នុះ..! តារាល្បីក្នុង Facebook ស្រីស្អាត Pey Pey Ly…
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ក្នុងចំណោមមិត្តភក្តិ២នាក់ទៀតដែលអះអាងថា ខ្លួនជាតារា Facebook
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ក្នុងចំណោមមិត្តភក្តិ២នាក់ទៀតដែលអះអាងថា ខ្លួនជាតារា Facebook
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ក្នុងចំណោមមិត្តភក្តិ២នាក់ទៀតដែលអះអាងថា ខ្លួនជាតារា Facebook ចេញពីផឹកស៊ីបើករថយន្តជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យខូចខាតរថយន្តទាំងសងខាងតែមិនបង្កឲ្យរងរបួសទេ ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសុរាម្រិត នៅចំណុចរង្វង់មូលសម្តេចសង្ឃ ជួនណាត ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-7109 ជិះក្នុងរថយន្តមានស្ត្រីស្រស់ស្អាត៣នាក់ក្នុងនោះស្ត្រីជាអ្នកបើករថយន្តគេស្គាល់ថា ជាតារាល្បីនៅក្នុងសង្គម Facebook ដែលមានឈ្មោះថា Pey Pey Ly បើកបរក្នុងស្ថានភាពស្រវឹងស្រាបើកតាមបណ្តោយផ្លូវសុរាម្រិតក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកគូទរថយន្តមួយគ្រឿងបើកស្របទិសគ្នាម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-8231 បណ្តាលឱ្យរថយន្តតូយ៉ូតាព្រូសរងការខូចខាតកំពិតកាងមុខផ្នែកខាងស្តាំ ចំណែកឯរថយន្តឡិចស៊ីស RX300 ខូចខាតស្តុបខាងឆ្វេងបន្តិចបន្តួច ។ បន្ទាប់ពីកើតហេតុអ្នកយកព័ត៌មានរបស់ទូរទស្សន៍ហង្សមាសបានចុះទៅផ្តិតយករូបភាពគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែ Pey Pey Ly រួមនឹងជាមួយមិត្តភក្តិបានមកហាមមិនឱ្យថតទេ ហើយបានក្របួចអាវអ្នកយកព័ត៌មានទូរទស្សន៍ហង្សមាស ហើយ Pey Pey Ly បាននិយាយថា អ្នកសារព័ត៌មានស្គាល់គាត់ ដឹងថាគាត់ជាអ្នកណាអត់ គឺគាត់ជា Pey Pey Ly តែអ្នកយកព័ត៌មានមិនចង់ប្រកែកអីនោះទេ ព្រោះស្ត្រីជាអ្នកបើករថយន្តមានធុំក្លិនស្រាក៏បានដើរចេញហើយទៅថតយករូបភាពជាបន្តទៀត ។
បើតាមសំដីរបស់ម្ចាស់រថយន្តតូយ៉ូតាព្រូសដែលជាមិត្តភក្តិរបស់កញ្ញា Pey Pey Ly ដែលជាអ្នកបើករថយន្តបានប្រាប់ថា មុនពេលដែលកើតហេតុគាត់ជាមួយនឹងមិត្តភក្តិ២នាក់ទៀតបានទៅលេងនៅផ្សារកុងទ័រតឺន័រ ហើយពួកគេក៏បានផឹកស្រាបន្តិច លុះពេលដែលចេញមកវិញកញ្ញា Pey Pey Ly សុំរថយន្តរបស់គាត់បើក ដំបូងគាតមិនចង់ឱ្យបើកនោះទេពីព្រោះខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ តែខ្លាចថា គាត់ចិត្តអាក្រក់ទើបគាត់ព្រមឱ្យបើកមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូទរថយន្តឡិចស៊ីសតែម្តងទៅ ។
នគរបាលប៉ុស្តិ៍ចតុមុខក៏បានចុះទៅសួរនាំ ក៏ត្រូវកញ្ញា Pey Pey Ly ដេញសមត្ថកិច្ចមិនឱ្យដោះស្រាយទេគឺដោះស្រាយដោយខ្លួនឯងមិនចាំបាច់សមត្ថកិច្ចមកជួយដោះស្រាយនោះទេ ។ ក្រោយពេលកើតហេតុរថយន្តឡិចស៊ីស RX300 ទាមទារសំណងចំនួន១០០ដុល្លារ ប៉ុន្តែខាងកញ្ញា Pey Pey Ly គាត់មិនព្រម ណាមួយខាងម្ចាស់រថយន្តឡិចស៊ីស RX300 គាត់មិនចង់ឲ្យគេឃើញមុខក្នុងកញ្ចក់ទូរទស្សន៍ក៏បានបើករថយន្តចេញទៅបាត់ដោយមិនចង់បានសំណងនោះទេ ៕
ចែករំលែកព័តមាននេះ