ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើព្យាបាល​ហើម​ប្រអប់ជើង កជើង និង​ជើង​បែប​ណា ?

6 ឆ្នាំ មុន

ការ​ហើម​ប្រអប់ជើង ជើង និង​កជើង​សំដៅ​ដល់​ការ​ប្រមូលផ្តុំ​សារធាតុ​រាវ​នៅ​ផ្នែក​ដែល​មាន​បញ្ហា​ហើម​នេះ ។ វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​ភាព​មិន​ស្រួល​ខ្លាំង ឈឺចាប់ និង​មិន​អាច​សម្រាក​បាន ។ មាន​មូលហេតុ​ជា​ច្រើន​ដែល​ស្ថិត​នៅ

ការ​ហើម​ប្រអប់ជើង ជើង និង​កជើង​សំដៅ​ដល់​ការ​ប្រមូលផ្តុំ​សារធាតុ​រាវ​នៅ​ផ្នែក​ដែល​មាន​បញ្ហា​ហើម​នេះ ។ វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​ភាព​មិន​ស្រួល​ខ្លាំង ឈឺចាប់ និង​មិន​អាច​សម្រាក​បាន ។ មាន​មូលហេតុ​ជា​ច្រើន​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​ហើម​នេះ​ចាប់ពី​របៀប​រស់នៅ​រហូត​ដល់​បញ្ហា​សម្ពាធ​ឈាម ។

ខាងក្រោម​នេះ​ជា​វិធី​ព្យាបាល​ការ​ហើម​ដ៏​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដោយ​ខ្លួនឯង​នៅផ្ទះ ៖

១-​ធ្វើ​លំ​ហាត់ប្រាណ​៖
ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​រំញោច​ដល់​លំហូរ​ឈាម ។ ប្រសិនបើ​អ្នក​ឈឺ ឬ​មាន​បញ្ហា​រលាកជើង អ្នក​អាច​សាកល្បង​ហែល​ទឹក​។ វា​អាច​បន្ថយ​ការ​ឈឺចាប់ និង​ជួយ​បំបាត់​បញ្ហា​ហើមជើង​របស់​អ្នក។ យូ​ហ្គា​អាច​ជា​វិធី​មួយ​ផ្សេង​ទៀត​ដើម្បី​បង្កើន​លំហូរ​ឈាម និង​ទប់ស្កាត់​មិន​ឲ្យ​ឈាម​ប្រមូលផ្តុំ​នៅ​ត្រង់​កជើង និង​ជើង ។

២-​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​៖
ដោយ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​ពេញ​មួយ​ថ្ងៃ យើង​នឹង​ផ្តល់​សំណើម​ដល់​ជាលិកា​របស់​យើង និង​បំបាត់​ជាតិពុល​ពី​រាង​កាយ ។ សារជាតិ​សូ​ដ្យូ​ម និង​កាហ្វេ​អី​ុ​ន​ដែល​បាន​រួមចំណែក​ដល់​ការ​រលាកជើង នឹង​ត្រូវ​បាន​ពង្រា​វ​នៅ​ពេល​យើង​ទទួលទាន​ទឹក​គ្រប់គ្រាន់ ។ ក្បួន​ទូទៅ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​គឺ​ការ​ទទួល​ទឹក​ពី​៨ ទៅ ១០​កែវ​ក្នុង​មួយ​ថ្ងៃ ។ អ្នក​អាច​ទទួលទាន​បន្ថែម​ទៀត​ប្រសិនបើ​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង ។ អ្នក​ក៏​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ និង​ទឹក​ត្រសក់​ចូល​ទៅ​ក្នុង​ទឹក​របស់​អ្នក ផ្លែ​ឈើ​ទាំង​ពីរ​នេះ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ហើម​របស់​អ្នក​បាន​កាន់តែ​លឿន ។

៣-​ដាក់​ជើង​របស់​អ្នក​នៅ​កន្លែង​ខ្ពស់
ប្រសិនបើ​អ្នក​មិន​ទាន់​ត្រៀមខ្លួន​សម្រាប់​ការ​ហាត់​យូ​ហ្គា សូម​ដាក់​ជើង​របស់​អ្នក​នៅ​លើ​ផ្ទៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ពួក​វា​នៅ​ខាងលើ​បេះដូង ។ អ្នក​អាច​ដាក់​ខ្នើយ​មួយ​ពីក្រោម​ជើង​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​គេង​លើ​គ្រែ ។ ការ​ធ្វើ​ដូចនេះ​នឹង​ជួយ​បង្ហូរ​សារធាតុ​រាវ​ដែល​លើស​ចេញពី​កន្លែង​ហើម ដោយ​វា​នឹង​ត្រូវ​បាន​ស្រូប​ចូល​ក្នុង​រាង​កាយ​ឬ​ត្រូវ​បាន​បញ្ចេញ​ចោល​តាម​ទឹកនោម ។

៤-​ម៉ាស្សា​ជើង
ការ​ព្យាបាល​ដោយ​ស្ប៉ា ឬ​ម៉ាស្សា​អាច​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ ។ ក្រៅពី​ធ្វើ​ឲ្យ​អ្នក​បាន​សម្រាក វា​ថែម​ទាំង​អាច​ជំរុញ​លំហូរ​ឈាម ។ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ សូម​រក​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ម៉ាស្សា​មុន​សម្រាលកូន ។

៥-​កង្វះ​ម៉ា​ញ៉េ​ស្យូ​ម
ជា​ញឹកញាប់ ការ​រលាក និង​ហើមជើង កជើង និង​ប្រអប់ជើង​មានការ​ទាក់ទង​ទៅ​នឹង​កង្វះ​ម៉ា​ញ៉េ​ស្យូ​ម​ដែល​អាច​បណ្តាល​ឱ្យ​មានការ​ហើម ។ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ដើម្បី​ទទួល​បាន​កម្រិត​ត្រឹមត្រូវ​នៃ​ថ្នាំ​គ្រាប់​ម៉ាញេស្យូម ៕