រាជធានីភ្នំពេញ ៖ ជារឿងមួយដ៏គួរឲស្ងើចសរសើរ និងកំពុងទទួលបានការចាប់អារម្មណ៍ទាំងក្នុង និងក្រៅរង្វង់សិល្បៈ ក្រោយតារាប្រុសស្រីវ័យក្មេងចំនួន៣រូប មានសមត្ថភាពខ្លាំងអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន និងនាំយកភាពជោគជ័យមកជូនគ្រួសារ លោកគ្រូ អ្នកគ្រូ រួមទាំងអ្នកគាំទ្រ ដោយអ្នកទាំង៣រូបបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងលទ្ធផលបាននិទ្ទេសល្អៗ។
![Picture]()
ថ្ងៃនេះសារព័ត៌មានកោះសន្តិភាពនៃកម្មវិធី 60Buzz សូមលើកយកតារាប្រុសស្រីវ័យក្មេងចំនួន៣រូប ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មកបង្ហាញជូនប្រិយមិត្តពុកម៉ែបងប្អូនក្នុងនោះមានដូចជា៖ ១.តារាសម្ដែងស្រីដ៏ល្បីឈ្មោះ អាង សុជាតា ហៅឈូឈូ។
![Picture]()
ជាការពិតណាស់ កូនស្រីបង្កើតរបស់តារាសម្ដែងស្រីអ្នកនាងសឿនផាន ផាភួង គឺអាង សុជាតា មានសមត្ថភាពខ្ពស់អាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន និងនាំយកភាពជោគជ័យមកជូនអ្នកម្ដាយ និងក្រុមគ្រួសារ រួមទាំងអ្នកគាំទ្រ ដោយក្មេងស្រីរូបនេះបានប្រឡងជាប់បាក់ឌុប ក្នុងលទ្ធផលទទួលបាននិទ្ទេសD។
តាមរយ:បទសម្ភាសន៍ អាង សុជាតា បានធ្វើការអរគុណទៅកាន់អ្នកម្ដាយជាទីស្រលាញ់ដែលបានជម្រុញលើទឹកចិត្តដល់ប្អូនក្នុងការប្រឡង ហើយជាពិសេសអ្នកនាងសឿនផាន ផាភួង ជាម្ដាយបានបង្ហាញភាពជឿជាក់ទៅអាង សុជាតា ថា កូនស្រីម៉ាក់ប្រាកដជាធ្វើបានខណ:លទ្ធផលចេញមកដូចទៅ និងអ្វីដែលបានរំពឹងទុក។
![Picture]()
អាង សុជាតា ក៏បានធ្វើការថ្លែងអំណអរគុណទៅកាន់លោកគ្រូ អ្នកគ្រូ តាំងពីថ្នាក់តូចរហូតទទួលបានជោគជ័យ បញ្ជប់ការសិក្សាថ្នាក់ទី១២នេះ ដែលបានចំណាយពេលវេលាលះបង់ទាំងកម្លាំងកាយចិត្ត ខិតខំបង្ហាត់បង្រៀនផ្ទេរចំណោះដឹង និងផ្ដល់ដំបូលន្មានល្អៗដល់ប្អូនស្រីរហូតទទួលបានជោគជ័យ។
តារាស្រីរូបនេះបានជូនពរទៅកាន់លោកគ្រូ អ្នកគ្រូទាំងអស់ សូមអោយមានសុខភាពល្អបរិបូណ៌ ជួបតែសំណាងល្អក្នុងជីវិត។មិនតែប៉ុណ្ណោះ ប្អូនស្រីក៏បានថ្លែងអំណអរគុណទៅកាន់បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់ផងដែរ។
![Picture]()
ជាមួយគ្នានេះ ក្រោយប្រឡងជាប់ អាង សុជាតាក៏បានទម្លាយបទពិសោធន៍ដែលធ្វើអោយប្អូនប្រឡងជាប់ផងដែរ។តារាស្រីរូបនេះបានលើកឡើងថា ក្នុងរយ:ពេល១សប្ដាហ៍ពេញ ប្អូនបានផ្អាកការងារសិល្ប:ដោយមិនទទួលការងារណាមួយឡើយ មូលហេតុ គឺដើម្បីយកពេលវេលាមកខិតខំស្រាវជ្រាវមើលមេរៀន និងរៀនធ្វើវិញ្ញាសារចាស់ៗ រួមទាំងវិញ្ញាសារថ្មីៗដែលលោកគ្រូបានបង្ហាត់បង្រៀនទាំងយប់ថ្ងៃស្ទើរតែមិនបានដេកឡើយ។ចំណុចមួយទៀត គឺដើម្បីបំពេញក្ដីស្រមៃរបស់ប្អូន និងការតាំងចិត្តចង់នាំយកសញ្ញាមួយនេះមកជូនអ្នកម្ដាយ។
![Picture]()
បើក្រឡេកមកមើល តារាចម្រៀងប្រុសវ័យក្មេងតូចល្អិតពេជ្រ ថៃ ដ៏តូច មួយនេះវិញឃើញថា លទ្ធផលប្រឡងក៏បាននិទ្ទេសល្អដែរ។ជាការពិតណាស់ ពេជ្រ ថៃ រៀនថ្នាក់ទី១២ នៅវិទ្យាល័យមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយបច្ចុប្បន្នមានអាយុ១៧ឆ្នាំ។
តាមរយៈបទសម្ភាសន៍ ពេជ្រ ថៃ បានប្រាប់ថា ប្អូនប្រុសពិតជាប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ពេជ្រ ថៃ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំងស្ទើរតែយកអ្វីមកប្រៀបពុំបាននៅពេលដឹងថា ប្រឡងជាប់ ហើយទទួលបាននិទ្ទេសC ដូចទៅនិងអ្វីដែលតារាប្រុសរូបនេះរំពឹងទុកថា និងទទួលបានលទ្ធផលបែបនេះ។
![Picture]()
មិនខុសគ្នាទៅ និងតារាសម្ដែងស្រីអាង សុជាតាឡើយ ពេជ្រ ថៃ បានថ្លែងអំណអរគុណទៅកាន់ក្រុមគ្រួសារម្ដាយឪពុក លោកគ្រូអ្នកគ្រូ មិត្តភក្តិ រួមទាំងអ្នកគាំទ្រទាំងអស់ ដែលបានជម្រុញលើកទឹកចិត្ត គាំទ្រគោរពស្រលាញ់ប្អូន ជាពិសេសលោកគ្រូអ្នកគ្រូ ដែលបានចំណាយពេលវេលាផ្ទេរចំណោះដឹង ខិតខំបង្ហាត់បង្រៀនប្អូន តាំងពីថ្នាក់តូចរហូតប្អូនរៀនចប់ទទួលបានជោគជ័យ។
ទន្ទឹមនឹងនេះ ពេជ្រ ថៃ ក៏បានទម្លាយបទពិសោធន៍របស់ប្អូន ដោយមុនពេលប្រឡង រយ:ពេលមួយខែពេញប្អូនទទួលការងារសិល្ប: ទៅប្រគុំតន្ត្រីតែ២លើកប៉ុណ្ណោះ ចំណែកពេលវេលានៅសល់ទាំងប៉ុន្មាន ប្អូនបានយកមកចំណាយលើការសិក្សាខិតខំប្រឹងប្រែងរៀនសូត្រទាំងយប់ថ្ងៃស្ទើរមិនបានសម្រាកឡើយ ដោយប្អូនបានរំលឹកវិញ្ញាសារចាស់ៗ និងវិញ្ញាសារថ្មីៗដែលលោកគ្រូអ្នកគ្រូបានបង្រៀនយកមកមើលនិងខិតខំធ្វើរហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។
![Picture]()
តាមរយៈបទសម្ភាសន៍ ពេជ្រ ថៃ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានលទ្ធផលល្អជាប់បាក់ឌុបហើយនោះប្អូន និងបន្តការសិក្សានៅសកលបន្ត ហើយជំនាញដែលប្អូនស្រលាញ់ពេញចិត្ត និងចង់រៀនបន្ត គឺជំនាញនីតិសាស្ត្រដែលជាផ្នែកច្បាប់ ហើយចំពោះថ្ងៃខាងមុខមានការផ្លាស់ប្អូរ ឬអត់ ប្អូនមិនទាន់អាច និងជម្រាប់ជូនបាននោះទេ ពោលគឺមើលទៅតាមកាលៈទេសៈផងដែរ។
រីឯ តារាប្រុសវ័យក្មេង ចាន់ សុបញ្ញា រៀននៅវិទ្យាល័យហ៊ុន សែន ជើងឆ្លុក ស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នអាយុ១៨ឆ្នាំ។បញ្ញាក៏មិនខុសពីប្រុសតូចពេជ្រ ថៃ នោះដែរ ដោយប្អូនប្រឡងបាក់ឌុបជាប់ ទទួលបាននិទ្ទេស C ដូចគ្នា។
![Picture]()
តាមរយ:បទសម្ភាសន៍ ប្អូនប្រុសពិតជាមានក្ដីរំភើបជាខ្លាំង នៅពេលដឹងថា ខ្លួនប្រឡងជាប់ហើយទទួលបានលទ្ធផលជាទីគាប់ចិត្ត ដូចអ្វីដែលបានរំពឹងទុក។ចាន់ សុបញ្ញា បានទម្លាយពីបទពិសោធន៍មុនពេលប្រឡងថា ការពិតទៅចាប់ពីថ្នាក់ទី៧ រហូតដល់ទី១១ ប្អូនជាសិស្សម្នាក់ដែលមិនចេះអ្វីទាល់តែសោះដល់ពេលប្រឡងម្ដងៗប្អូនតែងតែលួចមើលគេ សុំគេមើល មិនដែលធ្វើខ្លួនឯងឡើយ។ចំណុចពិសេសរបស់ចាន់ សុបញ្ញា ចូលដល់ថ្នាក់ទី១២ភ្លាមប្អូនបានខិតខំរៀនសូត្រស្ទើរតែមិនបានសម្រាកឡើយ ដោយប្អូនបានតាំងចិត្តថា និងសម្រេចក្ដីស្រមៃរបស់ខ្លួនអោយបាន និងនាំភាពជោគជ័យជូនគ្រួសារឪពុកម្ដាយ។បញ្ញា មានទស្សន:ចំពោះខ្លួនឯងថា ត្រូវតែប្រឡងអោយជាប់ ហើយដើម្បីប្រឡងជាប់ទាល់តែខំប្រឹងរៀនព្រោះពេលប្រឡងមកដល់គ្មាននរណាជួយខ្លួនបានឡើយ ហើយក៏មិនអាចលួចមើលគេឯងបាននោះដែរ។
![Picture]()
បញ្ញាបានលើកឡើងថា ប្អូនមិនបានផ្អាកការងារសិល្ប:ឡើយ បើទោះបីជាពេលប្រឡងបានមកដល់ពីព្រោះប្អូនបានចំណាយពេលទៅលើការសិក្សា និងសិល្ប:ទាំងពីរមិនទម្លាក់ដៃចោលមួយណាឡើយ ។ប្អូនថាទំនេរពីការងារសិល្ប :គឺមើលមេរៀន និងសិក្សាស្រាវជ្រាវក៏ដូចជាធ្វើលំហាត់ជាដើម។
ជាមួយគ្នានេះ ចាន់ សុបញ្ញា បានបញ្ជាក់ថា ប្អូន និងបន្តការសិក្សានៅសកលវិទ្យាល័យ ចំណែកឯក្ដីស្រមៃប្អូនចង់ធ្វើការងារមន្ត្រីរាជការ ដូចជាប៉ូលិស ទាហ៊ាន កងរាជអាវុធហត្ថជាដើម។មូលហេតុចង់ធ្វើការងាររាជការនេះ បញ្ញា បានបញ្ជាក់ថា គឺជាការស្រលាញ់ចូលចិត្តរបស់ប្អូន តាំងតែពីតូច ដោយមិនមានការការបង្ខិតបង្ខំពីគ្រួសារឡើយ ហើយឪពុកម្ដាយរបស់ប្អូនគាំទ្រជានិច្ច ក្នុងការស្រលាញ់ចូលចិត្តរបស់ប្អូន។
![Picture]()
តារាចម្រៀងប្រុសវ័យក្មេង ចាន់ សុបញ្ញា ក៏បានធ្វើការថ្លែងអំណអរគុណទៅកាន់ក្រុមគ្រួសារឪពុកម្ដាយសាច់ញាតិបងប្អូន មិត្តភក្តិ លោកគ្រូអ្នកគ្រូ រួមទាំងអ្នកគាំទ្រទាំងអស់ដែលបានជម្រុញលើកទឹកចិត្តគាំទ្រ និងចំណាយពេលបង្ហាត់បង្រៀនប្អូនតាំងពីដើមរហូតបញ្ចប់ការសិក្សាថ្នាក់ទី១២ ធ្វើអោយប្អូនទទួលបានជោគជ័យផងដែរ៕ ដោយ ៖ រ៉ាន់
ចែករំលែកព័តមាននេះ