ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿងញៀ.ន​ពីរ​កន្លែង ក្នុង​ថ្ងៃ​តែ​មួយ

6 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរ​សេនី​ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត បានការ​សម្របសម្រួល​ពី​លោក ខាន់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀ.ន​មួយ​កន្លែង នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ធំ ២​កញ្ចប់ ។

ខេត្តកំពត ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹកនាំ​កម្លាំង​ដោយ​លោក​វរ​សេនី​ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត បានការ​សម្របសម្រួល​ពី​លោក ខាន់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​មួយ​កន្លែង នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ធំ ២​កញ្ចប់ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ស៊ឹ​ម សីលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូម​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។ លោក​វរ​សេនី​ទោ លក ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ៖ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ សមត្ថកិច្ច​យើង​ធ្វើការ​សាកសួរ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត នៅ​វេលា​ម៉ោង​៣​និង​០០​នាទី​រសៀល ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​ក្រាំង ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្តកំពត ។ ក្នុង​ករណី​ចុះ​បង្ក្រាប​លើក​ទី​២​នេះ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់​តូច និង​ឧបករណ៍​ពាក់ព័ន្ធ​ការ​ប្រើប្រាស់ និង​ជួញដូរ​មួយ​ចំនួន ។ ជន​ស​ង្ស​យ័​ទាំង​ពីរ​នាក់​មានឈ្មោះ ទី​១.​កូវ វិចិត្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ត្រពាំង​ធំ ស្រុក​ទឺ​ក​ឈូ ខេត្តកំពត ទី​២.​ម៉ី រិ​ទ្ឋី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​៣​នាក់​រួម និង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។