ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ចាប់ខ្លួន ពីបទចែកចាយគ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ចាប់ខ្លួន រួច​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​យក​ថ្នាំ​ញៀន ពី​ភ្នំពេញ​មក​ចែកចាយ​នៅ​ក្នុង​ខេត្តតាកែវ តែ​ដោយសារ​មាន​បណ្តាញ​រាយ​ការ​ណ៌​យ៉ាង​ច្បាស់លាស់​នោះ ធ្វើការ​បង្ក្រាប​មុន​ពេល​ចែកចាយ​ទាន់​ពេលវេលា ។

ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១ និង​៤៥​នាទី​យប់ ថ្ងែ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ  ។ មន្ត្រី​កង​រាជ​អា​វុ​ហត្ថ​ក្រុង​ដូន​កែវ បាន​និយាយ​ថា ៖ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​មានឈ្មោះ ពៅ ពេជ្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខរបរ​ចែកចាយ​គ្រឿន​ញៀន រស់​ភូមិ​ព្រែ​ខ្លា ឃុំ​សិ​ង្ក៍ ស្រុក​សំរោង ខេត្តតាកែវ រួម​ជាមួយ​វត្ថុ​តាង​ម៉ូតូ Honda Dream C១២៥ មួយ​គ្រឿង ម៉ា​ទឹកកក​ចំនួន​២៤​កញ្ចប់​តូច និង​សម្ភារ​មួយ​ចំនួន​ទៀត ។ នៅ​ចំពោះ​មុខ​សម្ថ​កិច្ច ជនសង្ស័យ​បាន​និ​យ​យ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​ថ្នាំ​ញៀន ពី​ភ្នំពេញ​មក​ចែកចាយ​នៅ​ខេត្តតាកែវ ពិតប្រាកដ​មែន ដោយ​មាន​ម៉ូយ​ចាំ​ទទួល ។

មន្ត្រី​កង​ជា​អាវុធហត្ថ​ក្រុង បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​យើង​បាន​កសាង​សំណុំរឿង​គ្រប់គ្រាន់​អស់ហើយ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៧ នេះ​យើង​នឹង​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់ ។