ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី Angelina Jolie លាលែង​ពី​តួនាទី​ឯកអគ្គរដ្ឋទូត​ជនភៀសខ្លួន​នៅ UN

1 ឆ្នាំ មុន

អតីត​តារា​សម្តែង​ហូ​លី​វូ​ដលោក​ស្រី Angelina Jolie បាន​និយាយ​ថា​គាត់​នឹង​លាលែង​ពី​តួនាទី​ឯកអគ្គរដ្ឋទូត​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បន្ទាប់​ពី​បំពេញ​តួនាទី​នេះ​រយៈពេល​ជាង ២០​ឆ្នាំ​។ លោកស្រី​ថ្លែង​ដូច្នេះ​ថា «ខ្ញុំ​ជឿជាក់​លើ​កិច្ចការ​ជា​ច្រើន​ដែល​អង្គការសហប្រជាជាតិ​បាន​ធ្វើ ជា​ពិសេស​ជីវិត​ដែល​អង្គការ​បាន​ជួយ​សង្គ្រោះ​»​។ អតីត​តារា​សម្តែង​ឈ្នះ​ពានរង្វាន់…

អតីត​តារា​សម្តែង​ហូ​លី​វូ​ដលោក​ស្រី Angelina Jolie បាន​និយាយ​ថា​គាត់​នឹង​លាលែង​ពី​តួនាទី​ឯកអគ្គរដ្ឋទូត​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ បន្ទាប់​ពី​បំពេញ​តួនាទី​នេះ​រយៈពេល​ជាង ២០​ឆ្នាំ​។

លោកស្រី​ថ្លែង​ដូច្នេះ​ថា «ខ្ញុំ​ជឿជាក់​លើ​កិច្ចការ​ជា​ច្រើន​ដែល​អង្គការសហប្រជាជាតិ​បាន​ធ្វើ ជា​ពិសេស​ជីវិត​ដែល​អង្គការ​បាន​ជួយ​សង្គ្រោះ​»​។

អតីត​តារា​សម្តែង​ឈ្នះ​ពានរង្វាន់ Oscar វ័យ ៤៧​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា «​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើការ​ជាមួយ​អង្គការ​ដឹកនាំ​ដោយ​ប្រជាជន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​ជម្លោះ ដែល​ផ្តល់​សំឡេង​ខ្លាំង​បំផុត​ដល់​ពួក​គេ​»។

ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​បាន​និយាយ​ថា លោកស្រី Angelina Jolie ជា​អ្នកតស៊ូ​មតិ​សម្រាប់​ជនភៀសខ្លួន​ដ៏​មាន​ឥទ្ធិពល​បំផុត​ម្នាក់​។

លោកស្រី​បង្ហោះ​សារ​នៅ​លើ Instagram ដូច្នេះ​ថា «​បន្ទាប់​ពី​ជាង ២០​ឆ្នាំ នៅ​ថ្ងៃនេះ ខ្ញុំ​លាឈប់​ពី​ការងារ​ជាមួយ​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​»​។

«​ជនភៀសខ្លួន​ជា​មនុស្ស​ដែល​ខ្ញុំ​កោតសរសើរ​បំផុត​ក្នុង​ពិភពលោក ហើយ​ខ្ញុំ​ប្តេជ្ញា​ធ្វើការ​ជាមួយ​ពួក​គេ​ពេញ​មួយ​ជីវិត​»៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ