អាមេរិក ៖ សមាជិកសភាអាមេរិកដែលស៊ើបអង្កេតការវា.យប្រហារវិមានរដ្ឋសភាកាលពីឆ្នាំមុនបានអំពាវនាវនៅថ្ងៃចន្ទម្សិលមិញនេះ ឱ្យចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ពីបទឧក្រិ.ដ្ឋកម្មជាច្រើនរួមមាន បទកុបកម្ម ដែលអាចធ្វើឱ្យលោកអាចជាប់គុកបាន។

គណៈកម្មាធិការជ្រើសរើសនៃសភាតំណាងរាស្ត្របានអំពាវនាវឱ្យមានការចោទប្រកាន់នេះ ព្រមទាំងការចោទប្រកាន់ពីបទរារាំងដល់ដំណើរការផ្លូវការ និងការសមគំនិតក្នុងការបោកប្រាស់អាមេរិក។
ការអំពាវនេះកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតរយៈពេល ១៨ខែជុំវិញការវា.យប្រហារលើវិមានរដ្ឋសភាកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។

មនុស្សយ៉ាងតិច ៥នាក់បានស្លា.ប់ បន្ទាប់ពីហ្វូងមនុស្សមួយក្រុមបានផ្ទុះកំហឹងដោយសារការអះអាងមិនពិតរបស់លោក Donald Trump អំពីការលួចសន្លឹកឆ្នោត និងបានដឹកនាំការហែរក្បួននៅសភា។
គណៈកម្មាធិការនៃបក្សទាំងពីរបានបោះឆ្នោតជាឯកច្ឆ័នដើម្បីបញ្ជូនការចោទប្រកាន់នេះទៅក្រសួងយុត្តិធម៌ បន្ទាប់ពីមានសុន្ទរកថារបស់អនុប្រធានគឺលោកស្រី Liz Cheney ដែលបានចោទប្រកាន់លោក Donald Trump ពីបទគ្មានម្ចាស់ការលើកាព្វកិច្ចដែលបរាជ័យក្នុងការបញ្ឍប់កុបកម្មភ្លាមៗ។

លោក Donald Trump បានចេញសេចក្តីប្រកាសដោយអះអាងថា គោលបំណងនៃការស៊ើបអង្កេតនោះគឺដើម្បីរារាំងលោកពីការឈរឈ្មោះជាប្រធានាធិបតីដោយសារពួកគេដឹងថា ខ្ញុំនឹងឈ្នះ ហើយការកាត់ទោសណាមួយនឹងក្លាយជាការប៉ុនប៉ងដើម្បីបដិសេធខ្ញុំ៕ (យោងតាមប្រភព៖ AFP)




ចែករំលែកព័តមាននេះ