ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ នាឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣ ជិតឈានចូលមកដល់ គេសង្កេតឃើញម្ចាស់រមណីយដ្ឋាននានា ក៏ដូចជារមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត រមណីយដ្ឋានដងស្ទឹងបរយ៉ាខា ដែលមានទីតាំងស្ថិតនៅក្បែរមាត់ស្ទឹងបរយ៉ាខា ជាពិសេសរមណីយដ្ឋានចំការខ្នុរ គឺត្រូវបានម្ចាស់រៀបចំតុបតែងកែលម្អ ចាក់ស៊ីម៉ង់តិ៍ នៅតាមទីធ្លា ក្បែរកន្លែងលេងទឹកស្ទឹង និងលាបថ្នាំខ្យុស កន្លែងថតសែលហ្វី ព្រមទាំងទោងអង្គុយលេង បញ្ចេញពណ៌ចម្រុះ ក៏មានដាក់ផ្កាភ្ញី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកលេងកម្សាន្ត កាន់តែច្រើនកុះករផងដែរ។
![Picture]()
បើតាមប្រភពព័ត៌មានពីលោក មួន យ៉ត និងលោកស្រី ទិត្យ ផល្លា ហៅមួច ម្ចាស់រមណីយដ្ឋានចំការខ្នុរ បានឱ្យដឹងថា ក្រោយពីរមណីយដ្ឋានរបស់ខ្លួន ត្រូវបានវា.យប្រ.ហារដោយសារទឹកជំនន់ទឹកភ្លៀង កាលពីរដូវវស្សាកន្លងទៅ ធ្វើឱ្យខូចខាតយ៉ាងដំណំ ដូចជាប៉ើងស្ពានសម្រាប់ភ្ញៀវឆ្លងទឹកដើរថតកម្សាន្ត ខូចខាតខ្យុសសម្រាប់ភ្ញៀវអង្គុយលេងក្បែរមាត់ស្ទឹងអស់ជាច្រើនខ្នង និងបាក់ស្រុតច្រាំងស្ទឹងថែមទៀតផង។
![Picture]()
ទោះបីជាយ៉ាងណា នៅឱកាសមុនបុណ្យចូលឆ្នាំសកល ដែលកំពុងតែជិតឈានចូលមកដល់នេះ ខាងរមណីយដ្ឋានរបស់ពួកគាត់ បានហៅជាងឱ្យទៅជួសជុលចាក់ស៊ីម៉ង់តិ៍ ដើម្បីឱ្យភ្ញៀវងាយស្រួលចូលអង្គុយលេង ហូបអាហារនៅក្បែរមាត់ស្ទឹង ជួបជុំមិត្តភក្តិ បង្កភាពសប្បាយរីករាយ បំបាត់អស់នូវក្តីកង្វល់ នាំមកនូវកម្លាំងកាយចិត្ត អារម្មណ៍ភ្លឺថ្លា។
![Picture]()
ប្រភពដដែលបញ្ជាក់ទៀតថា ខាងម្ចាស់រមណីយដ្ឋាន ក៏បានហៅគ្រឿងចក្រអេស្កាវ៉ាទ័រ ឱ្យចូលទៅជីកកកាយថ្មបាតស្ទឹងបរយ៉ាខា ត្រង់ទីតាំងកន្លែងលេង ធ្វើទំនប់បង្ហៀរទឹកហូរឹមៗ ដើម្បីឱ្យផ្នែកខាងលើ មានកន្លែងទឹកជ្រៅជាងមុនបន្តិច អាចឱ្យភ្ញៀវហែល ឬអុំទូកលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ ម្យ៉ាងវិញទៀត នៅរមណីយដ្ឋាននេះ ក៏មានលក់ម្ហូបអា ហារឆ្ងាញ់ៗ ស្ទើរគ្រប់មុខ ដូចជាម្ហូបកម្មង់ មាន់ដុត ត្រីអាំង សម្លរម្ជួរសាច់គោ សាច់ជ្រូក សម្លរម្ជួរដើមចេកព្រៃ និងឆាដើមក្រវ៉ាញព្រៃជាម្ហូបប្រចាំខេត្តប៉ៃលិនផងដែរ។
![Picture]()
ប្រភពដដែលបញ្ជាក់ទៀតថា បើសិនជាភ្ញៀវទេសចរ ឬអតិថិជនចង់កម្មង់ទិញចូលទៅហូបជាលក្ខណៈគ្រួសារ គឺអាចធ្វើជូនភ្លាមៗតែម្តង។
សូមបញ្ជាក់ថា រហូតមកដល់ចុងឆ្នាំ២០២២នេះ នៅក្នុងខេត្តប៉ៃលិន មានការប្លែកច្រើនជាងមុន ដោយអាជ្ញាធរខេត្ត បានរៀបចំតុបតែងគ្រប់ច្រកល្ហក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តគ្រប់ពិធីបុណ្យទានផ្សេងៗ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ