ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ទាយ​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ

6 ឆ្នាំ មុន

នៅ​ពេល​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ រឿង​ដំបូង​ដែល​នាង​គិត​គឺ​សុខភាព និង​ស្ថានភាព​ទូទៅ​នៃ​ទារក ។ ភេទ​របស់​ទារក​គឺជា​រឿង​ដែល​ក្រុម​គ្រួសារ​ចង់​ដឹង ។

គេហទំព័រ Boldsky បាន​ចែករំលែក​វិធី​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​

នៅ​ពេល​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ រឿង​ដំបូង​ដែល​នាង​គិត​គឺ​សុខភាព និង​ស្ថានភាព​ទូទៅ​នៃ​ទារក ។ ភេទ​របស់​ទារក​គឺជា​រឿង​ដែល​ក្រុម​គ្រួសារ​ចង់​ដឹង ។

គេហទំព័រ Boldsky បាន​ចែករំលែក​វិធី​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ពី​ភេទ​របស់​ទារក​។ ល្បិច​ទាំងនេះ​ត្រូវ​ផ្អែក​លើ​បទ​ពិសោធ​នៃ​អ្នក​ថែទាំ​ក្មេង និង​ប្រពន្ធ​ដែល​មាន​អាយុ​ចាស់​ៗ ដោយសារ​ពួក​គេ​បាន​អះអាង​ថា​មានចំណេះ​ដឹង​អំពី​ការ​មាន​ផ្ទៃពោះ​ស៊ីជម្រៅ ។

សូម​អាន​អត្ថបទ​ខាងក្រោម​នេះ​ដើម្បី​ដឹង​វិធី​ទាយ​អំពី​ភេទ​របស់​ទារក​ក្នុង​ផ្ទៃ ។

១-​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នៅ​លើ​ស្បែក
នេះ​គឺជា​ការ​ប្រែប្រួល​ដំបូង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ។ អ្នក​ថែទាំ​ក្មេង​នឹង​មើល​ពី​ភាព​ប្រែប្រួល​រូបសណ្ឋាន​របស់​ស្បែក​ដើម្បី​ទស្សន៍​ទាយ​ពី​ភេទ​របស់​ទារក ។ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ស្បែក​ស្ងួត ស្ត្រី​ម្នាក់​នេះ​ត្រូវ​គេ​ទាយ​ថា​មានកូន​ប្រុស បើ​ស្បែក​មាន​ខ្លាញ់​ច្រើន ស្ត្រី​ម្នាក់​នោះ​ប្រហែល​មានកូន​ស្រី ។

២-​មុន
ជាមួយនឹង​ការ​ប្រែប្រួល​នៃ​ស្បែក ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​កើត​មុន​ច្រើន វា​ដោយសារ​តែ​ការ​បញ្ចេញ​ជាតិ​ប្រេង​ច្រើន​ដែល​កើត​មាន​ឡើង​នៅ​ពេល​ស្ត្រី​មានកូន​ស្រី ។

៣-​ភាព​ឃ្លាន
នៅ​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ចង់​បរិភោគ​ជាតិ​ផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ វា​បាន​បង្ហាញ​ថា​នាង​មានកូន​ស្រី ហើយ​ប្រសិនបើ​អ្នក​ម្តាយ​រូប​នេះ​ឃ្លាន​ម្ហូបអាហារ​ដែល​មាន​ជាតិ​ប្រៃ នាង​មានកូន​ប្រុស ។

៤-​ការ​ឡើង​ទម្ងន់​ពេល​មាន​ផ្ទៃពោះ
ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើង​ទម្ងន់​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ​អំឡុង​ពេល​មាន​ផ្ទៃពោះ នាង​នឹង​មានកូន​ស្រី ហើយ​ប្រសិនបើ​ស្ត្រី​នេះ​ធំ​តែ​ផ្នែក​ពោះ តែ​មិន​ឡើង​ទម្ងន់​ច្រើន​នឹង​មានកូន​ប្រុស៕