ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរងខេត្តជួបសំណេះសំណាលពលករ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ម៉ោងជាង​០៤​រសៀល ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៧ នេះ លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ អម​ដោយ​លោកស្រី អៀង ក​ណ្ណា​រ៉ា អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​មន្ត្រី​មន្ទីរ​ការងារ និង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​ដ្ខា​ន​នគរបាល​ខេត្ត ជួប​សំណេះសំណាល​ជាមួយ​ពលករ​បញ្ជូន​ពី​ថៃ និង​ណែនាំ​ពួក​គេ ឲ្យ​ងាក​រក​ឯកសារ​ស្របច្បាប់ បញ្ចៀស​ការ​ចាញ់បោក​គេ ។

ជួប​ជាមួយ​ពលករ​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ ក្នុងភូមិ​និង សង្កាត់​ប៉ោយ​ប៉ែ​ត លោកស្រី ប៉ុក ណា​ឌី បាន​សំណេះសំណាល និង​សួរសុខទុក្ខ​ក្រុម​ពលករ ក្នុង​នោះ​លោកស្រី និង​មន្ត្រី​ជំនាញ ក៏​បាន​សាកសួរ​ពលករ​ដោយ​ផ្ទាល់ ដើម្បី​ចង់​ដឹង​ពី​ការ​ពិត​ថា តើ​ពួក​គេ​ទៅ​ធ្វើការ​លើ​ដី​ថៃ ស្របច្បាប់ ឬ​ក៏​អត់ ។ ហើយ​ការ​វិល​ត្រលប់ តើ​គេ​ចាប់​បញ្ជូន ឬ​មួយ​ចុះ​មក​ដោយ​ខ្លួនឯង ។ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម និង​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា សមត្ថកិច្ច​ថៃ​ធ្វើការ​ចាប់​បញ្ជូន​ពលករ​ត្រលប់​ច្រើន ។

លោកស្រី​បន្ត​ថា ក្រោយ​ការ​សួរនាំ ធាតុ​ពិត​ក្រុម​ពលករ​ប្រាប់​ថា ពួក​គេ​វិល​ត្រលប់​មក​ដោយ​ខ្លួនឯង ពុំ​មាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ ។ លោកស្រី​បញ្ជាក់​ថា ក្រៅពី​ការ​សួរសុខទុក្ខ លោកស្រី និង​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ណែនាំ​ដល់​ពលករ ឲ្យ​ងាក​រក​ឯកសារ​ស្របច្បាប់ និង​មិន​ត្រូវ​ទៅ​តាម​ការ​អូស​ទាញ​របស់​ជនខិលខូច ឬ​មេខ្យល់ ។ ព្រោះ​គ្រប់​គ្នា​អាច​នឹង​រង​គ្រោះ​បន្ត​ទៀត ៕