ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ប្រហែស​បាត់ ទុក​ប្រយ័ត្ន​គង់ !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ដំបូល​ក្រហម​ម្នាក់ បាន​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ក្រោយ​ពី​រូប​គាត់ និង​ប្រពន្ធ​កំពុង​តែ​នាំ​គ្នា​រើ​អីវ៉ាន់​បិទ​តូប ហើយ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​ដែល​មាន​លុយ​រហូត​ទៅ​ដល់​ជាង ២​ពាន់​ដុល្លារ និង​សម្ភារ​មួយ​ចំនួន​ទៀត​ទៅ​បាត់ ។ ហេតុ​ការ​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែ មិថុនា ឆ្នាំ​២០១៧ នៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ លឹ​ម គួ​ន អាយុ​៤២​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផេង សុខ​លី​ម អាយុ​៤២​ឆ្នាំ  ដូច​គ្នា មានមុខរ​បរជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​តំបូល​ក្រហម មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ កន្លង​មកនេះ ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ធ្វើការ​រើ​អីវ៉ាន់​រៀបចំ​ទុកដាក់​ដើម្បី​បិទ​តូប​នៅ​ខាង​មុខ ដោយ​បាន​ទុក​កាបូប​លុយ​របស់​ខ្លួន​នៅ​ខាងក្នុង ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​ដែល​ពួក​គាត់​បាន​រៀ​ចំ​អីវ៉ាន់​ទុកដាក់​រួច ហើយ​ចូល​ទៅ​យក​កាបូប​លុយ​របស់​គាត់​ដែល​នៅ​ខាងក្នុង​តូប​នោះ ទើប​នាំ​គ្នា​ផ្អើល​ឆោឡោ​បាត់​កាបូប ដោយ​ក្នុង​នោះ​មាន​លុយ​ជាង ២​ពាន់​ដុល្លារ ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​ផង ទើប​រសៀល​នេះ​រត់​មក​ប្តឹង​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចោ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ធ្វើការ​ស្រាវជ្រាវ​រក​កាបូប​លុយ​របស់​គាត់​មក​វិញ និង​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ ។