ខេត្តកំពត ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនជាតិចិនប្រុស-ស្រីចំនួន៣៨នាក់ ត្រូវបានកំលាំងសមត្ថកិច្ចអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយកំលាំងនគរបាលអន្តោប្រវេសន៍ចិន បានចុះបង្ក្រាបក្នុងទីតាំងអ៊ីនធើរណេតខុសច្បាប់២កន្លែង កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី០១ កក្កដា នេះ ស្ថិតក្នុងស្រុកទឹកឈូ ដែលជាកន្លែងផ្សេងគ្នាបានបន្តបន្ទាប់ ។
លោកវរសេនីយ៍ឯក ពៅ សាមិត ស្នងការរងនគរបាលខេត្តឱ្យដឹងថា ជនជាតិចិនដែលមកស្នាក់នៅផ្ទះជួលពីរកន្លែងផ្សេងគ្នានេះ គឺជនជាតិចិនទាំងនោះ បានឆ្លងដែនមកស្នាក់នៅរកស៊ីប្រើប្រាស់អ៊ីនធើរណេតខុសច្បាប់ និងស្នាក់នៅគ្មានឯសារត្រឹមត្រូវនោះឡើយ ។ ចំពោះទីតាំង២កន្លែងខាងលើ គឺទី១-នៅផ្ទះជួលក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ និងទី២-ផ្ទះជួលក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ សរុបជនជាតិចិនប្រុស-ស្រី៣៨នាក់ ក្នុងនោះមានស្រី១១នាក់ ។
ចែករំលែកព័តមាននេះ