ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រាប់ឯកអគ្គរដ្ឋទូតអូស្ត្រាលីថា សិទ្ធិរស់រានមានជីវិត គឺសំខាន់បំផុតសម្រាប់កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ដែល​ចប់​អាណត្តិ​ថា ដែល​សិទ្ធិ​រស់រាន​មានជីវិត គឺ​សំខាន់​បំផុត​សម្រាប់​កម្ពុជា បើ​គ្មាន​សិទ្ធិ​រស់រៀន​មានជីវិត​ទេ កុំ​និយាយ​ពី​សិទ្ធិ​ផ្សេង​ៗ​ទៀត​។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​អនុញ្ញាត​ឲ្យ​ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ដែល​ចប់​អណ​ត្តិ​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា​បន្ទាប់​ពី​ឯកឧត្តម​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព​។

ក្នុង​ជំនួប​ឯកឧត្តម Pablo Kang បាន​សម្ដែង​នូវ​ក្ដី​រីករាយ​ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ថា​ទោះបី​បេសកកម្ម​ការទូត​របស់​ឯកឧត្តម ស្ថិត​ក្នុង​កំឡុង​ពេល​មាន​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ ឯកឧត្តម បាន​ចូលរួម​ចំណែក​ធ្វើការ​មួយ​ចំនួន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ជំរុញ​ការ​ផ្ដល់​វ៉ាក់សាំង ឧបករណ៍​រក្សា​វ៉ាក់សាំង​លើ​វិស័យ​ដោះ​មីន ការ​បង្កើត​អាហារូបករណ៍​សម្រាប់​និស្សិត​កម្ពុជា​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​វិស័យ​ការពារ​ជាតិ​ការ​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​អា​ស៊ា ន​អូស្ត្រាលី​។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម Pablo Kang​ក៏​បាន​គោរព​សម្ដែង នៅ​ការ​អបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​បាន​យ៉ាង​ជោគជ័យ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ភាព​ជា​ប្រធាន​អាស៊ាន​ហើយ​ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ជូន​ចំពោះ​ឯកឧត្តម Pablo Kang ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​តាម​រយៈ​អ្វី​ដែល​បាន​លើក​ឡើង​ខាង​ដើម រួម​ទាំង​វិស័យ​កសិកម្ម​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ផ្ដល់​ទាំង​វ៉ាក់សាំង​កូ​វី​ដ​១៩ ឧបករណ៍​ថែរក្សា​វ៉ាក់សាំង​ដល់​កម្ពុជា​។

សម្ដេច​តេ​ជោ បាន​បន្ថែម​ថា ជំនួយ​នេះ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ឃាត​.​ករ​កំបាំង​មុខ​មិន​ឱ្យ​ស​ម្លា​.​ប់​ប្រជាជន​កម្ពុជា ដែល​សិទ្ធិ​រស់រាន​មានជីវិត គឺ​សំខាន់​បំផុត​សម្រាប់​កម្ពុជា បើ​គ្មាន​សិទ្ធិ​រស់រៀន​មានជីវិត​ទេ​នោះ​ក៏​ពុំ​ចាំបាច់​និយាយ​អំពី​សិទ្ធិ​អ្វី​ផ្សេង​ទៀត​ដែរ​។

ជាក់ស្តែង​ដូច​ជា ការ​អនុញ្ញាត​ឲ្យ​ចុះ​ចតកប៉ាល់ Westerdam ចូល​ចត ជា​សក្ខីភាព​ដែល​កម្ពុជា​ចាត់​ទុក​សិទ្ធិ​រស់រាន​មានជីវិត​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់ ប្រសិនបើ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​កប៉ាល់ Westerdam ចុះ​ចត​ទេ​នោះ​មិនដឹង​ជា​វាសនា​ប្រជាជន​នៅ​លើ​កប៉ាល់​នោះ​ទៅ​ជា​យ៉ាង ណា​នោះ​ទេ ដែល​នៅ​ពេល​ដែល​ប្រទេស​ជា​ច្រើន​មិន​ឱ្យ​កប៉ាល់​នោះ​ចូល​ចត​៕