ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ធម្ភាគចក្រ​២​គ្រឿង​ប៉ះ​គ្នា​ ស្លា.ប់ និង​របួស​ជិត​​​១០​នាក់​ ​

1 ឆ្នាំ មុន

អូស្ត្រាលី ៖ ឧទ្ធម្ភាគចក្រ​ចំនួន ២​គ្រឿង​ប៉ះ​គ្នា​នៅ​លើ​អាកាស​ក្នុង​ប្រទេស​អូស្ត្រាលី បណ្តាល​ឱ្យ​មនុស្ស ៤​

អូស្ត្រាលី ៖ ឧទ្ធម្ភាគចក្រ​ចំនួន ២​គ្រឿង​ប៉ះ​គ្នា​នៅ​លើ​អាកាស​ក្នុង​ប្រទេស​អូស្ត្រាលី បណ្តាល​ឱ្យ​មនុស្ស ៤​នាក់​ស្លា​.​ប់ និង ៣​នាក់​ទៀត​រង​របួសធ្ងន់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​។

ការ​ប៉ះទង្គិច​គ្នា​កើតឡើង​នៅ​ម៉ោង​ប្រហែល ២​រសៀល​នៅ​ជិត​តំបន់ Main Beach ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​មួយ​នៅ​ឆ្នេរ Gold Coast ភាគ​ខាងត្បូង​ទីក្រុង Brisbane នៃ​រដ្ឋ Queenland​។

នៅ​ពេល​បុ.ក​គ្នា ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​មក​លើ​ច្រាំង​នៃ​ឆ្នេរ​ខ្សាច់ ធ្វើ​ឱ្យ​ក្រុម​ជួយ​សង្គ្រោះ​ពិបាកធ្វើ​ដំណើរ​ទៅ​កាន់​ច្រាំង​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អធិការ​ប៉ូ​លី​ស​រដ្ឋ Queenland លោក Gary Worrell​។

មនុស្ស​ចំនួន ១៣​នាក់​នៅ​លើ​ឧទ្ធម្ភាគចក្រ​ទាំង ២​នៅ​ពេល​វា​ប៉ះ​គ្នា​។ មនុស្ស ៤​នាក់​ស្លា​.​ប់ ៣​នាក់​រង​របួសធ្ងន់ និង ៦​នាក់​ទៀត​រង​របួសស្រាល​។

លោក Gary Worrell បាន​ថ្លែង​ថា ការ​ស៊ើបអង្កេត​បឋម​បាន​បង្ហាញ​ថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្វើការ​ហោះ​ឡើង ខណៈ​មួយ​គ្រឿង​ទៀត​ចុះ​ចត នៅ​ពេល​វា​ប៉ះទង្គិច​គ្នា​។

លោក​និយាយ​ថា «​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​របូត​កញ្ចក់ និង​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​លើ​កោះ​។ ចំណែក​មួយ​គ្រឿង​ទៀត​បាន​ធ្លាក់​ក្រឡាប់​ចុះ»​។

បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ ប៉ូ​លី​ស និង​សាធារណៈជន​ដែល​នៅ​ជិត បាន​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែង​កើតហេតុ ដោយ​ព្យាយាម​ជន​រង​គ្រោះ​ចេញពី​ឧទ្ធម្ភាគចក្រ និង​ធ្វើការ​ជួយ​សង្គ្រោះ​បឋម​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ