ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន បាន​ចំនួន​២​នាក់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថ​ខេត្ត​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត បាន​ធ្វើការ​ចុះ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន បាន​ចំនួន​២​នាក់ រឹបអូស​វត្ថុ​តាង​គ្រឿងញៀ.ន​ចំនួន​០៦​កញ្ចប់ និង​ថង់​វិច​ខ្ចប់​មួយ​ចំនួន នៅ​វេលា​ម៉ោង​០១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថ​ខេត្ត​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត បាន​ធ្វើការ​ចុះ​បង្ក្រាប​មុខសញ្ញា​រក្សា​ទុក​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន បាន​ចំនួន​២​នាក់ រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ចំនួន​០៦​កញ្ចប់ និង​ថង់​វិច​ខ្ចប់​មួយ​ចំនួន នៅ​វេលា​ម៉ោង​០១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ត​ខេត្ត និង​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក គង់  ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន បាន​ចំនួន​០២​នាក់ រឹប​អុស​វត្ថុ​តាង​រួម​មាន គ្រឿងញៀន​ប្រភេទ​ម្សៅ​ក្រាម​ព​ណ៍​ស (​ម៉ា​ទឹកកក​) ចំនួន​០៦​កញ្ចប់ ធំ​២​កញ្ចប់ តូច​៤​កញ្ចប់ មាន​ទម្ងន់​៨.០២​ក្រាម ។ សម្ភារ​ថង់​វិច​ខ្ចប់​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ។ ជនសង្ស័យ​២​នាក់​មាន ១.​ឈ្មោះ មុំ សៀន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។ ២.​ឈ្មោះ ព្រំ ឆៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្នល់ទទឹង សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​វេលា​ម៉ោង​០៤​និង​០០​នាទី ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ។