ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​សម្លឹង​ឃើញ​កំណត់​ត្រា​ថ្មី នៃ​ការ​នាំ​ចេញ​លើ​វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ

1 ឆ្នាំ មុន

វៀតណាម ៖ វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ របស់​ប្រទេស​វៀតណាម បាន​បង្កើត​កំណត់​ត្រា​

វៀតណាម ៖ វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ របស់​ប្រទេស​វៀតណាម បាន​បង្កើត​កំណត់​ត្រា​នៃ​ការ​នាំ​ចេញ​ថ្មី​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០២២ ដោយសារ​តែ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ផលិតផល​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ កន្លង​ទៅ​។

ស្ថិតិ​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​វិស័យ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ដល់ ៥៣​ពាន់​លាន​ដុល្លារ នៅ​ក្នុងឆ្នាំនេះ ជាមួយនឹង​អតិរេក​ពាណិជ្ជកម្ម​ចំនួន ៧.៨​ពាន់​លាន​ដុល្លារ ដែល​កើនឡើង​ជិត ៤៨% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។

ការ​នាំ​ចេញ​ជលផល នឹង​កើនឡើង​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១១​ពាន់​លាន​ដុល្លារ ដែល​ជា​ចំនួន​ខ្ពស់​មួយ ក្នុង​រយៈពេល​២០​ឆ្នាំ ចាប់តាំងពី​វៀតណាម​បាន​ចូលរួម​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​កំណត់​ត្រា​ត្រូវ​បាន​គេ​មើលឃើញ នៅ​ក្នុង​ការ​នាំ​ចេញ​បង្គា ដែល​ទទួល​បាន​ចំណូល​ចំនួន ៤.៣​ពាន់​លាន​ដុល្លារ​, ត្រី​ប្រា​ចំនួន ២.៤​ពាន់​លាន​ដុល្លារ និង​ត្រី​ធូ​ណា​ចំនួន ១​ពាន់​លាន​ដុល្លារ​។

ដោយ​មើលឃើញ​ពី​អតិផរណា​ខ្ពស់​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយ និង​ការ​ប្រែប្រួល​រូបិយប័ណ្ណ​ក្នុង​ទីផ្សារ​ជា​ច្រើន ជា​ពិសេស​ការ​កើនឡើង​តម្លៃ​លើ​មុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ ដោយសារ​តែ​ជម្លោះ​រវាង​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​បាន​បង្ខំ​ឱ្យ​អ្នក​នាំ​ចូល​ពិចារណា​កាត់​បន្ថយ​ការ​បញ្ជា​ទិញ ដែល​នាំ​ឱ្យ​អាជីវកម្ម​វៀតណាម​បាន​ផ្លាស់​ប្តូរ​ទីផ្សារ និង​ផលិតផល​ចម្រុះ​ដោយ​ភាព​បត់បែន​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ជា​ពិសេស​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (CPTPP) បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ដល់​ឧស្សាហកម្ម​នេសាទ​របស់​វៀតណាម ដោយ​ត្រូវ​បាន​ពន្យល់​ថា ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ CPTPP កើនឡើង ៣០% ដែល​ស្មើនឹង ២៦-២៧% នៃ​តម្លៃ​នាំ​ចេញ​ផល​នេសាទ​សរុប​របស់​វៀតណាម​។

ដោយឡែក ផលិតផល​កសិកម្ម​វៀតណាម បាន​ចូល​ទៅ​កាន់​ទីផ្សារ​ថ្មី ឧទាហរណ៍​ដូច​ជា ទុរេន ដំឡូងជ្វា និង​សំបុក​ត្រចៀកកាំ ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ចិន ហើយ​ផ្លែ​ទទឹម ទៅ​កាន់​សហរដ្ឋអាមេរិក ផ្លែ​មៀន​ទៅ​កាន់​ជប៉ុន និង​ក្រូចឆ្មា និង​ផ្លែ​ទទឹម​ទៅ​កាន់​នូ​វែ​ល​សេ​ឡង់​។

លោក Hoang Trung ប្រធាន​នាយកដ្ឋាន​ការពារ​រុក្ខជាតិ​ក្រោម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ បាន​និយាយ​ថា វិស័យ​នេះ នឹង​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង ដើម្បី​ឈាន​ទៅ​ដល់ទី​ផ្សារ​កាន់តែ​ច្រើន​ជាមួយនឹង​ផលិតផល​ចម្រុះ ប៉ុន្តែ​សមិទ្ធិ​ផល​ក្នុង​ការ​បើក​ទីផ្សារ គួរតែ​ត្រូវ​បាន​រក្សា​។ លោក​បាន​ស្នើ​ថា រដ្ឋ​គួរតែ​ចេញ​គោលនយោបាយ​ជាក់លាក់​លើ​ទីផ្សារ ពន្ធ និង​ដើមទុន ដើម្បី​ឈាន​ទៅ​ដល់ទី​ផ្សារ​បរទេស​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ពេល​ខាង​មុខ​។

បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ ដើម្បី​បន្ត​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ក្នុង​នោះ​រួម​ទាំង​ប្រទេស​ចិន និង​បំពេញតម្រូវការ​របស់​ពួក​គេ​ក្នុង​សុវត្ថិភាព​ចំណីអាហារ និង​ការ​វេច​ខ្ចប់ ដោយ​បង្ហាញ​ជំនឿ​ជាក់​ថា កន្លែង​ដ៏​ច្រើន​នឹង​នៅ​តែ​មាន​សម្រាប់​ការ​នាំ​ចេញ​កសិផល​របស់​វៀត​ណាម​នៅ​ឆ្នាំ​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ