រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្ដិ៍ចោមចៅ និងខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការត្រួតពិនិត្យលើជនជាតិបរទេសសង្ស័យថា ស្នាក់នៅធ្វើការខុសច្បាប់ និងគ្មានឯកសារត្រឹមត្រូវ នោះ ត្រូវបានរកឃើញជនជាតិចិនប្រុស-ស្រីចំនួន២៣នាក់ កំពុងស្នាក់នៅផ្ទះជួលក្នុងបុរីញូវថោន ដោយខ្លួនឃាត់តែម្តង។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១ កក្កដា ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងចូលរួមពីប៉ូលិសពីប្រទេសចិនផងដែរ ។
ប្រភពចុងក្រោយថា ទន្ទឹមនឹងការបង្ក្រាបនៅទីតាំងខាងលើនោះ នៅវេលាម៉ោងថ្ងៃដដែល កម្លាំងនគរបាលសង្កាត់កាកាប ក៏បានចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិបានចំនួន១៣នាក់ (ស្រី៣) ផងដែរ គឺស្ថិតនៅផ្ទះលេខ២៨ ផ្លូវ២០០៥ ក្នុងភូមិតាងួន ដោយដកហូតបានទូរស័ព្ទ៧៤គ្រឿង, កុំព្យូទ័រឡេបថប៣គ្រឿង, លិខិតឆ្លងដែន១៣ក្បាល, រថយន្តរ៉េវ៤ ពាក់ស្លាកលេខ2Q-5553, USB២០ និងឯកសារមួយចំនួនទៀត ។
ប្រភពបន្តថា អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺជនជាតិចិនដែលប្រមូលបានទាំងអស់នេះ គឺរកឃើញថា សុទ្ធតែជាប់ពាក់ព័ន្ធជាក្រុមចាប់ជម្រិតទាំងអស់ ។
ចែករំលែកព័តមាននេះ