រាជធានីភ្នំពេញ ៖ នៅពេលដែលកុមារកាន់តែធំ ការទទួលខុសត្រូវកាន់តែច្រើនត្រូវបានដាក់លើពួកគេ ដើម្បីបំពេញកិច្ចការផ្ទះ និងបន្តធ្វើការងាររបស់ពួកគេ ។ ខណៈពេលដែលសិស្សមួយចំនួនមានការលើកទឹកចិត្តដើម្បីបញ្ចប់ការងាររបស់ពួកគេទាន់ពេល សិស្សផ្សេងទៀតបានត្រឹមតែតស៊ូដើម្បីចាប់ផ្តើមប៉ុណ្ណោះ ។

ទោះបីជាវាមានសារៈសំខាន់សម្រាប់ឪពុកម្តាយក្នុងការដើរតួយ៉ាងសកម្មក្នុងការធានាថា កូនរបស់ពួកគេបញ្ចប់កិច្ចការផ្ទះក៏ដោយ វាក៏សំខាន់ផងដែរក្នុងការមិនបង្ខំកូនរបស់អ្នកឱ្យធ្វើវា ពីព្រោះវាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងការបង្ខំ និងការលើកទឹកចិត្ត ។ ការលើកទឹកចិត្តកូនរបស់អ្នកឱ្យស្វែងរកការលើកទឹកចិត្តក្នុងវិធីវិជ្ជមាន គឺមានសារៈសំខាន់សម្រាប់ការកសាងទម្លាប់យូរអង្វែង ។ ការបង្ខំកូនរបស់អ្នកឱ្យរៀនអាចធ្វើឱ្យគាត់ប្រឹងសិក្សាតែមួយពេលៗប៉ុណ្ណោះ ដែលធ្វើឱ្យការលើកទឹកចិត្តខ្លួនឯងកាន់តែពិបាកសម្រេច ។

ដូច្នេះ តើអ្នកអាចធ្វើអ្វីបានពេលកូនរបស់អ្នកគ្មានកម្លាំងចិត្តក្នុងការសិក្សា ? សូមពិនិត្យមើលគន្លឹះទាំងនេះ ៖
របៀបរក្សាការលើកទឹកចិត្តក្នុងការសិក្សា
១. ស្វែងរកអ្វីដែលរារាំងកូនរបស់អ្នក ៖ កូនរបស់អ្នកប្រហែលជាមិនមានការលើកទឹកចិត្តក្នុងការសិក្សាដោយសារហេតុផលមួយចំនួន ។ ការស្វែងរកឫសគល់នៃបញ្ហានឹងជួយអ្នក និងកូនរបស់អ្នកបង្កើតផែនការដើម្បីជម្នះឧបសគ្គដែលរារាំងគេពីការបំពេញកិច្ចការផ្ទះ ។ ហេតុផលមួយចំនួនសម្រាប់ការខ្វះការលើកទឹកចិត្តអាចជា ៖ ការយល់ដឹងខ្សោយ, ការងារដែលមិនសូវលំបាក, ការងារដែលមិនសមស្របនឹងស្ទីលសិក្សារបស់គេ, ការថប់បារម្ភអំពីសាលារៀន និងទំនុកចិត្តលើខ្លួនឯងទាប ។

២. ធ្វើឱ្យពេលវេលាសិក្សាកាន់តែងាយស្រួល ៖ ចូរធ្វើឱ្យពេលវេលាសិក្សាមានភាពងាយស្រួលតាមដែលអាចធ្វើបានសម្រាប់កូនរបស់អ្នក ដោយផ្តល់ឱ្យគេនូវអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីបំពេញការងារ ៖ កន្លែងស្ងាត់ គ្មានការរំខានសម្រាប់កូនរបស់អ្នកសិក្សា, អាហារ និងភេសជ្ជៈ ពីព្រោះប្រសិនបើកូនរបស់អ្នកឃ្លាន វាអាចពិបាកក្នុងការផ្តោតលើការងារ ដោយផ្តល់ឱ្យកូនរបស់អ្នកនូវអាហារសម្រន់ស្រាលៗមុនពេលសិក្សា និងទទួលទានទឹកឱ្យបានច្រើន ដើម្បីធានាថាគាត់អាចរក្សាការផ្តោតអារម្មណ៍, ត្រូវប្រាកដថា កូនមានសម្ភារសិក្សាគ្រប់គ្រាន់ ដូចជាប៊ិច ខ្មៅដៃ ជ័រលុប បន្ទាត់ និងឧបករណ៍សំខាន់ៗផ្សេងទៀត ដូច្នេះហើយកុំខ្ជះខ្ជាយពេលវេលាក្នុងការស្វែងរកវា ។ ការធ្វើឱ្យប្រាកដថា កូនរបស់អ្នកមានអ្វីគ្រប់យ៉ាងដែលគេត្រូវការ មានន័យថា ការតស៊ូ និងលេសតិចជាងមុន ។

៣. បង្កើតផែនការសិក្សារួមគ្នា ៖ កុមារធ្វើបានល្អជាមួយរចនាសម្ព័ន្ធ ការមានផែនការសិក្សារឹងមាំនឹងជួយឱ្យកូនរបស់អ្នកដើរលើផ្លូវដ៏ល្អ ។ អង្គុយជាមួយកូនរបស់អ្នក ហើយបង្កើតផែនការសម្រាប់បញ្ចប់កិច្ចការផ្ទះរៀងរាល់យប់ ។ ផែនការរបស់អ្នកគួរតែរួមបញ្ចូល ៖ ពេលធ្វើកិច្ចការផ្ទះរាល់ថ្ងៃ, តើត្រូវចំណាយពេលប៉ុន្មានសម្រាប់កិច្ចការផ្ទះ ?, តើត្រូវសម្រាកប៉ុន្មានដង និងរយៈពេលប៉ុន្មាន ? និងកិច្ចការណាដែលគួរត្រូវបានផ្តល់អាទិភាព (ឧ. កិច្ចការដែលត្រូវកំណត់ឆាប់បំផុត) ។
៤. បង្កើតប្រព័ន្ធរង្វាន់ ៖ បង្កើតប្រព័ន្ធរង្វាន់ជាមួយកូនរបស់អ្នក ដើម្បីឱ្យគេមានអ្វីមួយដែលត្រូវទន្ទឹងរង់ចាំនៅពេលម៉ោងសិក្សាបានបញ្ចប់ គន្លឹះក្នុងការរក្សាការលើកទឹកចិត្តនៅពេលសិក្សា ។ រង្វាន់អាចមានលក្ខណៈសាមញ្ញដូចជាការមើលទូរទស្សន៍ នៅពេលដែលធ្វើកិច្ចការផ្ទះរួចរាល់ ។

៥. បន្ថយភាពតានតឹង ៖ ប្រសិនបើកូនរបស់អ្នកមានភាពតានតឹង គេអាចនឹងពិបាកក្នុងការសិក្សា ឬសូម្បីតែស្វែងរកការលើកទឹកចិត្តដើម្បីចាប់ផ្តើមដំបូង ។ ជួយកូនរបស់អ្នកបំបាត់ភាពតានតឹងដោយចំណាយពេលជាមួយគាត់ និងលើកទឹកចិត្តការសន្ទនាអំពីគំនិត និងអារម្មណ៍ ។ ត្រូវប្រាកដថា កូនរបស់អ្នកមានពេលគ្រប់គ្រាន់រៀងរាល់ល្ងាច ដើម្បីបំបាត់ភាពតានតឹង ។ ពិភាក្សាអំពីសកម្មភាពដែលត្រូវធ្វើអំឡុងពេលសម្រាកសិក្សា ឬបន្ទាប់ពីបញ្ចប់កិច្ចការផ្ទះ ដែលអាចជួយបន្ថយភាពតានតឹង ដូចជា ៖ ទៅដើរលេង, ស្តាប់តន្ត្រី, ការហែលទឹក ឬកីឡាដែលពួកគេចូលចិត្ត ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនសហគមន៍ ២១ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃរហូតដល់ ១៥% និងឯកសណ្ឋាន ១ កំប្លេ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ។
សាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសា អង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ សិស្សវិទ្យាល័យ ។ សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់ ២. សាខាព្រែកអញ្ចាញ ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕
ចែករំលែកព័តមាននេះ