សម្តេចតេជោ ចេញមុខព្រមាននារីម្នាក់ថា «នាងចង់ឲ្យហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសព្រមានដកផ្កាយពីរ ពីស្មាររបស់លោក ហ៊ុន ជា…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសព្រមានដកផ្កាយពីរ ពីស្មាររបស់លោក ហ៊ុន ជា…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសព្រមានដកផ្កាយពីរ ពីស្មាររបស់លោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់សម្តេច បន្ទាប់ពីបានឃើញក្មួយរូបនេះបង្ហោះរូបជាមួយនារីម្នាក់ដែលមិនមែនជាប្រពន្ធដើមស្របច្បាប់។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់នៅខេត្តក្រចេះ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖«ពេលឃើញទាំង អាជា (ហ៊ុន ជា) និងនារីនឹងបង្ហោះហ្វេសប៊ុក ខ្ញុំចូលទៅខំមិនថា តើនាងឯងជាប្រពន្ធ ឬ ស្រីអាជា ឬយ៉ាងណា? ហេស!និយាយដើមក្មួយតិចចុះ កុំឲ្យខូចត្រកូលហ៊ុន «…» ហ៊ុន ជា មានប្រពន្ធមុនមានកូនពីរនាក់ អាលូវកូនពេញក្រមុំហើយ»។
សម្តេចក៏បានបានស្នើដល់នារី ដែលមានទំនាក់ទំនងជាមួយនឹងលោក ហ៊ុន ជា សូមប្រញាប់ដកខ្លួនចេញ។ នេះខ្ញុំអំពាវនាវ ហើយនិយាយចំហរតែម្តង។ ស្រីដែលបង្ហោះជាមួយ ហ៊ុន ជា មិនមែនជាប្រពន្ធហ៊ុន ជាទេ គឺជា «ស្រី របស់ហ៊ុន ជា »។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចបានធ្វើការសួរនាំស្រាវជ្រាវលោក ហ៊ុន ជា មិនទាន់មានការលែងលះគ្នាជាមួយនឹងប្រពន្ធដើមនោះទេ ខណៈបច្ចុប្បន្នលោក ហ៊ុន ជា មានកូនស្រី២នាក់ ធំៗទៀតផង។
សម្ដេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា«សូមនាងទី២ សូមដកខ្លួនចេញបានទេ ដោយសូមអំពាវនាវ និងនិយាយចំហតែម្ដង «…»ស្រីដែលកំពុងបង្ហោះ Facebook ជាមួយអាជា (លោក ហ៊ុន ជា) មិនមែនជាប្រពន្ធអាជាទេ គឺជាស្រីរបស់អាជា»។
សម្តេចក៏បានឲ្យឯកឧត្តម នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិហៅលោក ហ៊ុនជា ទៅធ្វើការសាកសួរផងដែរ។សម្តេចបានគូសបញ្ជាក់«តើ ហ៊ុន ជា ចង់ពាក់ផ្កាយនឹងបន្តទៀត ឬចង់អស់ផ្កាយ និយាយគ្នាឲ្យច្បាស់។«…» វាអន់ចិត្តដែរ ត្រកូនហ៊ុន ខ្ញុំមានសិទ្ធិឈឺឆ្អាល់ជាមួយរឿងត្រកូនហ៊ុន បើមិនអីញ្ចឹងទេ វាដើរទៅរញ៉េរញ៉ៃ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់តែម្តង នាងដែលបង្ហោះរូបជាមួយ ហ៊ុន ជា ហ្នឹងគឺមិនមែនជាប្រពន្ធអាជាទេ គឺសាហា.យ អាជានិយាយអីញ្ចឹងតែម្តង»។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ព្រមានចាត់ការតាមច្បាប់ឯកពន្ធភាពលើលោក ហ៊ុន ជា ដោយមិនមានការយោគយល់ក្មួយអ្វីនោះឡើយ។សម្តេចក៏បានលើកឡើងថា ហ៊ុន ជា ខូច ដោយសារមានប្រពន្ធកូន២នាក់ហើយ បានយកទៅថតជាមួយសម្តេច នៅពិធីមង្គលការមួយនៅកន្លងមក។សម្តេចក៏បានលើកឡើងថា ការបង្ហោះរូបបែបនេះធ្វើឲ្យប្រពន្ធកូនដើមឈឺចាប់ ហើយសម្តេចជាឪពុកមាក៏មានការឈឺចាប់ផងដែរ។
មុនឈានដល់ការថ្លែងជាសាធារណៈអំពីរឿងទំនាក់ទំនងរបស់ក្មួយប្រុសសម្តេច និងនារីរូបស្រស់ម្នាក់ទៀត ដែលមិនមែនជាភរិយាស្របច្បាប់នោះ សម្តេចតេជោ បានបង្ហោះសារសួរនាំរឿងនេះតាំងពីរាត្រីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ មកម្លេះ។ ក្រៅពីការបង្ហោះសារសួរចំៗទៅលោក ហ៊ុន ជា សម្តេចថែមទាំងបង្ហោះរូបថត ២ សន្លឹក ក្នុងនោះមួយសន្លឹកជារូបថតលោក ហ៊ុន ជា នឹងនារីរូបស្រស់ និងមួយទៀត ជារូបថតលោក ហ៊ុន ជា ជាមួយប្រពន្ធ-កូន ឈរថតជាមួយនឹងសម្តេចតេជោតែម្តង។
ជាងនេះទៅទៀត ឆ្លើយតបនឹងការបញ្ចេញមតិរបស់មហាជនលើបញ្ហានេះ សម្តេចតេជោ បានលាតត្រដាងរឿងអតីតកាលដែលលោក ហ៊ុន ជា ធ្លាប់បានធ្វើដាកនារីជាប្រពន្ធស្របច្បាប់ ដោយសម្តេចបានសរសេរសារមានខ្លឹមសារយ៉ាងដូច្នេះថា «រឿងដែលគួរឲ្យឆ្ងល់គឺកាលពីឆ្នាំ១៩៩៥ស្រឡាញ់កូនក្រមុំគេដែលជាប្រពន្ធដើម។ ម្តាយគេមិនឲ្យហ៊ុន ជាចាប់ជំរត់ទៅកំពង់ចាមហើយជាប់ឃុំនៅទីនោះ។ ខ្ញុំជាឪពុកមាត្រូវសម្រួលជាមួយម្តាយនិងគ្រួសារ ខាងស្រីកុំឲ្យគេប្តឹងនិងសុំឲ្យបានរៀបការ»។
សម្តេចតេជោ បានសរសេរបន្តថា «គ្រួសារខាងស្រីយោគយល់ព្រមឲ្យរៀបការដែលខ្ញុំចេញចំណាយរៀបការឲ្យក្មួយ»។
«ស្រាប់តែមិនឃើញប្រពន្ធដែលរៀបការពេញច្បាប់ បែរជាចេញស្រីផ្សេងទាំងប្រពន្ធដើមនិងកូនត្រូវរស់យ៉ាងឈឺចាប់ទៅវិញ»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ដោយក្នុងនោះសម្តេចបានប្រកាសជាផ្លូវការថា «ខ្ញុំនៅតែទទួលស្គាល់ក្មួយប្រសារដែលរៀបការពេញច្បាប់ដែលតាមស្រាវជ្រាវមិនមានការលេងលះគ្នាទេ។ ច្បាប់យើងប្តីមួយប្រពន្ធមួយ»។
ក្រៅពីការលើកឡើងនូវការបង្ហោះរូបភាពស្និទ្ធស្នាលនឹងនារីផ្សេងលើហ្វេសប៊ុករបស់លោក ហ៊ុន ជា នោះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ភាគីខាងស្រី (ដែលសម្តេចថាស្រីរបស់លោក ហ៊ុន ជា) ក៏ឃើញហ្វេសបុកស្រីនោះក៍បង្ហោះរូបថតដូចហ៊ុន ជាដែរ។
សម្តេចបានសរសេរសារព្រមានទៅនារីនោះថា «តើនាងចង់ឲ្យ ហ៊ុន ជា អស់ផ្កាយពីស្មាមែនទេ?។ ខ្ញុំមានសិទ្ធឈឺឆ្អាលព្រោះខ្ញុំចង់ថែទាំត្រកូលហ៊ុន»៕
ចែករំលែកព័តមាននេះ