ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីសរសើរអភិបាលខេត្តកំពតដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋ និងឲ្យអភិបាលខេត្តនានាយកគំរូតាម

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន កោតសរសើរ​អភិបាល​ខេត្តកំពត និង​អតីត​អភិបាលខេត្ត​ពោធិ៍សាត់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ និង​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត​ផ្សេង​ៗ​ត្រូវ​យក​គំរូ​តាម​។ ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​គម្រោង​ស្តា…

ខេត្តកំពត ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន កោតសរសើរ​អភិបាល​ខេត្តកំពត និង​អតីត​អភិបាលខេត្ត​ពោធិ៍សាត់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ និង​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត​ផ្សេង​ៗ​ត្រូវ​យក​គំរូ​តាម​។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​បើក​ការដ្ឋាន​គម្រោង​ស្តា និង​លើក​កម្រិត​គុ ណ​ភាព​ផ្លូវជាតិ​លេខ​៣១ និង​ផ្លូវជាតិ​លេខ​៣៣ នា​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត​ដល់​លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បន្ដ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​បញ្ហា​នានា​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ឱ្យ​ខេត្តកំពត​មាន​សុវត្ថិភាព​បំផុត និង​ជា​ខេត្ត​គ្មាន​ជម្លោះដីធ្លី ក្រៅ​ប្រព័ន្ធ​តុលាការ​។

សម្ដេច​តេ​ជោ បន្ដ​ថា ពិសេស​នោះ​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​លំអៀង​ទៅ​ខាង​ភាគី​ណាមួយ​ឡើយ​។​សម្ដេច​តេ​ជោ បញ្ជាក់​ថា​«​បើសិន​អភិបាលខេត្ត​គ្រប់​ខេត្ត​ធ្វើ​ត្រឹមតែ​បាន​ត្រឹម ម៉ៅ ធនិន ខ្ញុំ គិត​ថា អា​ជម្លោះដីធ្លី​នេះ​វា​នឹង​ស្ងប់​ឯង ព្រោះ​វា​អត់​មានអី​ច្រើន​ទេ កន្លែង​ខ្លះ​ម៉ែ និង​កូន កន្លែង​ខ្លះ​បងប្អូន​ឯង​សោះ ទាល់​គ្នា​ឡើង​តុលាការ ហើយ​ឡើង​តុលាការ​ហើយ កុំ​បន្ទោស​តុលាការ តុលាការ​ត្រឹមតែ​កាត់ មិន​អាច​កាត់​ស្នើ​គ្នា​ទេ គឺ​កាត់​ម្នាក់​ចាញ់​ម្នាក់​ឈ្នះ ចឹ​ង​ខ្ញុំ​ស្នើ​លើកទឹកចិត្ត​ដោះ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​»​។

សម្ដេច​តេ​ជោ ក៏​បាន​ចាត់​ទុក​ថា ខេត្តកំពត​កំពុង​ដើរតួ​នាទី​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហើយ​។ សម្ដេច​ក៏​បាន​ណែនាំ​អភិបាល​កំពត​ដាក់​កម្មវិធី ដោះស្រាយ​ជូន​ពលរដ្ឋ ២ ឬ​៣ ថ្ងៃ​ម្ដង ហើយ​ទៅ​ចុះ​ជួប​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់​ផង​ដែរ​។

លើស​ពី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានឱ្យ​ដឹង​បន្ថែម​ថា នៅ​កម្ពុជា​មាន​ប្រជាជន​ជាង​១៧​លាន​នាក់ តើ​ជម្លោះដីធ្លី​មាន​ប៉ុន្មាន? គឺ​មាន​តិច​តួ​ត​ទេ ដូច្នេះ​គ្រប់​ខេត្ត​ទាំងអស់​ត្រូវធ្វើ​រឿង​ខាងលើ​នឹង​ដោយ​មិន​លំអៀង​ទៅ​ខាង​ណា​ឡើយ ដោយ​មានការ​សម្រុះសម្រួល​គ្នា​ផង​ដែរ​។

សូម​រំលឹក​ថា លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត​តែងតែបាន​ជួប​ជា​មួ យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដើម្បី​ស្វែង​យល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំ​នួ ដែល​ជា​តម្រូវការ​ចាំបាច់​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​វេទិកា​នានា​។

លោក ម៉ៅ ធនិន ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រៀបប្រដូច​លោក​ប៉ាវ​ចិន ដោយ​មាន​ទេព​កោសល្យ​ខ្ពស់ និង​វោហារ​សព្ទ​ពេញ​ខ្លួន ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធ​តុលាការ​។

លោក​ម៉ៅ ធនិន កាលពី​នៅ​ជា​ធ្វើ​ជា​អភិបាលខេត្ត​ពោធិ៍សាត់​លោក​ត្រូវ​បាន​ប្រជាពលរដ្ឋ​គាំង ដោយសារ​លោក​បាន​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។​នៅ​ពេល​លោក​ត្រូវ​បាន​រដ្ឋាភិបាល​ប្តូរ​មក​កាន់​អភិបាល​ខេត្តកំពត​វិញ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យំ​ដោយសារ​គាត់​មិន​ចង់​ឲ្យ​គាត់​ចាក​ចេញពី​អភិបាលខេត្ត​ពោធិ៍សាត់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ