ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងឆ្នាំ ២ថ្ងៃ មានភ្ញៀវទេសចរ ២លាននាក់ ធ្វើដំណើរកម្សាន្ត នៅទូទាំងប្រទេស​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុបប្រមាណ ២,០២២,៩២០នាក់។ ក្នុងនោះ ភ្ញៀវជាតិ ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស ១៦,៨០៣នាក់។ នេះបើតាម​ក្រសួង​ទេសចរណ៍។…

ភ្នំពេញ៖ នៅទូទាំងប្រទេស ទទួលបានភ្ញៀវសរុបប្រមាណ ២,០២២,៩២០នាក់។ ក្នុងនោះ ភ្ញៀវជាតិ ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស ១៦,៨០៣នាក់។ នេះបើតាម​ក្រសួង​ទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន ត្រូវបាន​ក្រសួង​ទេសចរណ៍ ប្រកាសថា រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់ ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់ ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ ខេត្តកំពត ៣៣០,៦៥៩នាក់ ខេត្តបាត់ដំបង ១៥៨,១១០នាក់ ខេត្តកែប ៨៨,៣៥៦នាក់  ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ និង​ខេត្តកំពង់ចាម ៧៦,៩០១នាក់។

ក្រសួងទេសចរណ៍ ក៏បានប្រកាសថា តួលេខខាងលើ កើនឡើង ៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ ចំពោះរាជធានីភ្នំពេញ មានប្រជាពលរដ្ឋប្រមាណជាង ៤៥ម៉ឺននាក់ បានដើរកម្សាន្ត នៅគោលដៅសំខាន់ៗ ដូចជា នៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមរតកតេជោ ជាដើម។

ក្រសួងទេសចរណ៍ លើកឡើងថា គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបាន​ចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបាន​ភ្ញៀវកក់​ស្ទើរពេញ ១០០% ផងដែរ។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសយកការជួបជុំ នៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀត បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំ នៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ