ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គ្រោះថ្នាក់​ចរាចរណ៍​តិចតួច ក្លាយជា​​ហិ​.​ង្សា​វា​.​យ​តប់​គ្នា​ផ្អើល​តាម​បណ្តោយ​ផ្លូវ R8

1 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ជាមួយនឹង​ម៉ូតូ​កង់​បី​មួយ​មួយ​គ្រឿង ដោយ​បាន​ប៉ះ​គ្នា​បន្តិចបន្តួច តែ​បែរ​ភាគី​ទាំង​ពីរ​ឈ្លោះប្រកែក​គ្នា រហូត​ក្លាយជា​ហិ​.​ង្សា​វា​.​យ​តប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឲ្យ​អោយ​មានការ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ជាមួយនឹង​ម៉ូតូ​កង់​បី​មួយ​មួយ​គ្រឿង ដោយ​បាន​ប៉ះ​គ្នា​បន្តិចបន្តួច តែ​បែរ​ភាគី​ទាំង​ពីរ​ឈ្លោះប្រកែក​គ្នា រហូត​ក្លាយជា​ហិ​.​ង្សា​វា​.​យ​តប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ឲ្យ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ក្បែរ​សណ្ឋាគារ​ស្រែ​លាភ តាម​បណ្តោយ​ផ្លូវ​R8 ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​កង់​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​R8 ទិស​ដៅ​ពី​កើត​ទៅ​លិច​។ ស្រប​ពេល​នោះ​ដែរ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2JG-0984 ដែល​ជិះ​ដោយ​បុរស​៣​នាក់ ស្រប​ទិស​ដៅ​គ្នា តាម​ពីក្រោយ​ម៉ូតូ​កង់​បី​នោះ​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​នោះ​ក៏​បាន​ព្យាយាម​ជិះ​វ៉ា​ជែង​ខាងឆ្វេង​ម៉ូតូ​កង់​បី តែ​ខណៈ​ពេល​នោះ​ម៉ូតូ​កង់​បី​ក៏​បាន​បត់​ឆ្វេង ហើយ​ក៏​ទៅ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ដួល​រង​ការ​ខូចខាត​បន្តិចបន្តួច ចំណែក​អ្នកបើកបរ​រង​របួសស្រាល​។ រីឯ​ម៉ូតូ​កង់​បី​វិញ បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ប្រមាណ​១០​ម៉ែត្រ ក៏​ត្រូវ​ម្ចាស់​ម៉ូតូ​ងើប​រត់​ដេញ​តាម​ឃាត់​ម៉ូតូ​កង់​បី​នោះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​មក​ភាគី​ទាំង​ពីរ​ក៏​បាន​ឈ្លោះប្រកែក​គ្នា ពេល​នោះ​ដែរ​ក៏​មាន​គ្នីគ្នា​ម៉ូតូ​កង់​បី​ចំនួន​៤​ទៅ​៥​នាក់​ទៀត​បាន​ដើរ​ចេញ​មក​ពី​ម្តុំ​នោះ រួច​ក៏​ភាគី​ទាំង​ពីរ​ក្រុម​ក៏​បាន​វា​.​យ​តប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​កង់​បី​រង​របួស​បែក​មាត់ និង​អ្នក​រួម​ដំណើរ​ខាង​ម៉ូតូ​ម្នាក់​ហើម​មុខ​។ បន្ទាប់​មក​ម្ចាស់​ម៉ូតូ​កង់​បី និង​បក្សពួក​បាន​នាំ​គ្នា​បើក​ម៉ូតូ​កង់​បី​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​អ្នក​ដែល​រួម​ដំណើរ​ពីក្រោយ​ម្នាក់​នៅ​កន្លែង​កើតហេតុ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

តាម​សម្តី​ពី​ភាគី​ខាង​ម៉ូតូ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បាន​ជិះ​ដឹក​គ្នា ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ជាមួយនឹង​ម៉ូតូ​កង់​បី គោលបំណង​ជិះ​វ៉ា​ជែង​ខាងឆ្វេង​ម៉ូតូ​កង់​បី តែ​ដោយសារ​ម៉ូតូ​កង់​បី​បត់​ដោយ​មិន​បាន​ស៊ី​ញ៉ូ ក៏​បាន​បុក​នឹង​ម៉ូតូ​ពួក​គេ ថែម​ទាំង​ព្យាយាម​បើក​រត់ ពួក​គេ​ក៏​បាន​ងើប​រត់​ដេញ​តាម តែ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​បក្សពួក​របស់​ម៉ូតូ​កង់​បី​ជា​ច្រើន​នាក់​បាន​ចេញ​មក និង​បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​មក​លើ​ពួក​គេ​ថែម​ទៀត រួច​ក៏​គេចខ្លួន​បាត់​ស្រមោល​អស់ តែ​ត្រូវ​បាន​ពួក​គេ​ឃាត់​បាន​ម្នាក់​។

តាម​សម្តី​បុរស​ដែល​រួម​ដំណើរ​លើ​ម៉ូតូ​កង់​បី បានអោយ​ដឹង​ថា គាត់ និង​ម្ចាស់​ម៉ូតូ​កង់​បី គឺជា​អ្នក​ស្គាល់គ្នា នៅ​ពេល​កើតហេតុ ម៉ូតូ​នោះ​បាន​ជិះ​បុក​ពីក្រោយ​ម៉ូតូ​កង់​បី​ដែល​គាត់​ជិះ ពេល​នោះ​ពួក​គាត់​មិន​បាន​បើក​រត់​ទេ គ្រាន់តែ​បើក​ម៉ូតូ​កង់​បី​អែប​ទៅ​លើ​ចិញ្ចើម​ផ្លូវ​តែ​ប៉ុណ្ណោះ​។ ខណៈ​ពេល​នោះ ស្រាប់តែ​ភាគី​ខាង​ម៉ូតូ​បាន​រត់​មក​ចាប់​ក្របួច​.​ក​អាវ​ម្ចាស់​ម៉ូតូ​កង់​បី ដោយសារ​អ្នក​ស្គាល់​ម្ចាស់​ម៉ូតូ​កង់​បី​ដែល​នៅ​ក្បែរ​នោះ​ឃើញ​ថា គេ​មក​រឿង​ម្ចាស់​ម៉ូតូ​កង់​បី​ក៏​រត់​មក​ជួយ ហើយ​ក៏​កើតជា​ហិ​.​ង្សា​វា​.​យ​តប់​គ្នា​តែ​ម្ដង ប៉ុន្តែ​គាត់​មិន​បាន​ចូលរួម​នោះ​ទេ គ្រាន់តែ​ជួយ​ឃាត់​តែ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​នាំ​គ្នា​ម្ចាស់​ម៉ូតូ និង​បុរស​ដែល​ជា​អ្នក​រួម ដំណើរ​នៅ​លើ​ម៉ូតូ​កង់​បី ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​គ្នា​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ