ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា​ អ្នក​ព័ត៌មាន​អន​ឡាញ​ចុះទៅឡាយ ​ផ្ទុះជម្លោះ​ផ្អើល​ម្តុំស្ពានអាកាសក្បាល​ថ្នល់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជម្លោះ​រវាង​ប្រពន្ធ​ឃើញ​ប្តី​ចូល​ខារ៉ាអូខេ ក៍​ស្រាប់តែ​អ្នក​សារព័ត៌មាន​អន​ឡាញ​ទៅ​

រាជធានីភ្នំពេញ ៖ ជម្លោះ​រវាង​ប្រពន្ធ​ឃើញ​ប្តី​ចូល​ខារ៉ាអូខេ ក៍​ស្រាប់តែ​អ្នក​សារព័ត៌មាន​អន​ឡាញ​ទៅ​ថត​យក​រូបភាព ក៍កើត​ជា​ជម្លោះ​រវាង​អ្នក​សារព័ត៌មាន​និង​ប្តី​ប្រពន្ធ​ខាងលើ​ បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២២ ជិត​ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

យោង​តាម​ប្រភពព័ត៌មានពី​​ស្ត្រី​ជា​ប្រពន្ធ​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​តាមដាន​ឃើញ​ប្តី​របស់​គាត់​ចូល​ទៅ​ក្នុង​KTV មួយ​កន្លែង​នៅ​ម្ដុំ​បណ្ដោយ​ជាតិ​លេខ​១ ខណ្ឌ​ច្បារ​អំពៅ​ ​រាជធានីភ្នំពេញ ខណៈ​ពេល​ប្តី​កំពុង​តែ​សប្បាយ​ ក៏​ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​ទា​ន់ក៏កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ផ្អើល​គេផ្អើល​ឯង​នៅ​ខាងក្រៅ​ខារ៉ាអូខេ ក៍​ស្រាប់តែ​មាន​អ្នក​ព័ត៌មាន​អន​ឡាញ​មក​ថតរូប​ប្តី​ប្រពន្ធ​ពួក​គាត់​ឈ្លោះប្រកែក​គ្នា ​ដើម្បី​ឡាយ​ជា​សាធារណៈ ។ ពេល​នោះ​ប្តី​ប្រពន្ធពួក​​គាត់​រត់​ដេញ​តាម​ហាម​មិន​អោយ​ថតរូប​ភាព​ប្តី​ប្រពន្ធ​ពួក​គាត់​យក​ទៅ​ផ្សព្វផ្សាយ​ ខ្លា.ច​ខ្មាស​គេ​ តែ​អ្នក​ព័ត៌មាន​នៅ​តែ​ថត​ ទើប​ពួក​គាត់​បាន​បើករថយន្ត​ដេញ​តាម​កាក់​អ្នក​ព័ត៌មាន​រូប​នោះ​រហូត​ដល់​ជិត​ស្ពាន​អាកាស​ក្បាលថ្នល់​បង្ក​ជា​ជម្លោះ​តែ​ម្តង ។

ដោយឡែក​ខាង​ភាគី​ជា​អ្នក​សារព័ត៌មាន​អន​ឡាញ​វិញ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ទទួល​ព័ត៌មាន​ថា​ មាន​ករណី​ជម្លោះ​ ហើយ​ពួក​គាត់​ក៍បាន​ចេញ​ទៅថត​យក​រូបភាព តែ​ពេល​ទៅ​ថត ក៍​ស្រាប់តែ​ភាគី​ខាង​រថយន្ត​ដែល​ជា​ប្តី​ប្រពន្ធ​នោះ​បាន​ស្តីជេរ និង​ដេញចាប់​វា.យ​បំរុង​ប្រើ​ហិ.ង្សា នៅ​ចំនុច​ក្បាលថ្នល់​នេះ​តែ​ម្តង​ ។

ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​ដែរ ក្រោយ​កើតហេតុ​ ភាគី​ទាំង​សងខាង​សម្របសម្រួល​មិន​ត្រូវ​គ្នា​នោះ​ទេ​ ដោយ​សារ​ខាងភាគី​​ប្តី​ប្រពន្ធ​បាន​សងជម្ងឺចិត្ត​ទៅ​អ្នក​យក​ព័ត៌មាន​ចំនួន​២០​ដុល្លារ ​តែ​ភាគី​​ខាង​អ្នក​ព័​ត៌​មាន​មិន​ព្រម​ទទួល​ទេ ទើប​សុខចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​ទី​២ ដើម្បី​រង់ចាំ​ចំណាត់ការ​តាម​ច្បាប់នៅពេលក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ