ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ផ្ទួន​ៗ! ក្មេង​ស្ទាវ​២​នាក់​រត់គេច​ខ្លួន​ពី​ក្មេង​ស្ទាវ​មួយ​ក្រុម ក៏​ទៅ​ពន្លះ​រថយន្ត​ចត​ស្ងៀម​ផ្អើល​ផ្លូវ​ដួង​ងៀប

1 ឆ្នាំ មុន
  • ភ្នំពេញ

ក្មេង​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ក្មេង​ស្ទាវ​មួយទៀត​ដែល​បាន​ដេញ​កា​.​ប់ ហើយ​យុវ​ជន​ជា​ក្មេង​ស្ទាវ​ទាំង​២​នាក់​នោះ​ក៏​ជ្រុល​ទៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​២​នាក់​ជិះ​ម៉ូតូ​គេច​ពី​ក្រុម​ក្មេង​ស្ទាវ​មួយទៀត​ដែល​បាន​ដេញ​កា​.​ប់ ហើយ​យុវជន​ជា​ក្មេង​ស្ទាវ​ទាំង​២​នាក់​នោះ​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​នឹង​រថយន្ត​ម៉ាក HILUX REVO ដែល​ចត​ស្ងៀម​នៅ​លើ​ផ្លូវ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២ ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ផ្លូវ​ដួង​ងៀប កែង​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​យុវជន​ក្មេង​ស្ទាវ​ចំនួន​២​នាក់ ដោយ​​មិនដឹង​ថា តើ​មាន​ទំនាស់​រឿង​អ្វី​នោះ​ទេ? បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IV 1290 ជិះ​រត់គេច​ពី​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​ដែល​ដេញ​កា​.​ប់ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង រហូត​ដល់​ផ្លូវកែង​ដួង​ងៀប ក៏​ស្រាប់តែ​ម៉ូតូ​យុវជន​ទាំង​២​នាក់​នោះ​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​ម៉ាក HILUX REVO ពណ៌​ស ពាក់​ស្លាក​លេខ កម្ពុជា KIMLY.36 ដែល​ចត​ស្ងៀម​នៅ​លើ​ផ្លូវ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ធ្លាក់​កាំបិតប៉័ងតោ​១​ដើម​នៅ​នឹង​កន្លែង​កើតហេតុ និង​ធ្វើ​ឱ្យ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់​បែក​កញ្ចប់មាត់ ចំណែក​ម្នាក់​ទៀត​អង្គុយ​ខាងក្រោយ​រង​របួស​រយះ​កែងដៃ​ខាងឆ្វេង ដោយ​ត្រូវ​គេ​កា.ប់​។

ប្រភព​ដដែល​បន្ត​ថា ភា្ល​ម​ៗ​នោះ ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។ ដោយឡែក​ក្មេង​ស្ទាវ​មួយ​ក្រុម​ដែល​ជិះ​ដេញ​កា​.​ប់​គេ​នោះ ឃើញ​ហេតុការណ៍​បែប​នេះ ក៏​បាន​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្តង​ទៅ ។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បន្តិច​ក្រោយមក​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​យក​បាន​កាំបិតប៉័ងតោ​១​ដើម​យក​ទៅ​រក្សា​ទុក ហើយ​អោយ​ភាគី​ទាំង​ពីរ​ឈប់​និយាយ​រឿង​ហិ​.​ង្សា អោយមក​ដោះស្រាយ​រឿង​ចរាចរណ៍​វិញ តែ​ភាគី​ផ្សេង​ទៀត​រត់គេច​អស់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ តំណាង​ភាគី​ទាំង​សងខាង បាន​សម្របសម្រួល​ដោយ​ខាង​ម៉ូតូ​សង​សំណង​ទៅ​ខាង​រថយន្ត ចំនួន​២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ