ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ស្ករ​កៅស៊ូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ស្ករ​កៅស៊ូ ដាប់​ប៊ែ​ល​មិន របស់​ក្រុម​ហ៊ុម ខេ​ម​បូ​វិក​ថឹ​រៀ​អ៊ី​ម​ផិ​ច ខូ​អិ​ល​ធី​ឌី ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ ។ ទោះបីជា​យ៉ាងណា​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ ទៅ​ពន្លត់​ទាន់ ។

ហេតុការណ៍​អគ្គី​ភ័យ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៧ នៅផ្ទះ​លេខ​៥០៧ ផ្លូវ​១៩៧៤ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​នៅ​ពេល​ដែល​បុគ្គលិក​កំពុងធ្វើការ ស្រាប់តែ​ភ្លើង​បាន​ឆេះ​ផ្នែក​ខាងក្រោយ​ផ្សែងហុយ​ទ្រលោម និង​មាន​អណ្ដាតភ្លើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ជួយ​ពន្លត់ ។ នៅ​ក្នុង​ហេតុការណ៍ នគរបាល​ក៏​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១២​គ្រឿង​ទៅ​អន្តរាគមន៍ បាញ់​អស់​ទឹក​ចំនួន​៩​រថយន្ត អស់​រយះ​ពេល​ប្រមាណ​ជាង​កន្លះ​ម៉ោង ទើប​រលត់ ។

ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ គេ​មិន​ទាន់​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​ឡើង ។ តាម​ព័ត៌មាន​ខ្លះ​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ដែល​ឆេះ​ចេញពី​ផ្នែក​ខាងក្រោយ ៕