ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ស្តុ​បផ្សារមាន់អាំង ជួបគ្រោះអកុសល​​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជិះ​ម៉ូតូ​ MSX​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជិះ​ម៉ូតូ​ MSX​មួយ​គ្រឿង​ឆ្លងកាត់​ស្តុ​ប​បំបែក​ជា​៤ ​រួច​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុ.ក​ពេញទំហឹង​ ហើយ​ព្យាយាម​បើក​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២២ ត្រង់​ចំណុច​ស្តុ​ប​ផ្សារ​មាន់​អាំង តាម​បណ្ដោយ​ផ្លូវ​៣១៥​កែង​នឹង​ផ្លូវ​៥៩២ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ឆាត តឿ​យ ភេទប្រុស អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1GK-6053 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៩២ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​នោះ​ក៏​បាន​ជិះ​ឆ្លងកាត់​ស្តុ​ប​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។ រួច​ក៏​ជ្រុល​ទៅ​បុ.ក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ និង​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែកឯ​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

បន្ទាប់​មក​ក៏​រថយន្ត​របស់​គ្លីនិក​ឯកជន​សម្ភព​ពន្លឺ​បាន​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ តែ​ជា​អកុសល​ ខណៈ​ពេល​ដែល​ដឹក​បាន​ពាក់​កណ្តាលផ្លូវ​ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​។ ចំណែកឯ​ស.ព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​ឯ​ខេត្តបន្ទាយមានជ័យ​ ដែល​ជា​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ