ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជិត​ខាងធុំក្លិនស្អុយ ក៏នាំគ្នា​ទៅមើល ឃើញ​ម្ចាស់ផ្ទះ ផ្អើល​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ជនជាតិ​វៀតណាម​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​រហូត​ហើម​ស្អុយ​

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ជនជាតិ​វៀតណាម​វ័យ​ចំណាស់​ម្នាក់​បាន​ស្លា.ប់​នៅ​ក្នុង​បន្ទប់ទឹក​រហូត​ហើម​ស្អុយ​ទើបត្រូវ​បាន​អ្នក​ជិតខាង​ដឹង​ រួច​រាយ​កាណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ធ្វើ​កោសល្យវិច័យ ហើយ​នៅ​ក្បែរ​សាកស.ព​របស់​ស្ត្រី​រូប​នោះ​ក៏​មាន​សាកស.ព​សត្វ​ឆ្កែ​២​ក្បាល​ផង​ដែរ​។

ហេតុការណ៍​​ខាងលើ​នោះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្នុងផ្ទះ​ជួល​មួយកន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

ស្ត្រី​ចំណាស់​រូប​នោះ​ឈ្មោះ​សុខ វ​ណ្ណា អាយុ​៧៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​កើតហេតុ​ខាងលើ​ ។

បើ​តាម​អ្នក​រស់នៅ​ជិតខាង​នោះ​បាន​និយាយ​ថា ពុំ​មាន​នរណា​បានដឹង​ថា​ ស្ត្រី​ជនជាតិ​វៀតណាម​ដែល​ស្លា.ប់​នោះ​មាន​សាច់ញាតិ​ដែរ​ឬ​អត់​នោះ​ទេ ប៉ុន្តែគេ​​ឃើញ​តែ​​ស្ត្រីរងគ្រោះ​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ​។ ​ក្រៅពី​នេះ​គាត់​បាន​ចិញ្ចឹម​សត្វ​ឆ្កែ​ចំនួន​៤​ក្បាល​ផង​ដែរ ហើយ​រយៈពេល​ជិត​១​ខែ​កន្លង​មក​ហើយ​ពុំដែល​ឃើញ​គាត់​ចេញ​ក្រៅ​បន្ទប់​ឡើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​នៅ​វេលា​រសៀល​ថ្ងៃ​កើតហេតុ​ មាន​ធុំ​ក្លិនស្អុយ​ចម្លែក​ចេញពី​ក្នុងផ្ទះ​របស់​គាត់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាង​ខ្លាំង​ ទើប​ពួក​គាត់​ដែល​ជា​អ្នក​ជិតខាង​បាន​នាំ​គ្នា​ទៅ​មើល ហើយ​បានឃើញ​តែ​ឆ្កែ​២​ក្បាល​កំពុង​ព្រុស​ មិន​បានឃើញ​ស្ត្រី​រូប​នោះ​ឡើយ​ ។ ​បន្ទាប់​មក​ពួក​គាត់​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ស្រាប់តែ​ឃើញ​ស្ត្រី​រូប​នេះ​ដេ​ល​ស្លា.ប់​ក្បែរ​បន្ទប់ទឹក​មាន​សភាព​ហើម​ស្អុយ ហើយ​ឆ្កែ​របស់​​ស្ត្រីរងគ្រោះ​ចំនួន​២​ក្បាល​ក៏​បាន​ងា.ប់​នៅ​ជិត​នោះ​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​រួម​ជាមួយ​គ្រូពេទ្យ​តុលាការ​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ ប៉ុន្តែ​នៅ​ពុំ​ទាន់​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ខាងលើ​ស្លា.ប់ ​ព្រោះតែ​មូលហេតុ​អ្វី​នៅឡើយ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ