ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​រក្សាបើកប្រាក់ខែតាមធនាគារដដែលមិនបើកជាសាច់ប្រាក់ដោយផ្ទាល់តាមការស្នើសុំរបស់លោក សុខ ទូចឡើយ

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បញ្ជាក់​ពី​ទឹកដី​ខេត្តកំពត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាង​ច្បាស់​ៗ​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​មិន​បើក​ប្រាក់ខែ​ជា​សាច់ប្រាក់​ដោយ​ផ្ទាល់​ឡើង តាម​ការ​ស្នើ​សុំ​របស់​លោក…

ខេត្តកំពត ៖ បញ្ជាក់​ពី​ទឹកដី​ខេត្តកំពត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អះអាង​ច្បាស់​ៗ​ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​មិន​បើក​ប្រាក់ខែ​ជា​សាច់ប្រាក់​ដោយ​ផ្ទាល់​ឡើង តាម​ការ​ស្នើ​សុំ​របស់​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ហើយ​រាជរដ្ឋាភិបាល​នៅ​រក្សា​ការ​បើក​ប្រាក់ខែ​តាម​ប្រព័ន្ធ​ធនាគារ​ដដែល​។

ការ​អះអាង​របស់ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​សុំ​ឲ្យ​បើក​ប្រាក់ខែ​ជា​សាច់ប្រាក់​ដោយ​ផ្ទាល់​ឡើង​វិញ​។

សម្តេច​តេ​ជោ បាន​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តា និង​លើក​កម្រិត​គុណភាព​ផ្លូវ​ពីរ​គឺ​ផ្លូវជាតិ​លេខ​៣១ និង​លេខ​៣៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត និង​ខេត្ត​កែប នា​ថ្ងៃ​ទី​៣០ ធ្នូ​នេះ​ថា មាន​បងប្អូន​ជា​ច្រើន​បារម្ភ​ខ្លាច​សម្ដេច​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​លោក សុខ ទូច​។

សម្ដេច​ថា សម្ដេច​ក៏​ជា​អ្នក​វិទ្យាសាស្ត្រ​ដឹកនាំ​ដែល​អាច​ចាត់​ទុក​ថា ជា​អ្នកដឹកនាំ​ដែល​យូរ​ជាងគេ និង​គ្រប់​ហេតុការណ៍​គ្រប់​កាលៈទេសៈ គ្មាន​កន្លែង​ណា​ដែល​គ្មាន​បាតដៃ​សម្ដេច​នៅ​ក្នុង​នោះ​ក្នុង​រយៈពេល​ជិត ៤៤​ឆ្នាំ​កន្លង​មកនេះ​។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់​ថា ៖ «​សុខ ទូច គាត់​ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ ក៏​ប៉ុន្តែ​គាត់​ផ្អែក​ទៅ​លើ​ថា គាត់​គ្រប់គ្រង​បុគ្គលិក​ខ្លួនឯង​អត់​បាន គាត់​មក​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​រំសាយ​ចោលការ​បើក​លុយ​តាម​ធនាគារ ចឹ​ង​មួយ​ចំនួន​កំពុង​មានការ​ភ័យ​ខ្លាច​ថា ក្រែង​ខ្ញុំ​តាម សុខ ទូច អត់​ទេ​។ សុខ ទូច គួរតែ​ខិតខំ​គ្រប់គ្រង​មន្ត្រី​ត្រឹមតែ​រាជបណ្ឌិត្យសភា​មិន​បាន ហើយ​មក​បំផ្លាញ​ចោល​ផែនការ​កែទម្រង់ ដែល​យើង​បាន​ប្រឹង​ធ្វើ​ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ហើយ​មក​ទាញ​ឲ្យ​មក​បើក​លុយ​លេង​មក​ចូល​ទសវត្សរ៍​៩០​វិញ​ទៅ​មិន​រួច​ទេ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បន្ថែម​ថា កំណែទម្រង់​មួយ​នេះ​ធំ​ណាស់ ហើយ​ជំរុញ​យើង​ឈាន​ទៅ​ដល់​ដំណាក់កាល​ឌី​ជី​ថ​ល​អស់​ទៅ​ហើយ ដោយ​គ្រាន់តែ​ប្រើ​កាត​មួយ​ទៅ​បើក​លុយ​២​អាទិត្យ​ម្ដង នៅ​ធនាគារ​។

សម្ដេច​តេ​ជោ ក៏​បាន​ផ្ដាំ​ទៅ​លោក សុខ ទូច ឲ្យ​ពង្រឹង​ការ​គ្រប់គ្រង​មន្ត្រី ក្នុង​រាជបណ្ឌិត្យសភាកម្ពុជា​ឲ្យ​បាន​ល្អ​កុំមក​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល បើក​លុយ​សុទ្ធ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ