ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណឹង​​ការ​បញ្ចៀស​ចរាចរណ៍លើ​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន​ ! ​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ជូនដំណឹង​ដល់​សាធារ​ណ​ជន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះឱ្យ​បាន​ជ្រាប​ថា​ នៅ​ថ្ងៃ​ទី​០២ ខែមករា…

ខេត្តក្រចេះ ៖ រដ្ឋបាល​ខេត្តក្រចេះ​ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២​នេះ បាន​ជូនដំណឹង​ដល់​សាធារ​ណ​ជន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះឱ្យ​បាន​ជ្រាប​ថា​ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ ខាងមុខនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ស្រុក​ចិត្រ​បុរី ទៅ​ស្រុក​ព្រែក​ប្រសព្វ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ ។

ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព​សណ្ដាប់ធ្នាប់ និង​របៀប រៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ រដ្ឋបាល​ខេត្តក្រចេះ សូម​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់ ប្រភេទ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ប្រ​ធាតុ -​ក្រចេះ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២៣ ចាប់ពីម៉ោង​០៥:០០​នាទី​ព្រឹក រហូត​ដល់​បញ្ចប់​កម្ម​វី​ធី និង​មាន​ទិស​ដៅ​បញ្ចៀស​ចរាចរ​ដូច​ខាងក្រោម​៖

 -​ការ​ធ្វើ​ដំណើរ​ដែល​មាន​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ផ្សេង​ៗ មក​កាន់​ខេត្តក្រចេះ ស្ទឹង​ត្រែង ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល រួច​ឆ្ពោះទៅ​កាន់​ខេត្ត​ទាំង​៣​ខាងលើ​។

-​ការ​ធ្វើ​ដំណើរ​ដែល​មាន​ទិស​ដៅ​ពី​ខេត្តក្រចេះ ស្ទឹង ត្រែង​,​រតនគិរី ទៅ​រាជធានី​ភ្នំពេញ ឬ​ទៅ​បណ្តា​ខេត្ត​ផ្សេង​ៗ​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៧ ស្រុក​ស្នួល រួច​ឆ្ពោះទៅ​កាន់​កន្លែង​ខាងលើ​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប អធ្យាស្រ័យ និង​បញ្ចៀស​ការ ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​ក្ដី​អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ខេត្តក្រចេះ​នឹង​បើក​ឲ្យ​ចរាចរ​ជា​ធម្មតា​វិញ​​។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តលើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ