ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកថ្នាំប៉ុណ្ណឹងហើយ បែរជាមិនចាប់ នៅដឹកទៅផ្ទះទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​បែក​ថ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ទៅ​ដឹក​សង្សារ​ចេញពី​ធ្វើការ តែ​ដោយសារ​ប្រើប្រាស់​ថ្នាំ​ញៀន​លើស​ចំណុះ បាន​ជិះ​ម៉ូតូ​ផ្តួល​ចោល​នៅ​លើ​ស្ពាន​អាកាស​៧​មក​រា រួច​ហើយ​រត់​គ្រវីទង់ជាតិ ស្រែក​ឡូឡា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាងលើ​ស្ពាន​អាកាស​៧​មក​រា ត្រើយ​ខាងកើត ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មានម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១C-៦១១៥ បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​ស្ស៉ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ផ្តួល​ម៉ូតូ​ចោល​កណ្តាលផ្លូវ នៅ​គល់​ស្ពាន​អាកាស​៧​មក​រា​ត្រើយ​ខាងកើត រួច​ធ្វើ​សកម្មភាព​កាន់​ទង់ជាតិ​រត់​គ្រវី និង​ស្រែក​ឡូឡា​ពេញ​ដងផ្លូវ ។ បើ​តាម​សម្តី​បុរស​ខាងលើ​ទាំង​សភាព​បែក​ថ្នាំ បាន​ឲ្យ​ដឹង​ថា​រូបគេ​មានឈ្មោះ យិ​ន សូ​រិ​យា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កា​កាប សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រូបគេ​ទើបតែ​ជក់​គ្រឿងញៀន​អស់​ចំនួន​ដប់​ដុល្លារ​គ្នា​បួន​នាក់ រួច​ក៏​ជិះ​ម៉ូតូ​ចេញ​មក​បំណង​ទៅ​យក​សង្សារ​នៅ​ម្តុំ​បា​បារាំង តែ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​របស់​គេ ក៏​បាន​ធ្លាក់​ច្រវាក់​ទើប​គេ​ផ្តួល​ចោល​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​ម៉ូតូ​ជន​បែក​ថ្នាំ​ខាងលើ​ធ្លាក់​ច្រវាក់​មិន​អាច​ជិះ​បាន ទើប​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដោយឡែក​បុរស​បែក​ថ្នាំ​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​ទៅ​ផ្ទុះ​វិញ រង​ចាំ​ព្រឹកស្អែក​មក​យក​ត្រលប់​ទៅ​វិញ ៕