ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Update ៖ បា.ញ់​សម្លា.ប់​អ្នក​រត់​តាក់ស៊ី​ប្លន់យក​រថយន្ត

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-១៥៥៤ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ជិះ​យក​មក​ប្លុង​ចោល​ត្រង់​ផ្លូវ​លេខ​៩០ ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ។ រហូត​ដល់​វេលា​ម៉ោងជាង​០៧​យប់ ដោយ​មិន​មាន​ឃើញ​ម្ចាស់​នោះ​ទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ និង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ ស្រូ​ច​យក​រថយន្ត​នេះ​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-១៥៥៤ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ជិះ​យក​មក​ប្លុង​ចោល​ត្រង់​ផ្លូវ​លេខ​៩០ ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ។ រហូត​ដល់​វេលា​ម៉ោងជាង​០៧​យប់ ដោយ​មិន​មាន​ឃើញ​ម្ចាស់​នោះ​ទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ចុះ​ទៅ​ពិនិត្យ និង​បាន​បង្កើត​គណៈកម្មការ​ចម្រុះ ស្រូ​ច​យក​រថយន្ត​នេះ​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។

លុះ​មក​ដល់​ព្រឹក ថ្ងៃ​ទី​២៤ ខែមិថុនា នេះ តំណាង​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​មក​ពិនិត្យ ទើប​ដឹង​ថា​រថយន្ត​នេះ ពិតជា​ចោរប្លន់​ពី​ទឹកដី​ខេត្តកំពង់ធំ ហើយ​ជិះ​យក​មក​ប្លុង​ចោល​នៅ​ក្រុង​កំពង់ចាម ។ លោក​វរ​សេនី​យ៏​ទោ ស៊ឹង ចាន់​អូន អធិការ​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា ៖ តាម​រយៈ​សាក្សី ក្នុង​ពេល​ដែល​រថយន្ត​ខាងលើ បាន​បើក​មក​ឈប់​ចត​ត្រង់​ដី​ឡូ​ត៏​មួយ​កន្លែង​ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់​ដោយ​បានឃើញ​ក្មេង​ប្រុស​ម្នាក់ អាយុប្រមាណ​ជាង​១០​ឆ្នាំ បាន​ដើរ​ចេញពី​ត្រង់​ចំណុច​រថយន្ត​នោះ ចេញ​ទៅ​បាត់​រហូត​ដល់​យប់ មិន​បានឃើញ​វិញ​ត្រឡប់​មក​វិញ​នោះ​ទេ ទើប​ពលរដ្ឋ​មូលដ្ឋាន បាន​រាយការណ៍​មក​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់ ។ លោក​វរ​សេនី​យ៏​ទោ ស៊ឹង ចាន់​អូន អធិការ​នគរបាល​ក្រុង​កំពង់ចាម ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​សួរនាំ​ពលរដ្ឋ​នៅ​ម្តុំ​ក្បែរ​រថយន្ត​នេះ មិន​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​មក​អះអាង​ថា ជា​រថយន្ត​របស់​ខ្លួន​នោះ​ទេ នៅ​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ក៏​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មាន មេ​ភូមិ ចៅសង្កាត់ ព្រមទាំង​ស្ថាបន​ពាក់ព័ន្ធ និង​ដោយ​មានការ​ឯកភាព​ពី​លោក​ឧត្តម​សេនី​យ៏​ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង​លោក​ឧត្តម​សេនី​យ៏​ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែ​នក​កណ្តាល​យុត្តិធម៌ សម្រេច​ឲ្យ​ស្ទូច​យក​រថយន្ត​នេះ​មក​រក្សា​ទុក ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​ក្រឡាបញ្ជី​ម្នាក់ ចុះ​មក​ធ្វើការ​ឆែកឆេរ​រក​វត្ថុ​តាង នៅ​ក្នុង​រថយន្ត ក្រែង​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វីមួយ​នោះ ។ ចំពោះ​វត្ថុ​តាង​រួម​មាន កេស​ដាក់​ប្រអប់​កុង​ទ័​រ​១​ឡាំង មាន​២០​គ្រឿង នំ​ប៉ាវ​ផ្អែម និង​ប្រៃ​ជា​ច្រើន​ឡាំង ឯកសារ​មួយ​ចំនួន​ទៀត ដែល​គេ​បាន​ផ្ញើ​តាម​រថយន្ត​តាក់ស៊ី​នេះ ពី​ភ្នំពេញ​មក​កាន់​ខេត្តសៀមរាប ។ អាវុធ K54 ១​ដើម គ្រាប់​២០​គ្រាប់ ដោយ​មាន​ទាំង​មាន​ស្នាម​ឈាម​ប្រឡាក់​ក្រោម​ពូក ដែល​ចោរ​បាន​បាញ់​សម្លាប់​អ្នកបើកបរ​រថយន្ត​នេះ ត្រូវ​ចំ​ក្បាល​ធ្លាយ ហើយ​ក្បាល​គ្រាប់​បាន​ហោះ​មក​បុក​បែក​កញ្ចក់​ទ្វារ​ខាងឆ្វេង​ផ្នែក​ខាង​មុខ​ថែម​ទៀត ។ លោក​វរ​សេនី​យ៏​ទោ ស៊ឹង ចាន់​អូន អធិការ​នគរបាល​ក្រុង​កំពង់ចាម បញ្ជាក់​ថា ក្រោយ​ពី​បាន​ត្រួតពិនិត្យ​របស់​នគរបាល​ការិយាល័យ​បច្ចេកទេស​ខេត្ត ឃើញ​ថា កញ្ចក់​រថយន្ត​ដែល​ចោរ​បាញ់​បែក​នេះ ទើបតែ​ដូរ​ដាក់​ថ្មី ។ អ្នក​បើក​តាកស៊ី​នេះ​ឈ្មោះ ធឿ​ន ឡា​រី ហៅ គិរី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ មានមុខ​របរ​រត់​តាក់ស៊ី ភ្នំពេញ​-​សៀមរាប ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ករណី​បាញ់​សម្លាប់​ប្លន់​យក​រថយន្ត​តាក់ស៊ី​១​គ្រឿង​នៅ​ខេត្តកំពង់ធំ លុះ​សាច់ញាតិ​រង​គ្រោះ​បាន​បង្ហាញ​ពី​ស្លាក​លេខ​រថយន្ត ដែល​ចោរ​យក​ទៅ​បាត់​នោះ និង​រថយន្ត​ដែល​សមត្ថកិច្ច​បាន​រឹបអូស​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម គឺ​ត្រូវ​គ្នា ដូច្នេះ​រថយន្ត​នេះ​ពិតជា​របស់​អ្នក​រង​គ្រោះ​ពិតមែន ។ ព្រោះថា​នៅ​លើ​រថយន្ត​ឃើញ​មាន​ស្នាម​ឈាម​ស្រក់​ប្រឡាក់​ក្រោម​ពូក ដែល​ចោរប្លន់​បាន​បាញ់​សម្លាប់​អ្នកបើកបរ​រថយន្ត​តាក់ស៊ី អាវុធ​ខ្លី​ដែល​ចោរ​បាន​បាញ់ប្រហារ​សម្លាប់​ប្លន់​យក​រថយន្ត​នេះ ចោរ​មិន​បាន​យក​អាវុធ​នេះ​ទៅ​ជាមួយ​ទេ គឺ​បាន​ទុក​នៅ​លើ​រថយន្ត រួម​នឹង​គ្រាប់​ចំនួន​២០​គ្រាប់​ទៀត ។

សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ក្នុង​ពេល​ដែល​រថយន្ត​បាន​បើក​ចេញពី​រាជធានី មក​កាន់​ខេត្តសៀមរាប​នោះ ក្រុម​ចោរ​អាច​មាន​គ្នា​ចាប់ពី​២​នាក់​ឡើង ស្រប​ពេល​ដែល​មក​ដល់​ទឹកដី​ខេត្តកំពង់ធំ ចោរ​ធ្វើ​ជា​ឈឺ​បត់​តូច​តាម​ផ្លូវ កន្លែង​ណាមួយ​ដែល​ស្ងាត់ មិន​មានផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ ។ លុះ​ពេល​បាន​ឱកាស​ហុច​ឲ្យ ក៏​បាញ់​ជន​រង​គ្រោះ​ពីក្រោយ​ត្រូវ​ក្បាល​១​គ្រាប់ ធ្លា​យមក​បុក​កញ្ចក់​ទ្វារ​រថយន្ត​ឡើង​បែក ។ ស្រប​ពេល​មក​ដល់​ត្រង់​ចំណុច​ស្ពាន​គោល ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ កាលពី​យប់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ទម្លាក់​សាកសព​ចោល ហើយ​បាន​ប្លន់​យក​រថយន្ត​ខាងលើ បើក​ត្រលប់​មក​ក្រោយ​ឆ្ពោះ​មក​កាន់​ក្រុង​កំពង់ចាម ហើយ​បាន​ដោះ​ដូរ​កញ្ចក់​នោះ មិនដឹង​ជា​នៅ​ជាង​ណា​ទេ ទាល់តែ​តម្លៃ​ថ្លៃ​ទើប​ជាង​ធ្វើ​ឲ្យ ។ ហើយ​សមត្ថកិច្ច ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​ច្បាស់លាស់ ដែល​ក្រុម​ចោរប្លន់​រថយន្ត​នេះ​បាន​ហើយ បែរជា​បើក​យក​មក​ប្លុង​ចោល​នៅ​ក្នុងភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​នេះ​ទៅ​វិញ ។ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ រថយន្ត និង​វត្ថុ​តាង​ផ្សេង​ៗ ត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​ខេត្តកំពង់ធំ ដើម្បី​ចាត់ការ​បន្ត​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕