 ឆ្នាំ មុន

ទោះបីជា​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ នៅ​មិន​ទាន់​មាន​ករណី​ស្លា.ប់​ដោយសារ​ជំងឺគ្រុនចាញ់​ក្តី ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​ក្នុង​រដូវវស្សា ។ ជំងឺគ្រុនចាញ់ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​ប៉ា​រ៉ា​សិត​ម្យ៉ាង

ទោះបីជា​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ នៅ​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ក្តី ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស​ក្នុង​រដូវវស្សា ។ ជំងឺគ្រុនចាញ់ គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្ក​ឡើង​ដោយ​ប៉ា​រ៉ា​សិត​ម្យ៉ាង ចម្លង​តាម​រយៈ​សត្វ​មូស​ដែកគោល ហើយ​វា​ស្តែង​ឲ្យ​ដឹង​តាម​រយៈ​សញ្ញា​មួយ​ចំនួន​ដូច​ជា គ្រុនញាក់​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់​, ក្តៅខ្លួន​ខ្លាំង​, បែកញើស​ពេញ​ខ្លួន នៅ​ពេល​សីតុណ្ហភាព​រាង​កាយ​ធ្លាក់​ចុះ​, ឈឺក្បាល​, អាច​មាន​ក្អួត ឬ​រាក​ជាដើម ។

បើសិនជា​ត្រូវធ្វើ​ដំណើរ​ទៅ​តំបន់​មាន​ជំងឺគ្រុនចាញ់ ឬ​ធ្វើ​ដំណើរ​ទៅ​ក្នុង​ព្រៃ លោក​អ្នក​ត្រូវ​ដេក​ក្នុង​មុង​ជ្រលក់​ថ្នាំ  ។ បើ​សង្ស័យ​ថា​កើត​មាន​ជំងឺគ្រុនចាញ់​គួរតែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​ធ្វើ​តេ​ឈាម និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ។

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ជំងឺគ្រុនឈាម​លោក​អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​មួយ​ចំនួន

១-​ត្រូវ​ការពារ​សុវត្ថិភាព កូន​ៗ​របស់​លោក​អ្នក ដោយ​សម្រាន្ត​ក្នុង​មុង​ជា​និច្ច ពិសេស​មុង​ជ្រលក់​ថ្នាំ មិន​ថា​ក្មេង ឬ​ក៏​មនុស្ស​ចាស់ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ជា​ពិសេស​ត្រូវ​ស្លៀកពាក់​ខោជើងវែង និង​អាវដៃវែង ដើម្បី​បិទ​បាំង​អវយវៈ ។

២-​សហការ​ជាមួយ​ភ្នាក់ងារ​ប្រយុទ្ធ​ជំងឺ គ្រុនចាញ់​ពេល​ទៅ​ប្រតិបត្តិការ​ក្នុងភូមិ ។ ប្រាប់​ពួក​គេ​បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​គ្រួសារ​គ្រុនក្តៅ​ដើម្បី​ពិនិត្យ​ឈាម ។
៣-​បើ​អ្នក​សង្ស័យ​ថា កើត​ជំងឺគ្រុនចាញ់​ត្រូវ​ព្យាបាល​ជា​បន្ទាន់ ។ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ហើយ មូស​ដែល​ខាំ​អ្នក​មិន​អាច​ចម្លងជំងឺ​គ្រុនចាញ់​ទៅ​អ្នក​ផ្សេង​បាន​ទេ ។
៤-​ត្រូវ​បំផ្លាញ​ជម្រក​មូស​ឲ្យ​អស់ ។ មូស​បន្ត​ពូជ​នៅ​ក្នុង​ទឹក​ដែល​មិន​ហូរ ដូច្នេះ​ត្រូវ​លុបថ្លុក រណ្តៅ សម្អាត​ក្នុងផ្ទះ និង​បរិវេណ​ជុំវិញ​ផ្ទះ ដោយ​លោក​អ្នក​គ្រាន់តែ​ចំណាយ​ពេលវេលា​ត្រឹមតែ​២០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​ដើម្បី​បំបាត់​ជម្រក​មូស ។

បើសិនជា​មាន​វត្ថុ​ណា​ដែល​អាច​ដក់​ទឹកបាន​ត្រូវ​បំផ្លាញ​ចោល​ឱ្យ​អស់ ដូច​ជា​សំបក​កំប៉ុង សំបក​កង់​ឡាន ថូផ្កា ដប​ជាដើម ត្រូវ​ចាក់ទឹក​ចោល​ឱ្យ​អស់ពី​វត្ថុ​ដែល​ដក់​ទឹក​ទាំងនោះ ។

៥-​ត្រូវ​គ្របពាង​ដែល​មានទឹក​ទាំងអស់ ដើម្បី​កុំឱ្យ​មូស​ចូល​ពង​ក្នុង​នោះ​បាន ។ ជា​ពិសេស​ត្រូវ​លាង​ពាង​ឲ្យ​បាន​ស្អាត​រាល់​មួ​យស​ប្តា​ហ៍ម្ត​ង ដោយ​យក​ច្រាស​ទៅ​ដុស​សម្អាត ។ បើសិនជា​ពាង​ធំ ឬ​អាង​ធំ ដែល​ពិបាក​លាង​សម្អាត លោក​អ្នក​គប្បី​ចិញ្ចឹម​ត្រី​ក្រឹម​ពីរ ឬ​បី​ក្បាល​ដាក់​ក្នុង​ដើម្បី​ឱ្យ​វា​ស៊ី​ពង​មូស និង​ដង្កូវទឹក​។ ជា​ពិសេស​ត្រូវ​ដាក់​ថ្នាំ​អា​បែ​ត​ក្នុង​ពាងទឹក និង​អាង​ទឹក​ទើប​ជា​ការ​ប្រសើរ ។

៦-​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្តេ​ស​ផ្តេ​ស​នៅ​ពេល​មានការ​សង្ស័យ​ថា​កើត​មាន​ជំងឺគ្រុនចាញ់​ដោយ​ចិត្ត​ឯង ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​។ លោក​អ្នក​ត្រូវ​ចាំ​ថា ជំងឺគ្រុនចាញ់​អាច​បង្ការ​បាន​ឬ​ឥទ្ធិពល​របស់​វា​អាច​កាត់​បន្ថយ​បាន តាម​រយៈ​ការ​ប្រើ​ថ្នាំ​ប្រឆាំង​គ្រុនចាញ់​ឲ្យ​បាន​ទៀងទាត់​តាម​ពេល​កំណត់ ៕