ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​មើម​ឈូក

6 ឆ្នាំ មុន

នៅ​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន មើម​ឈូក​ត្រូវ​បាន​ប្រើ​ជា​បន្លែ វា​ជា​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង​ណាស់ ។ គេ​ក៏​អាច​បរិភោគ​មើម​ឈូក​ឆៅ​ផង​ដែរ ។

ប្រសិនបើ​អ្នក​មិន​ធ្លាប់​បរិភោគ​មើម​ឈូក សូម​មើល​អត្ថប្រយោជន៍​ទាំង​៤ របស់​មើម​ឈូក​ខាងក្រោម​នេះ

នៅ​ប្រទេស​ចិន និង​ប្រទេស​ជប៉ុន មើម​ឈូក​ត្រូវ​បាន​ប្រើ​ជា​បន្លែ វា​ជា​មាន​រសជាតិ​ឆ្ងាញ់​ខ្លាំង​ណាស់ ។ គេ​ក៏​អាច​បរិភោគ​មើម​ឈូក​ឆៅ​ផង​ដែរ ។

ប្រសិនបើ​អ្នក​មិន​ធ្លាប់​បរិភោគ​មើម​ឈូក សូម​មើល​អត្ថប្រយោជន៍​ទាំង​៤ របស់​មើម​ឈូក​ខាងក្រោម​នេះ ។ អ្នក​នឹង​ចង់​សាកល្បង​បរិភោគ​វា​ភ្លាម​ៗ ។

១-​ផ្តល់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម
ដើម្បី​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ចូរ​បរិភោគ​មើម​ឈូក ។ វា​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូច​ផ្កា និង​គ្រាប់​ឈូក​ផង​ដែរ ។ សារធាតុ​មេតា​ណុ​ល​ដែល​ចម្រាញ់​ចេញពី​ម្សៅ​មើម​ឈូក​មាន​សកម្មភាព​ខ្លាំង​បំផុត ប៉ុន្តែ​អ្នក​ក៏​អាច​គ្រាន់តែ​បរិភោគ​មើម​វា​ក៏​មាន​ឥទ្ធិពល​ដូច​គ្នា ។

ក្នុង​រាង​កាយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​កោសិកា​របស់​អ្នក​ពី​ការ​បំផ្លាញ ផ្សេង​ៗ​។ ពួក​វា​ក៏​បង្កើន​សមត្ថភាព​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ឈាម​របស់​អ្នកផង​ដែរ ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ការពារ​ពី​ជំងឺ​បេះដូង និង​ជំងឺមហារីក​មួយ​ចំនួន ។ ជា​រួមសុខ​ភាព​របស់​អ្នក​នឹង​មានដំណើរ​ការ​ល្អ រីឯ​ជំងឺ​រ៉ាំរ៉ៃ ផ្សេង​ៗ​នឹង​កាត់​បន្ថយ​នៅ​ពេល​ដែល​អ្នក​បរិភោគ​មើម​ឈូក ។

២-​ជួយ​បំបាត់​រាករូស
តើ​អ្នក​កំពុង​មាន​បញ្ហា​រាករូស​ឬ ? សូម​សាកល្បង​ជាមួយនឹង​មើម​ឈូក វា​ជា​ឱសថ​បុរាណ​ដែល​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រាករូស ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា មើម​ឈូក​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ​ចលនា​របស់​ពោះវៀនតូច ដែល​អាច​ជួយ​បន្ធូរបន្ថយ​ជំងឺ​រាករូស ។ ការ​កន្ត្រាក់​ដោយ​ឯកឯង​របស់​ពោះវៀន​ក៏​ថយ​ចុះ​ផង​ដែរ ។

៣-​ការ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង
អ្នក​មិន​គួរ​បរិភោគ​ជាតិ​សរសៃ​ក្នុង​បរិមាណ​ដ៏​ច្រើន​លឿន​ពេក​នោះ​ទេ ។ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​ទល់លាមក ប៉ុន្តែ​ដោយសារ​មើម​ឈូក​មាន​កម្រិត​ជាតិ​សរសៃ​មធ្យម​ធ្វើ​ឲ្យ​វា​ជា​អាហារ​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្តើម​។ ការ​ទទួល​ជាតិ​សរសៃ​បាន​គ្រប់គ្រាន់​គឺ​ល្អ​សម្រាប់​ការ​រំលាយ​អាហារ​របស់​អ្នក ។ វា​បន្ថយ​ការ​ទល់លាមក និង​រក្សា​ចលនា​ពោះវៀន​របស់​អ្នក​ឲ្យ​មានដំណើ​ការ​ទៀងទាត់​។ ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ​ក៏​ថយ​ចុះ​ផង​ដែរ ។

៤-​បង្ក្រាប​ជំងឺថ្លើម
មើម​ឈូក​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មានឈ្មោះ​ថា polyphenols ។ សារជាតិ​នេះ​មាន​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​សម្រាប់​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​ដែល​មិនមែន​បណ្តាល​មក​ពី​ការ​ទទួលទាន​ជាតិ​អាល់កុល (NAFLD) ដែល​វា​ជា​ជំងឺថ្លើម​ទូទៅ​បំផុត​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ។ សារជាតិ polyphenols នេះ​បង្កើន​កម្រិត​ប្រូ​តេ​អុ​ី​ន​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា adiponectin ។ វា​មាន​តួនាទី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​បំបែក​អាស៊ីត​ខ្លាញ់​ដែល​អាច​បន្ថយ​អាការ​នៃ​ជំងឺ NAFLD ។ ដូច្នេះ​វា​ជួយ​ការពារ​ថ្លើម​ពី​ជំងឺ NAFLD និង​បំបាត់រោគ​សញ្ញា​នៃ​ជំងឺ​នេះ​។ សូ​ម្បី​តែ​ហ្សែ​ន​រលាក​របស់​ថ្លើម​ក៏​ត្រូវ​បាន​បង្ក្រាប​ដោយសារ​តែ​ការ​បរិភោគ​មើម​ឈូក​ដែរ ៕