ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្អាត​របស់ប្រទេស​ឥណ្ឌា​ឈ្នះការប្រកួត​ជ្រើសរើស​​បវរកញ្ញា​​ផែន​ដីឆ្នាំ​2010

13 ឆ្នាំ មុន

ការប្រកួត​ជ្រើសរើស​បវរកញ្ញា​​ផែនដី​​លើក​ទី​១០ ប្រចាំ​ឆ្នាំ​២០១០ ដែលរៀបចំឡើង​​នៅក្រុង​ញ៉ាត្រាង ​ប្រទេស​វៀតណាម ​បានបញ្ចប់​​ជា​ស្ថា​ពរ​​ហើយ កាលពីថ្ងៃទី​៤ ធ្នូ កន្លងមក ។ ឆ្នាំ​នេះ ជ័យលាភី​​ចំណាត់ថ្នាក់​​ជា​បវរកញ្ញា​ផែនដី​គឺ​បាន​ទៅលើស្រីស្អាត​​ មកពីប្រទេស​ឥណ្ឌា​ នាង​នីកូល ហ្វើ​រៀ អាយុ​​២០ឆ្នាំ កំពស់​​១,៧៥ម៉ែត្រ ។ នាងនីកូល ហ្វើ​រៀ រស់នៅក្នុងទីក្រុង​​បឹងហ្គា​ល័រ បច្ចុប្បន្ន​ជា​តារា​ម៉ូដែល​​ដ៏មានប្រជា​ប្រិយ​ភាព​មួយរូប​និយាយ​​ថា នាង​មានក្តី​រីករាយ​ណាស់​ ដែលពេលនេះនាង​បាន​​ក្លាយ​ជា​បវរ​កញ្ញា​​ផែនដី​ប្រចាំ​ឆ្នាំ​​​២០១០ ។

ការប្រកួត​ជ្រើសរើស​បវរកញ្ញា​​ផែនដី​​លើក​ទី​១០ ប្រចាំ​ឆ្នាំ​២០១០ ដែលរៀបចំឡើង​​នៅក្រុង​ញ៉ាត្រាង ​ប្រទេស​វៀតណាម ​បានបញ្ចប់​​ជា​ស្ថា​ពរ​​ហើយ កាលពីថ្ងៃទី​៤ ធ្នូ កន្លងមក ។ ឆ្នាំ​នេះ ជ័យលាភី​​ចំណាត់ថ្នាក់​​ជា​បវរកញ្ញា​ផែនដី​គឺ​បាន​ទៅលើស្រីស្អាត​​មកពីប្រទេស​ឥណ្ឌា​ នាង​នីកូល ហ្វើ​រៀ អាយុ​​២០ឆ្នាំ កំពស់​​១,៧៥ម៉ែត្រ ។ នាងនីកូល ហ្វើ​រៀ រស់នៅក្នុងទីក្រុង​​បឹងហ្គា​ល័រ បច្ចុប្បន្ន​ជា​តារា​ម៉ូដែល​​ដ៏មានប្រជា​ប្រិយ​ភាព​មួយរូប​និយាយ​​ថា នាង​មានក្តី​រីករាយ​ណាស់​ ដែលពេលនេះនាង​បាន​​ក្លាយ​ជា​បវរ​កញ្ញា​​ផែនដី​ប្រចាំ​ឆ្នាំ​​​២០១០ ។ ការទទួល​បានជ័យ​ជំនះ​របស់​​នាងនីកូល ​ហ្វើរៀ ​ធ្វើ​ឱ្យ​​នាង​ក្លាយ​ជា​​នារីឥណ្ឌា​ដំបូងគេ ដែលទទួល​បានជ័យជំនះក្នុង​ពិធីប្រកួត​​ជ្រើសរើស​​បវរកញ្ញា​ផែនដី ។​
ក្នុងការប្រកួត​ជ្រើស​រើស​​បវរកញ្ញាផែនដី​ប្រចាំ​ឆ្នាំ​​២០១០ នេះ មាន​បេក្ខ​នារី​​​ជាង​១០០​នាក់ ​មកពីប្រទេស​ និងតំបន់​​​​​១០០​​ផ្សេង​គ្នា​ចូល​រួម​ ។ តំណែង​​បវរកញ្ញា​ទឹក​​បាន​ទៅលើ​​ស្រីស្អាត​​មកពីប្រទេស​​ថៃ នាង​ Watsoporn Wattanakoon តំណែង​បវរកញ្ញា​​ភ្លើង​បាន​ទៅ​លើ​ស្រីស្អាត​មកពីប្រទេស​​ព័រ​​តូ​រីកូ នាង Yeidy Bosques និងតំណែង​​បវរកញ្ញាខ្យល់​បាន​ទៅ​​លើ​ស្រីស្អាត​​មកពីប្រទេស​អេក្វាឌ័រ នាង Jennifer Stephanie ។ កាលពីឆ្នាំ​​២០០៩ កន្លងមក ​ពិធីប្រកួត​ជ្រើសរើសបវរកញ្ញា​​ផែនដី​រៀបចំ​ឡើងនៅ​ទីក្រុង​​ម៉ានីល ​ប្រទេស​ហ្វីលីពីន ហើយ​ជ័យលាភី​ជា​បវរកញ្ញា​​ផែនដី​បាន​ទៅលើ​​ស្រី​ស្អាត​​របស់ប្រទេស​​ហ្វីលីពីន​ជា​ម្ចាស់​ផ្ទះ ៕