ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះផ្ទះ ​អ្នកជិត​ខាង​ភ័.យ​ផង​យំ​ផង គិត​ថា​​៤នាក់​ជាប់ក្នុងផ្ទះ​មិន​រស់​ តែពួកគេប្រើវិធីម្យ៉ាង​គេចពីគ្រោះថ្នាក់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ​បន្ទាប់ពី​​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ មានហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ​បន្ទាប់ពី​​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ មួយ​កន្លែង រួម និង​សម្ភារៈ​នៅ​ក្នុង​ផ្ទះ ត្រូវ​អគ្គី​ភ័យ​លេបត្របាក់​អស់​ទាំង​ស្រុង កាល​ពី​វេលា​ម៉ោង ៣ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ​ស្ថិតនៅ​តាម​ផ្លូវ​៩៣ ភូមិ​ឬ​ស្សី​កែវ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ សែន សេង​ហ៊ាន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​លាង​ម៉ូតូ ។ ផ្ទះ​មួយខ្នងដែលត្រូវអគ្គិភ័យ​ឆាបឆេះ​ខាងលើ​ជា​ប្រភេទ​សំណង់​ថ្ម​ក្រោម ​ឈើ​លើ ​មាន​ទំហំ៩​ម៉ែត្រ​គុណ​១២​ម៉ែត្រ ។​ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ សមត្ថកិច្ច​កំពុង​បន្ត​ការ​ស្រាវជ្រាវ ។ ​ចំពោះ​សម្ភារៈ ខូចខាត រួម​មាន ផ្ទះថ្ម​ក្រោម​ឈើ​លើ​ទំហំ៩​ម៉ែត្រ​​គុណ​១២​ម៉ែត្រ​ ត្រូវភ្លើងឆេះ​អស់ទាំង​ស្រុង រួម​ទាំង​ម៉ូតូ​ចំនួន២​គ្រឿង ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន១​គ្រឿង សម្ភារៈ​ប្រើប្រាស់​អស់​មួយ​ចំនួន និង​រាលដាល​ដល់​ផ្ទះថ្ម​ក្រោម ​ឈើ​លើ​ចំនួន២​ខ្នង​ផ្ទះ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ភ្លើង​ឆេះ​ចេញពីផ្ទះ​កើតហេតុ​នៅ​ក្នុង​មួយ​នៅ​ជាន់​លើ​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​ទឹក​ពន្លត់ រួម​ទាំង​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ទប់ស្កាត់ និង​បាន​រាយការណ៍​ផ្តល់​ដំណឹង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​ផង​ដែរ​។ តែ​ដោយសារ​ភ្លើង​​ឆេះ​រាលដាល​លឿន​មិន​អាច​គ្រប់គ្រង បាន​ម្ចាស់​ផ្ទះ និង​អ្នក​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​បាន​នាំ​គ្នា​រត់​យក​ព្រះ​អាយុ​រៀង​ៗ​ខ្លួន ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ជា​បន្ទាន់​។ ប៉ុន្មាន​នាទី​ក្រោយមក គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ បាន​ចេញ​មក​អន្តរាគមន៍​ជា​បន្តបន្ទាប់​។

សូម​រម្លឹក​ថា ​នៅ​ក្នុង​ហេតុការណ៍​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​កើតហេតុ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​ថា មាន​មនុស្ស​ចាស់​ក្មេង​ប្រមាណ​៤​នាក់ ​ជាប់​នៅ​ខាងក្នុង​ផ្ទះ​កើតហេតុ​ពេល​​ភ្លើង​​កំពុង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ។ ដោយសារ​ភ្លើង​ឆេះ ពួក​គាត់​ភ័.យ​ផង​យំ​ផង គិត​ថា​អ្នក​នៅ​ខាងក្នុង​មិន​រស់​នោះ​ទេ​។ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ សមត្ថ​​កិច្ច​ជំនាញ​បានអោយ​ដឹង​ថា មនុស្ស​ទាំង​៣​នោះ​បាន​រួច​ផុត​ពីគ្រោះថ្នាក់​ជីវិត ដោយ​ភាព​វ័យ​ឆ្លាត និង​ស្មារតី​រឹង​មាំ ​គឺ​​ពួក​គាត់​បាន​ទម្លាយ​ស័ង្កសី​នៅ​ផ្នែក​ខាងលើ​ដំបូល​ រួច​តោង​គ្នា​ឡើ​ង​ម្នាក់​មួយ​ដង​ចេញ​ទៅ​ផ្នែក​ខាងក្រោយ​នៃ​ផ្ទះ​កើតហេតុ នៅ ក្នុង​នោះ​ក៏​មាន​ដូន​ចាស់​ម្នាក់​ផង​ដែរ​។

ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គី​ភ័យ​ខាង​លើ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ប្រើប្រាស់​រថយន្ត​កា​រិ​យា​ល័យ​អគ្គិភ័យ​ចំនួន​១៩​គ្រឿង ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​១៩​រថយន្ត និង​រថយន្ត​ទីក្រុង​ជ្រោយចង្វារ​ចំនួន៦​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន៦រថយន្ត ។ រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ទីក្រុង​កោះ​ពេជ្រ​ចំនួន២គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន២ រថយន្ត ។​ រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​​ចំនួន១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន១​រថយន្ត ​។ ប្រតិបត្តិការ​​ពន្លត់​​​បាន​បញ្ចប់​​នៅ​វេលា​​ម៉ោង៤និង​៤០​នាទី​ទៀប​ភ្លឺ នា​ថ្ងៃខែ​ឆ្នាំ​ដដែល ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ