ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង អរគុណ​ប្រធាន​ផ្សារ និង​អាជ្ញា​ធរ​​ខណ្ឌ​ ​យកចិត្តទុកដាក់​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ ទទួល​​​បាន​ជោគជ័យ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការ​

​រាជធានី​ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​ប្រធាន​ផ្សារ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​និង​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ទប់ស្កាត់​ជម្ងឺ​កូ​វី​ដ​-១៩ រហូត​បើក​សេដ្ឋកិច្ច​ប្រទេស​អោយ​ដំណើរការ​ជា ប្រក្រតី​ឡើង​វិញ រហូត​មក​ដល់​ពេល​នេះ​។

ការ​កោតសរសើរ​បែប​នេះ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ឡើង ខណៈ​លោក​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​សកម្មភាព​ការងារ នៃ​ការ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ​នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤​និង​ប្រធាន​ផ្សារ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​។

លោក​ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា​៖ ក្នុង​តំណាក់កាល​នៃ​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​ប្រធាន​គណៈកម្មការ​ផ្សារ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង បាន​លះបង់​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ដោយ​មិន​ខ្វល់​ថា​ជា​ពេល​យប់​ឬ​ថ្ងៃ​ឡើយ សំខាន់​ធ្វើ​យ៉ាងណា​អោយ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​បាន​ឆ្លង​ផុត​ពី​ជម្ងឺ​ដ៏​កាច​សាហា.វ​នេះ ។ អ្វី​ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង មិន​ខ្លាច​នឿយហត់​ពី​សំណាក់​អាជ្ញាធរ​និង​គណៈកម្មការ​ផ្សារ​នេះ​ទើប​ធ្វើ​អោយ​យើង​អាច​បើក​សេដ្ឋកិច្ច​ប្រទេស​អោយ​ដំណើរការ​ជា ប្រក្រតី​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា​៖ គិត​មក​ដល់​ពេល​នេះ ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​២៥​ផ្សារ ហើយ​ក្នុង​​ដំ​ណាក់កាល​នៃ​ការ​រីក​រាលដាល​ជម្ងឺ​កូ​វី​ដ​-១៩ គណៈកម្មការ​ផ្សារបាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ