ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ទីតាំង​លួចលាក់​ជួញដូរ​គ្រឿងញៀ.ន​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ចេញ​ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់

ខេត្តកណ្តាល ៖ ទីតាំង​លួចលាក់​ជួញដូរ​គ្រឿងញៀន​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ចេញ​ប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​ជនសង្ស័យ​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ដោយ​ដកហូត​បាន​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​ធំ និង​ឧបករណ៍​ប្រើប្រាស់​ជា​ច្រើន​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ទួល​ត្នោ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។
មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ទី​១-​ឈ្មោះ ធឿ​ន ទី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរ និង​ទី​២.​ឈ្មោះ នី ហ្សា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ​។

ចំណែក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​រួច​នោះ​ឈ្មោះ ស្រៀ​ង ទូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​ខាងលើ​ទាំង​៣​នាក់​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដោយ​មានការ​សហការ​ពី​ពលរដ្ឋ​ល្អ​បាន​ផ្ដល់​ព័ត៌មាន​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​គគីរ​ថា មានមុខ​សញ្ញា​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​ឈ្មោះ ធឿ​ន ទី ត្រង់​ចំណុច​ខាងលើ​ភ្លាម​នោះ​លោក វែង កុសល នាយ​ប៉ុស្តិ៍​គគីរ​ក៏​បាន​រាយការណ៍​សុំ​បទបញ្ជា​ពី​លោក ប៉ា សំអិត អធិការ​ស្រុក​ហើយ​លោក​អធិការ​បាន​ឲ្យ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​សហការ​ជាមួយ​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​មុខសញ្ញា​បាន​២​នាក់​រត់​រួច​ម្នាក់ ដកហូត​បាន​វត្ថុ​តាង​ម្សៅ​ក្រាម​ថ្លា​ពណ៌​ស សង្ស័យ​សារធាតុ​ញៀន​ចំនួន​៤​កញ្ចប់​ធំ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១ និង​ឧបករណ៍​ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​។

ក្រោយ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ជំនាញ​ស្រុក​កៀនស្វាយ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ សមត្ថកិច្ច​បញ្ជាក់​ថា ឈ្មោះ ធឿ​ន ទី ម្ចាស់ផ្ទះ​គឺជា​មុខសញ្ញា​ចាស់​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​201​ចុះ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧​ចេញ​ដោយ​ចៅក្រម​សើ​ប​សួរ​លោក អ៊ី ម៉ា​ណូ ក្នុង​ពាក់​ព​ន្ធ័​ករណី​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​៕