ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើង​ឆាបឆេះ​ឈើ​បា​រ៉ែត រួច​រាលដាល​ដល់​ផ្ទះល្វែង​អស់​ជា​ច្រើន​ផ្អើល​ស្តុ​ប​ផ្សារ​ដើម​គ

1 ឆ្នាំ មុន
  • ភ្នំពេញ

អណ្តាតភ្លើង​បាន​ឆេះ​ឈើ​បា​រ៉ែត ដែល​ទុក​មុខ​ផ្ទះ បង្ក​ឱ្យ​រាលដាល​ឆាបឆេះ​ដល់​ផ្ទះ​អស់​ចំនួន​៣​ល្វែង និង​រោង​ស្តុក​ឈើ​មួយ​ល្វែង​ហ្មត់​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​បាន​ឆេះ​ឈើ​បា​រ៉ែត ដែល​ទុក​មុខ​ផ្ទះ បង្ក​ឱ្យ​រាលដាល​ឆាបឆេះ​ដល់​ផ្ទះ​អស់​ចំនួន​៣​ល្វែង និង​រោង​ស្តុក​ឈើ​មួយ​ល្វែង​ហ្មត់​អស់ទាំង​ស្រុង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដើម​គ ផ្ទះ​លេខ​១៧១ ផ្លូវ​២១៧ ក្រុម​៤៩ ស្ថិត​ក្នុងភូមិ​១៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។

ម្ចាស់​ទីតាំង​មានឈ្មោះ ហ៊ួ​ត មុំ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ឈើ​បា​រ៉ែត ប្រភេទ​សំណង់​ឈើ​ប្រក់​ស័ង្កសី​ទំហំ​០៨​ម៉ែត្រ​x២៥​ម៉ែត្រ ហើយ​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ធ្វើ​ឱ្យ​ខូចខាត​សម្ភារៈ និង​រោង​ស្តុក​ឈើ​អស់​១​ខ្នង ព្រមទាំង​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​អស់​ចំនួន​០៣​លែ្វ​ង​ទៀត​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញពី​កន្លែង​គរ​ទុក​ឈើ​បា​រ៉ែត ដែល​ម្ចាស់​ទុក​នៅ​មុខ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ ដោយ​មិនដឹង​ថា មូលហេតុ​អ្វី​នោះ​ទេ?​។ ហើយ​ភ្លាម​ៗ​នោះ ក៏​មាន​បងប្អូន​ឆោឡោ​ថា «​មាន​ភ្លើង​ឆេះ​ៗ» ទើប​ភ្ញាក់ផ្អើល​ដល់​កម្មករ​ដែល​ដេក​យាម​នៅ​ខាងក្នុង​រោង​ស្តុក​ឈើ​បា​រ៉ែត​ចេញ​មក​ក្រៅ​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ពេល​នោះ ខណៈ​អាកាសធាតុ​កំពុង​ធ្លាក់​ខ្យល់​ផង ធ្វើ​អោយ​អណ្ដាតភ្លើង​កាន់តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ខ្លាំង​ឡើង​ៗ​តែ​ម្តង រហូត​រាលដាល​ឆេះ​សល់​ផ្ទះ​អ្នក​ជិតខាង​អស់​ចំនួន​៣​ល្វែង និង​រោង​ស្តុក​ឈើ​បា​រ៉ែត​បន្ថែម​ទៀត ទើប​អ្នក​ជិតខាង​បាន​រាយការណ៍​ជូន​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​សុំ​ជំនួយ​រថយន្ដ​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​បណ្តា​អង្គភាព​ផ្សេង​ៗ​ទៀត មក​ជួយ​អន្តរាគមន៍​ចំនួន​២១​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤២​ឡាន និង​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន រហូត​ដល់​ម៉ោង​៣​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ គឺ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​មាន​អ្នក​រង​របួស​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​អស់​ផ្ទះ​ចំនួន​៣​ល្វែង រោង​ដាក់​ឈើ​មួយ និង​ជញ្ជាំង​ផ្ទះ​អ្នក​ជិតខាង​អស់​ចំនួន​២ រួម​ទាំង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​ទៀត​។ ហើយ​ចំពោះ​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​វិញ គឺ​មិន​ទាន់​ដឹង​នៅឡើយ​។

ដោយឡែក​ករណី​ខាងលើ​នេះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ គឺ​ដាក់​ការ​សង្ស័យ​ថា មាន​អ្នក​លួច​ដុត ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​សន្ធោ​សន្ធោ​បែប​នេះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​​ឲ្យ​មានការ​ឆាបឆេះ​វិញ សមត្ថកិច្ច​ក៏​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ដែរ គឺ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ